ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ជំរុញ​ការ​ស្ថាបនា​ផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្ត​ទុកដាក់​របស់​អាជ្ញាធរ​ខេត្ត តំបន់​ជុំវិញ​ប្រាសាទ​នគរបា​ជ័យ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​បានចាក់​បេតុង​ក្រវាត់​ជុំវិញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកទេសចរ​ដែល​មក​កម្សាន្ត និង​ជា​ការ​ថែរក្សា​កេរដំណែល​ដូនតា​ឱ្យ​នៅ​គង់វង្សយូរអង្វែង​ទៅ​ថ្ងៃ​មុខ ។…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្ត​ទុកដាក់​របស់​អាជ្ញាធរ​ខេត្ត តំបន់​ជុំវិញ​ប្រាសាទ​នគរបា​ជ័យ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​បានចាក់​បេតុង​ក្រវាត់​ជុំវិញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកទេសចរ​ដែល​មក​កម្សាន្ត និង​ជា​ការ​ថែរក្សា​កេរដំណែល​ដូនតា​ឱ្យ​នៅ​គង់វង្សយូរអង្វែង​ទៅ​ថ្ងៃ​មុខ ។

នា​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ​បានទៅ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​បេតុង​ដែល​កំពុង​ដំណើ​រការ​បាន​ប្រមាណ​ជាង​៣០​ភាគរយ​ហើយ ។

អ្នកស្រី សាយ ណៃ​អ៊ីម អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ជង្ហុក ឃុំ​អំពិល និយាយ​ថា កាលពីដើម​ឡើយ នៅ​ជុំវិញ​តំបន់​ប្រាសាទ​នគរ​បា​ជ័យ​ក្នុងស្រុក​កំពង់សៀម​នេះ មិន​មាន​ផ្លូវ​ទេ​គឺ​មាន​តែ​ដើម​ទន្ទ្រាន​ខែត្រ និង​ដើម​សង្កែ​ដុះ​ទ្រុប​ទ្រុល ដែល​មិន​អាច​ដើរ​ឬ​ក៏​ជិះ​ម៉ូតូ​កាត់​បាន ។ ការ​លំបាក​នេះ​កើត​មាន​ជា​ច្រើន​ឆ្នាំ​ច្រើន​ខែ​មក​ហើយ ហើយពលរដ្ឋ​ម្នាក់​ៗ​ទន្ទឹងរង់ចាំ ខណៈ​លេចឮ​ថា​អាជ្ញា​ធរ​ខេត្ត​នឹង​រៀបចំ​កសាង​ផ្លូវ​បេតុង​នៅ​ជុំវិញ​ប្រាសាទ​។

អ្នកស្រី​និយាយ​ទៀត​ថា ដោយ​មានការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ស្ថា
ប័ន​ពាក់ព័ន្ធ បាន​ឈូស​ឆាយដី​ធ្វើ​ផ្លូវ​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ នៅ​ក្នុង​ឆ្នាំ​២០២០ ហើយ​មក​ដល់​ខែឧសភា​នេះ ចាក់​បេតុង​ជា​បណ្ដើរ​ៗ​នៅ​ច្រកចូល​ខាង​មុខ​បាន​រាប់រយ​ម៉ែត្រ និង​កំពុង​ចាក់​បន្ត​នៅ​កន្លែង​ផ្សេង​ទៀត​។

ពី​មុន​មក ដី​នៅ​តំបន់​នេះ​មិន​មាន​ហាងឆេង​ថ្លៃ​នោះ​ទេ តែ​ចាប់តាំងពី​ផ្លូវត្រូវ​បាន​ឈូស​ឆាយ​ស្ថាបនា ដី​ឡូត៍​បាន​ចាប់ផ្ដើម​កើត​ឡើងជា​ច្រើន​កន្លែង ហើយ​ថែម​ទាំង​លក់​បាន​ថ្លៃ​ទៀត​ផង​។​សមិទ្ធផល​ថ្មី​នេះ ក្នុង​នាម​ប្រជាពលរដ្ឋ​ភូមិ​ជង្ហុក សូម​សម្ដែង​នូវ​អំណរ​សាទរ ហើយ​ថ្ងៃ​ខាង​មុខ​ផ្លូវ​នេះ​នឹង​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​កាន់តែ​ងាយស្រួល ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​ទទួល​បានការ​រីក​ចម្រើន ។

លោក សឹង ភារ​ម្យ ប្រធាន​មន្ទីរ​វប្បធម៌​និងវិចិត្រសិល្បៈ​ខេត្ត បានឱ្យ​ដឹង​ដែរ​ថា ក្រោម​ការយ​ក​ចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ បាន​ស្ថាបនា​ផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ប្រយោជន៍​ដើម្បី​ទាក់ទាញ​​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​លេង​កាន់តែ​ច្រើន​ឡើង ។ មួយវិញទៀត ផ្លូវ​បេតុង​នេះ​សម្រាប់​កាត់​បន្ថយ​រថយន្ត​ធំ​ៗ​មិន​ឱ្យ​បើកបរ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​បន្ត​ទៀត​នោះ​ទេ ។

ចំពោះ​រថយន្ត​ប្រភេទ​ទេសចរណ៍ អាច​ចត​នៅ​ខាង​មុខ​បរិវេណ ហើយ​ភ្ញៀវ​អាច​ចុះ​ដើរ​ចូល
ទៅ​មើល​ប្រាសាទ​ដែល​បាន​បន្សល់​ទុក​ដោយបុព្វបុរស​ខ្មែរ ។ មួយវិញទៀត ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ អាច​កែ​ច្នៃ​លក់​វត្ថុ​អនុស្សាវរីយ៍​ឬ​ក៏​ម្ហូបអាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ដែល​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​កម្សាន្ត​ផង​ដែរ ។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មានសាសន៍​សូម​ឱ្យ​ក្រុមការងារ​ទទួល​រ៉ាប់រង​ស្ថាបនា​ផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ត្រូវ​តែព​ន្លឿ​ន​ការ​ស្ថាបនា​ឱ្យ​បាន​ឆាប់​រួចរាល់ រួម​នឹង​ការ​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ប្រកបដោយ​ស្តង់ដារ​និង​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង ។

សមិទ្ធផល​ថ្មី​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ប្រាសាទ​សាទរ​គ្រប់​ៗ​គ្នា ៕ (​​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ