ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន IOC ថា​ កីឡា​អូ​ឡាំ​ពិ​ក​នឹង​លុប​ចោល បើ​មិន​អាច​ធ្វើ​នៅ​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) លោក Thomas Bach បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ទទួលយក​សំណើ​ពី​គណៈកម្មាធិការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ក្នុង​ការ​លុប​ចោល​ព្រឹត្តិការណ៍​នេះ​តែ​ម្តង ប្រសិនបើ​ពួក​គេ​មិន​អាច​រៀបចំ​បាន​នៅ​ឆ្នាំ ២០២១…

ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) លោក Thomas Bach បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ទទួលយក​សំណើ​ពី​គណៈកម្មាធិការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ក្នុង​ការ​លុប​ចោល​ព្រឹត្តិការណ៍​នេះ​តែ​ម្តង ប្រសិនបើ​ពួក​គេ​មិន​អាច​រៀបចំ​បាន​នៅ​ឆ្នាំ ២០២១ ។

សូម​រំ​លឹក​ថា កាលពី​ខែមីនា IOC និង​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើការ​សំរេចចិត្ត ពន្យា​ពេល​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នេះ ដោយ​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ទោះ​បី​ជា​យ៉ាងណា ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ព្រឹត្តិការណ៍​កីឡា​ទាំងអស់ នឹង​មិន​អាច​កើតឡើង​នៅ​ក្នុង​ឆ្នាំ ២០២១ បាន​ទេ លើកលែងតែ​វីរុស​កូ​វី​ដ​-១៩ រលត់​ផុត​ពី​ផែនដី ។

ជម្រាប​ជូន​ថា បើ​តាម​ទិន្នន័យ​ពី worldometers បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ថ្ងៃ​ទី​២១ ខែឧសភា ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​ជប៉ុន​បាន​កើន​ដល់​ជាង ១៦.៣០០​នាក់ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប​ចំនួន ៧៧១​នាក់ ។

លោក Thomas Bach បាន​ប្រាប់ BBC ថា «​អ្នក​មិន​អាច​ផ្លាស់​ប្តូរ​កាលវិភាគ​កីឡា​ទាំងមូល​នៅ​ទូ​ទាំង​ពិភពលោក និង​សហព័ន្ធ​កីឡា​សំខាន់​ៗ​ទាំងអស់​បាន​នោះ​ទេ​។ ហើយ​អ្នក​ក៏​មិន​អាច​មាន​អត្ត​ព​លិ​ក ដែល​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​នោះ​ដែរ ។ យើង​នឹង​បន្ត​មើល​ពី​ទស្សនៈ​ជុំវិញ​ពិភពលោក ចំពោះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ហើយ​បន្ទាប់​មក​យើង​នឹង ធ្វើការ​សំរេចចិត្ត​ដែល​សម​ស្រប​មួយ​» ។

សូម​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ តាម​ការ​គ្រោងទុក​សម្រាប់​កាលបរិច្ឆេទ​ថ្មី នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០២១ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ ។ បើ​ទោះជា​ត្រូវ​ពន្យា​ពេល​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ នៅ​តែ​ត្រូវ​បាន​ហៅ​ថា កី​ឡាអូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដដែល ៕ (ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ