ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន TADA ទទួលប្រាក់វិនិយោគទុនជាយុទ្ធសាស្រ្តបន្ថែមពីធនាគារ Shinhan របស់ប្រទេសកូរ៉េខាងត្បូង

3 ឆ្នាំ មុន
  • ភ្នំពេញ

សឹង្ហបុរី ៖ ក្រុមហ៊ុន MVLLABS ភីធីអ៊ី អិលធីឌី (MVL) ដែលជាក្រុមហ៊ុននៅពីក្រោយក្រុមហ៊ុន TADA សេវាកម្មកក់ការធ្វើដំណើរមិនកាត់កម្រៃជើងសារដំបូងបង្អស់នៅអាស៊ី…

សឹង្ហបុរី ៖ ក្រុមហ៊ុន MVLLABS ភីធីអ៊ី អិលធីឌី (MVL) ដែលជាក្រុមហ៊ុននៅពីក្រោយក្រុមហ៊ុន TADA សេវាកម្មកក់ការធ្វើដំណើរមិនកាត់កម្រៃជើងសារដំបូងបង្អស់នៅអាស៊ី អាគ្នេយ៍ផ្អែកលើបច្ចេកវិទ្យា Blockchain បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ នេះថា ក្រុមហ៊ុនបានទទួលនូវប្រាក់វិនិយោគទុនបន្តពីការវិនិយោគ Series A លើកមុនពីធនាគារពាណិជ្ជកម្ម Shinhan ដែលជាធនាគារមានទុនច្រើនជាងគេមួយនៅប្រទេសកូរ៉េខាងត្បូង ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Samkee Automotive ដែលជាក្រុមហ៊ុនឯកទេសខាងធ្វើពុម្ពគ្រឿងម៉ាស៊ីនលំដាប់ថ្នាក់អន្តរជាតិ និងក្រុមហ៊ុន iloom ដែលជាម៉ាកគ្រឿងសង្ហារឹមក្នុងផ្ទះដ៏ល្បីល្បាញមួយនៅប្រទេសកូរ៉េខាងត្បូង ក៏បានចូល រួមក្នុងការវិនិយោគទុនលើកនេះផងដែរ ។ ការវិនិយោគលើកនេះនាំឲ្យ MVL ទទួលប្រាក់វិនិយោគសរុបជិត ១០លានដុល្លារ បើគិតតាំងពីការវិនិយោគ Series A លើកមុន ។

This image has an empty alt attribute; its file name is Q_T_9233%2B%25282%2529.JPG

ហិរញ្ញប្បទានពីការវិនិយោគទុននេះនឹងត្រូវបានប្រើដើម្បីបន្តពង្រីកទីផ្សារបច្ចុប្បន្នរបស់ MVL ក៏ដូចជា ការអភិវឌ្ឍប្រព័ន្ធអេកូចល័តដែលបង្កើតទ្បើងនៅលើបច្ចេកវិទ្បា Blockchain របស់ MVL ។ ការវិនិយោគ នេះនឹងធ្វើឲ្យ MVL អាចមានលទ្ធភាពបង្កើនទុនពីការពង្រីកទីផ្សាររបស់កម្មវិធី TADA ដែលជាផលិតផល របស់ MVL ។ ក្រុមហ៊ុនសង្ឃឹមថា ទាំងអ្នកបើកបរ និងអ្នកជិះអាចចូលរួមចំណែកក្នុងការធ្វើដំណើរនាថ្ងៃ អនាគតប្រកបដោយនិរន្តរភាព ។ តាមការវិនិយោគទុននេះ ក្រុមហ៊ុនក៏អាចធ្វើការអភិវឌ្ឍសមត្ថភាពរបស់ ខ្លួនដើម្បីនាំមកនូវផលិតផល និងសេវាកម្ម ដែលមានភាពច្នៃប្រឌិតលើបច្ចេកវិទ្យា Blockchain របស់ MVL ។

This image has an empty alt attribute; its file name is Q_T_9248%2B%25282%2529.JPG

លោក Kay Woo នាយកប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា ជាមួយការវិនិយោគនេះ យើងនឹងអាចបន្តបេសកកម្មរបស់យើងក្នុងការបង្កើតប្រព័ន្ធអេកូចល័តមួយប្រកបដោយនិរន្តរភាព និងភាពប្រសើរជាងមុន ។ ថ្មីៗនេះផងដែរ យើងក៏បានបើកដំណើរនូវសេវាកម្មដឹកជញ្ជូន TADA នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់អាជីវកម្ម និងអ្នកបើកបររបស់យើងដែលបានទទួលរង ផលប៉ះពាល់ពីការវាយលុកនៃវីរុសកូវីដ-១៩ ។ នេះជាអ្វីដែលយើងចង់បង្ហាញថា យើងអាចប្រើបច្ចេកវិទ្យារបស់យើងជាកម្លាំងវិជ្ជមានមួយបាន ។ យើងសូមថ្លែងអំណរគុណដល់អ្នកវិនិយោគទុនរបស់យើងដែលមានភាពជឿជាក់ទៅលើចក្ខុវិស័យនៃប្រព័ន្ធអេកូចល័តដែលប្រសើរ មាននិរន្តរភាព និងមិនលម្អៀងរបស់យើង ។

This image has an empty alt attribute; its file name is Q_T_9244.JPG

អ្នកនាំពាក្យរបស់ធនាគារ Shinhan បានអោយដឹងផងដែរថា ប្រព័ន្ធចល័តលើបច្ចេកវិទ្យា Blockchain របស់ MVL មានការរីកចម្រើនយ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ។ យើងរំពឹងថានឹងបង្កើតនូវផលិតផលរួមគ្នាឲ្យកាន់តែប្រសើរជាមួយសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ Shinhan ដូចជាកាបូបលុយអេឡិចត្រូនិករបស់យើងដើម្បីផ្តល់អត្ថប្រយោជន៍ឈ្នះឈ្នះដល់ធនាគារ Shinhan និងក្រុមហ៊ុន MVL ។

This image has an empty alt attribute; its file name is Q_T_9231%2B%25282%2529.JPG

អំពីក្រុមហ៊ុន MVLLABS ភីធីអិលធីឌី (MVL):
MVL ជាប្រព័ន្ធអេកូចល័តដែលមានមូលដ្ឋានលើបច្ចេកវិទ្យា Blockchain ។ ក្រុមហ៊ុន MVL កំពុងជំរុញឲ្យ មានការផ្លាស់ប្តូរទ្រង់ទ្រាយធំមួយនៃចល័តភាពរបស់ខ្លួនតាមរយៈសេវាកម្មកក់ការធ្វើដំណើរដែលមិន កាត់កម្រៃជើងសារដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ គឺកម្មវិធី TADA ដែលមានអ្នកបើកបរជាង ៨១ពាន់នាក់ និងអ្នកប្រើប្រាស់ច្រើនជាង ៥សែននាក់ នៅប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា ។

ទិន្នន័យនៃចល័តភាពដូចជា ការធ្វើប្រតិបត្តិការ ការធ្វើដំណើរ គ្រោះថ្នាក់ផ្សេងៗ និងការថែទាំយានយន្ត គឹត្រូវបានកត់ត្រាទុក និងតភ្ជាប់ទៅក្នុងប្រព័ន្ធរួមតែមួយ ។ អ្នកដំណើរមានទំនាក់ទំនងជាមួយទិន្នន័យនៃចល័តភាពរបស់ប្រព័ន្ធរួមនៅលើ Blockchain តាមរយៈសេវាកម្មដូចជា កម្មវិធី TADA និងសេវាផ្សេងៗ ដែលនឹងមាននៅពេលខាងមុខនេះ ។

អំពីធនាគារ Shinhan:
ធនាគារ Shinhan គឺជាផ្នែកមួយនៃស៊ីនហានហ្វាយនែនគ្រុប ដែលជាធនាគារពាណិជ្ជកម្មធំមួយនៅ ប្រទេសកូរ៉េខាងត្បូង ។ សម្រាប់ព័ត៌មានលម្អិតពីធនាគារ Shinhan សូមចូលទៅកាន់គេហទំព័រ៖ https://www.shinhan.com/en/ ។

អំពី iloom:
iloom គឺជាម៉ាកឈានមុខគេមួយដែលមានឯកទេសខាងគ្រឿងសង្ហារឹមក្នុងផ្ទះ ។ iloom ផ្គត់ផ្គង់គ្រឿង សង្ហារឹមដែលមានភាពច្នៃប្រឌិតស្របទៅតាមទស្សនៈអាជីវកម្មរបស់ខ្លួន «យើងបង្កើតគ្រឿងសង្ហារឹមតាមរបៀបដែលត្រឹមត្រូវ» ។ iloom បានឈ្នះពានរង្វាន់ iF Design និង Red Dot Design ក៏ដូចជាពានរង្វាន់ Japan’s Good Design និង IDEA ពីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៨ ។ សម្រាប់ព័ត៌មានលម្អិតពី MVL សូមចូលទៅកាន់គេហទំព័រ: https://www.iloom.com/ ។

អំពី Samkee Automotive:
Samkee Automotive គឺជាអ្នកឯកទេសខាងផលិតពុម្ពគ្រឿងម៉ាស៊ីន គ្រឿងអាលុយមីញ៉ូមដែលបង្កើត ទ្បើងតាំងពីឆ្នាំ ១៩៧៨ ។ Samkee Automotive អភិវឌ្ឍន៍ និងផលិតគ្រឿងម៉ាស៊ីនទាំងមូល ចាប់ពី គ្រឿងម៉ាស៊ីនចំហេះខាងក្នុងដែលមាន ទៅជាយានយន្តអគ្គិសនី និងសម្ភារដែលប្រើថ្ម ។ ក្រុមហ៊ុននេះបានធ្វើការផ្គត់ផ្គង់គ្រឿងម៉ាស៊ីនទៅក្រុមហ៊ុន Hyundai-Kia, Volkswagen, និង LG Group ។ សម្រាប់ព័ត៌មានលម្អិតពី MVL សូមចូលទៅកាន់គេហទំព័រ: http://www.samkee.com/eng/main/ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ