ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់​នៅ​ផ្សេង​ៗ​ត្រួ​វ​ត្រៀមខ្លួន​បែប​ណា​ក្រោយ​ចប់​វិបត្តិ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្នុង​ដំណាក់កាល​អន្តរកាល​នៃ​ការ​រង់ចាំ​ឱ្យ​ស្ថានភាព ថយ​ចុះ​នៃ​ការ​រីក​រាលដាល​ជាស​កល​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ថ្មី​ៗ​នេះ​ក្រសួងទេសចរណ៍​កម្ពុជា បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​ទាំងអស់​នៅ​ក្នុង ប្រទេស​ឆក់​យក​ឱកាស​នេះ ដើម្បី​កែ​លម្អ​គុណភាព​ក្នុង​កន្លែង​របស់​ខ្លួន​ឱ្យ​បាន​ប្រសើរ ហើយ​ក៏​ដើម្បី​ខ្លួនឯង​ក្រោយ​ចប់​វិបត្តិ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្នុង​ដំណាក់កាល​អន្តរកាល​នៃ​ការ​រង់ចាំ​ឱ្យ​ស្ថានភាព ថយ​ចុះ​នៃ​ការ​រីក​រាលដាល​ជាស​កល​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ថ្មី​ៗ​នេះ​ក្រសួងទេសចរណ៍​កម្ពុជា បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​ទាំងអស់​នៅ​ក្នុង ប្រទេស​ឆក់​យក​ឱកាស​នេះ ដើម្បី​កែ​លម្អ​គុណភាព​ក្នុង​កន្លែង​របស់​ខ្លួន​ឱ្យ​បាន​ប្រសើរ ហើយ​ក៏​ដើម្បី​ខ្លួនឯង​ក្រោយ​ចប់​វិបត្តិ​កូ​វី​ដ​-១៩ នៅ​ពេល​ខាង​មុខ​នេះ ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ បាននិយាយថា ៖ «ក្រសួងសូម អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈ សម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន និងលើក ទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើ ប្រតិប្តតិការអាជីវកម្មចាប់ពី ១០ ឆ្នាំឡើងទៅ» ។‍

កាលពី​ថ្មី​ៗ​កន្លង​មកនេះ ក្រសួង​តែងតែ​ណែរ​នាំ​ដល់​ម្ចាស់​កន្លែង​អាជីវ​ម្មទេស​ចរណ៍ នានា ដើម្បី​ត្រៀម​រៀបចំ​ផែនការ​សង្គ្រោះ​វិស័យ​ទេសចរណ៍​ក្រោយ​វិ​បត្ត​ជំងឺ​កូ​វីត​-១៩ ឡើង វិញ ។ ក្រសួង​បាន​បញ្ជាក់​នូវ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ខ្លះ​ៗ​ដែល​ពាក់ព័ន្ធ​ដូច​ជា ៖ សណ្ឋាគារ​, ផ្ទះសំណាក់​, ភោជនីយដ្ឋាន​, ការី​ទេសចរណ៍​/​ភ្នាក់ងារទេសចរណ៍​, មណ្ឌល កម្សាន្ត​មនុស្ស​ពេញវ័យ​, រមណីយដ្ឋាន​, ម៉ាស្សា​/​ស្ប៉ា​, ដឹក​ជញ្ជូន​ទេសចរណ៍​, កីឡា​ទេស ចរណ៍​, ផ្សេង​ៗ ។

ក្នុង​សេចក្តី​ប្រកាស​បាន​បន្ថែម​ទៀត​ថា ៖ «​ក្រសួង​មាន​ចក្ខុវិស័យ​សុទិដ្ឋិនិយម​ថា វិស័យ ទេសចរណ៍​កម្ពុជា នឹង​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ ក្រោយ​វិបត្តិ​នៃ​ការ​រីក​រាល ដាល​ជាស​កល​នេះ ស្រប​តាម​យុទ្ធនាការ «Stay Home Today, Travel Tomorrow» ។ ក្រសួង​បាន​បន្ត​ថា ក្នុង​បរិបទ​នេះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នឹង​មាន​តម្រូវការ​កាន់តែខ្ពស់​នូវ​គុណភាព​សេវាកម្ម ជា​ពិសេស​ការ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ សុវត្ថិភាព សេវាកម្ម និង​ផលិតផល​ទេសចរណ៍ ដើម្បី​បង្កើន​គុណភាព និង​ដូច​ជា​លក្ខណៈសម្បត្តិ ដើម្បី​អាច​បង្កើន​លទ្ធភាព​ទទួល​បានការ​វាយតម្លៃ​ចំណាក់​ថ្នាក់ សណ្ឋាគារ និង​សេវាកម្ម ស្នាក់​នៅ​ទេសចរណ៍ ក្នុង​កម្រិត​ប្រសើរ​ជាង​មុន (​កើន​លំដាប់​ផ្កាយ​) ។

វិបត្តិ​កូ​វី​ដ​-១៩ នេះ មាន​រយៈពេល​អូស​បន្លាយ​ជា​ច្រើន​ខែ​មក​ហើយ ដោយ​វិបត្តិ​នេះ ត្រូវ​បាន​កាត់​បន្ថយ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ក្នុង​ការ​ចូល​មក​ទស្សនា​ក្នុង ប្រទេស​កម្ពុជា ហើយ​វិបត្តិ​នេះ​មាន​ជា​សាក​លក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ