ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ចំណុចណែ​នាំ​ដល់​ម្ចាស់​ភោ​ជនីយ​ដ្ឋា​ន និង​អាហារ​ដ្ឋា​នឱ្យ​​ប្រុង​ប្រយ័ត្ន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​បង្ការ​និងទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ គណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃទី​២០ ខែឧសភា បាន​ចុះ​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ដល់​ម្ចាស់​ភោ​ជនីយ​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន​ទាំងអស់​នៅ​ក្នុង​រាជធានីភ្នំពេញ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​និង​អនុវត្ត​តាមការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​បង្ការ​និងទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ គណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃទី​២០ ខែឧសភា បាន​ចុះ​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ដល់​ម្ចាស់​ភោ​ជនីយ​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន​ទាំងអស់​នៅ​ក្នុង​រាជធានី
ភ្នំពេញ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​និង​អនុវត្ត​តាមការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បានឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេច​ក្តី​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ដែល​បាន​បើក​ភោជនីយ​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ក្នុង​ខណ្ឌដូនពេញ​ដូច​ជា ទីតាំង​ផ្សារ​សូ​រិ​យា​ម៉​ល​ផ្លូវ​លេខ​៥១ ទីតាំង​ផ្លូវ​លេខ​១៧២​សង្កាត់​ជ័យ​ជំនះ ផ្លូវ​លេខ​១១០​និង​កែង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​ចាស់ សង្កាត់​វត្ត​ភ្នំ និង​ទីតាំង​ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ក្រោយ​សណ្ឋាគារ​ភ្នំពេញ បឹង​កក់ សរុប​៥​ទីតាំង​ដែល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​ចុះ​ទៅ​ណែនាំ ។

តាម​សេចក្តីណែនាំ គឺ​សូម​ឲ្យ​ម្ចាស់​ហាង​ផឹកស៊ី​និង​បារ​បារាំង​ទាំងនោះ ផ្អាក​ជា​បណ្តោះអាសន្ន រង់ចាំ​សាលា​រាជធានី​ភ្នំពេញ​សង្កេត​ឃើញ​ថា ជំងឺកូ​វី​ដ​-១៩​បានជា​សះស្បើយ​អស់​នៅ​កម្ពុជា ។ ដោយឡែក អាហារ​ដ្ឋា​ន​និង​ភោជនីយដ្ឋាន​មិន​បាន​បិទ​ទីតាំង​ទេ គ្រាន់តែ​ធ្វើការ​ណែនាំ​ចំពោះ​ម្ចាស់​ហាង​និង​ភ្ញៀវ​មួយ​ចំនួន​ដែល​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​ពុំ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង សុខាភិបាល ។

ដូច្នេះ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​​ភាព​ថែម​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​និង​អាហារ​​ដ្ឋា​ន​ទាំងអស់ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ដូច​តទៅ ៖

ទី​១-​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន​និង​អា​ហារ​ដ្ឋា​ន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​គោរពឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិ​បាល​ស្តី​ពី​ផែនការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ទី​២-​ត្រូវ​រៀបចំ​ឲ្យ​មានទឹក​អាល់កុល ឬ​ជែ​ល​សម្រាប់​លាងដៃ​នៅ​មុខ​ច្រក​ទ្វារ​ចេញចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ធ្វើការ​វាស់​កម្តៅ​ភ្ញៀវ​ទាំង​អស់ មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ភោជនីយដ្ឋាន
ឬ​អាហារ​ដ្ឋា​ន និង

ទី​៣-​ត្រូវ​រក្សា​គម្លាត​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ចំពោះ​ម្ចាស់​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​ណា​ដែល​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ទេ អាជ្ញាធរ​នឹង​ចុះ​ទៅ​បិទ​អាជីវ​កម្ម​ភោជនីយដ្ឋាន​នឹង​អាហារ​ដ្ឋា​ន​នោះ​ជា​បណ្តោះ
អាសន្ន ។ ការ​ណែនាំ​នេះ​មិនមែន​ធ្វើ​ឡើង​តែ​ក្នុង​ខណ្ឌដូនពេញ​ទេ គឺ​ទូ​ទាំង​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ