ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុម Bayern Munich សម្រេច​ពន្យារ​កិច្ចសន្យា​រហូត​ដល់​ឆ្នាំ ២០២៣

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ អ្នកចាំទី Manuel Neuer របស់​ក្រុម Bayern Munich បាន​សម្រេចចិត្ត​ពន្យារ​កុងត្រា​ជាមួយ​ក្លិប​នៃ​លី​គ​កំពូល Bundelisga…

អា​ល្លឺ​ម៉​ង់ ៖ អ្នកចាំទី Manuel Neuer របស់​ក្រុម Bayern Munich បាន​សម្រេចចិត្ត​ពន្យារ​កុងត្រា​ជាមួយ​ក្លិប​នៃ​លី​គ​កំពូល Bundelisga មួយ​នេះ រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៣ ។

សូម​បញ្ជាក់​ថា អ្នកចាំទី​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ បាន​ឈ្នះ​ជើងឯក​អា​ល្លឺ​ម៉​ង់​ចំនួន ៧​ដង និង​ពានរង្វាន់ DFB Cups ៥​ដង​រួម​និង​ជើងឯក Champions League ម្តង​ចាប់តាំងពី​រូបគេ​បាន​ផ្លាស់​ពី​ក្លិប Schalke 04 កាលពី​ឆ្នាំ ២០១១ ។

ប្រធាន​ក្រុម Bayern វ័យ ៣៤​ឆ្នាំ​រូប​នេះ បាន​ថ្លែង​ថា គេ​មាន​អារម្មណ៍​ថា​ទី​នេះ​ជា​ផ្ទះ​របស់​គេ ហើយ​កំពុង​សំឡឹង​ចំពោះ​អនាគត​ប្រកបដោយ​សុទិដ្ឋិនិយម​នៅ​ទី​នេះ ។

«​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​នៃ​ការ​ចាក់សោរ​ប្រទេស​នេះ ខ្ញុំ​មិន​ចង់​ធ្វើការ​សម្រេចចិត្ត​ឡើយ ព្រោះ​គ្មាន​នរណា​ម្នាក់​ដឹង​ថា តើ​បាល់ទាត់​របស់​ក្របខ័ណ្ឌ Bundesliga នឹង​បន្ត​ទៅ​មុខ​ទៀត ឬ​អត់ ។ ឥឡូវនេះ​រឿង​នេះ​ត្រូវ​បាន​ដោះស្រាយ ខ្ញុំ​ទន្ទឹង​មើលទៅ​អនាគត​ដោយ​សុទិដ្ឋិនិយម ។ ខ្ញុំ​មាន​អារម្មណ៍​សុខ​ស្រួល​ណាស់​នៅ​ទី​នេះ ។ Bayern គឺជា​នឹង​ស្ថិត​នៅ​ជា​ក្រុមបាល់ទាត់​កំពូល មួយ​របស់​ទ្វីបអឺរ៉ុប​» សម្តី​កីឡាករ​រូប​នេះ​ប្រាប់​ទៅ​កាន់​គេហទំព័រ​ផ្លូ​វ​ការ​របស់​ក្លិប Bayern Munich ។

សូម​រំលឹក​ថា ចាប់តាំងពី​ផ្លាស់​ពី​ក្លិប Schalke 04 កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១១ ក្នុង​តម្លៃ​ជិត ៣០​លាន​អឺ​រ៉ូ រូបគេ​បាន​បង្ហាញខ្លួន​ចំនួន ៣៧៥​ប្រកួត ។ ហើយ​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នកចាំទី​កំពូល​មួយ​រូប​លើ​ពិភពលោក បន្ទាប់​ពី​បាន​ជួយ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ឈ្នះ​ជើងឯក World Cup 2014 នៅ​ប្រទេស​ប្រេ​ស៊ី​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ