ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​​យក​ខ្ទឹមបារាំង​១​ពាន់​គីឡូ​ជូន​​ជា​​កាដូ ព្រោះ​ចង់ឱ្យ​មិត្ត​ប្រុស​យំ​វិញ​ម្តង​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ថ្មី​ៗ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បាន​រាយការណ៍​ពី​ករណី​ដ៏​ចម្លែក​មួយ​របស់​នារី​វ័យ​ក្មេង​ខូចចិត្ត​ម្នាក់ សងសឹក​ជាមួយ​សង្សារ​របស់​ខ្លួន​ដែល​បាន​បោកប្រាស់​នាង ដោយ​នាង​បាន​ផ្ញើ​ខ្ទឹមបារាំង​មួយ​តោន ទៅ​មាត់ទ្វារ​របស់​មិត្ត​ប្រុស ដើម្បី​ឱ្យ​គេ​យំ​ដូច​នាង​ដែរ​។ សម្រាប់​គូសង្សារ​ជនជាតិ​ចិន​វ័យក្មេង​ភាគច្រើន នៅ​ថ្ងៃ​ទី​២០…

ប្រទេស​ចិន ៖ ថ្មី​ៗ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បាន​រាយការណ៍​ពី​ករណី​ដ៏​ចម្លែក​មួយ​របស់​នារី​វ័យ​ក្មេង​ខូចចិត្ត​ម្នាក់ សងសឹក​ជាមួយ​សង្សារ​របស់​ខ្លួន​ដែល​បាន​បោកប្រាស់​នាង ដោយ​នាង​បាន​ផ្ញើ​ខ្ទឹមបារាំង​មួយ​តោន ទៅ​មាត់ទ្វារ​របស់​មិត្ត​ប្រុស ដើម្បី​ឱ្យ​គេ​យំ​ដូច​នាង​ដែរ​។

សម្រាប់​គូសង្សារ​ជនជាតិ​ចិន​វ័យក្មេង​ភាគច្រើន នៅ​ថ្ងៃ​ទី​២០ ឧសភា គឺជា​ថ្ងៃ​ពិសេស​បំផុត​ដែល​ស្មើនឹង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​របស់​ប្រទេស​អឺរ៉ុប ប៉ុន្តែ​សម្រាប់​នារី​ខូចចិត្ត​ម្នាក់​នេះ ដែល​ទើបតែ​តាម​ទាន់​ឃើញ​មិត្ត​ប្រុស​របស់​ខ្លួន​ក្បត់ចិត្ត​នោះ ដូច្នេះ​ថ្ងៃ​ដ៏​ពិសេស​នេះ គឺ​មិនល្អ​សម្រាប់​នាង​នោះ​ទេ​។

នាង​ត្រូវ​បាន​គេ​ស្គាល់​ថា មានត្រកូល Zhao មក​ពី​ខេត្ត​សាន​តុង​។ នាង​បាន​ឆែក​ទូរស័ព្ទ​មិត្ត​ប្រុស​របស់​នាង​កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​រក​ឃើញ​ថា មនុស្ស​ជាទី​ស្រលាញ់​របស់​នាង​លួច​ញ៉ែ​ស្រី​ផ្សេង ហើយ​ក៏​បាន​ក្បត់​នាង​រួច​ទៅ​ហើយ​ដែរ​។ ដោយសារ​តែ​ទ្រាំ​នឹង​ការ​ឈឺចាប់​នេះ​មិន​បាន នាង​ក៏​សម្រេចចិត្ត​បែក​គ្នា ហើយ​ដេក​យំ​អស់​រយៈពេល​៣​ថ្ងៃ ខណៈ​ដែល​អតីត​មិត្ត​ប្រុស​របស់​នាង ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​កើតឡើង​ទាំងអស់​។

បន្ទាប់​ពី​ដឹង​ថា អតីត​មិត្ត​ប្រុស​របស់​នាង​មិន​បាន​ស្រក់​ទឹកភ្នែក​ទាល់តែ​សោះ នាង​ក៏​បាន​រៀបចំ​ផែនការ​ដ៏​ពិសេស​មួយ គឺ​នាង​បាន​បញ្ជា​ទិញ​ខ្ទឹមបារាំង​ចំនួន​១០០០​គីឡូក្រាម​តាម​អន​ឡាញ ហើយ​ប្រាប់​គេ​ឱ្យ​យក​ខ្ទឹមបារាំង​ទាំង​អស់នេះ ទៅ​ដាក់​នៅ​មុខមាត់​ទ្វារ​បន្ទប់​របស់​អតីត​មិត្ត​ប្រុស​នាង ហើយ​នាង​ក៏​បាន​ភ្ជាប់​សារ​ទៅ​ជាមួយនឹង​ខ្ទឹមបារាំង​១​តោន​នោះ​ដែរ​ថា «​ឯង​ធ្វើ​ឱ្យ​យើង​យំ​អស់​៣​ថ្ងៃ ហើយ​ពេល​នេះ​គឺ​ដល់​ពេល​ឯង​វិញ​ម្តង​ហើយ​»​។

នៅ​ពេល​ដែល​អតីត​សង្សារ ដែល​មិន​នឹក​ស្មានថា មានរឿង​នេះ​កើតឡើង​សោះ បាន​ត្រឡប់​មក​ផ្ទះ​វិញ គេ​ក៏​មិន​បាន​យំ​អ្វី​ដែរ ដោយសារ​តែ​ក្លិន​របស់​ខ្ទឹម​នេះ​បាន​ភាយ​ពេញ​អា​ផាត​មិន​បាត់​ទៅ​ហើយ​។ សូ​ម្បី​តែ​អ្នក​ជិតខាង​ក៏​ធំក្លិន​នេះ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=k45TCDpSAo4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ