នៅ​រុ​ស្ស៊ី អ្នក​ឆ្លង​វីរុស​កើន​ដល់​ជាង​៣​សែន​​នាក់​ហើយ


ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​រ៉​យ​ទ័​រថា ប្រទេស​រុ​ស្ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​២០ ឧសភា ពី​អ្នក​ឆ្លង​​វីរុស COVID-19 ចំនួន​៨.៧៦៤​នាក់​ទៀត​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​នោះ​ជា​ការ​កើន​ប្រចាំ​ថ្ងៃ​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី​ដែល​ចុះ​ថយ​វិញ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ថ្ងៃ​ទី​២ ឧសភា​មក ។

មជ្ឈមណ្ឌល​វិបត្តិ​ដែល​គ្រប់គ្រង​ការ​ឆ្លង​វីរុសរុ​ស្ស៊ី​ក៏​កត់សម្គាល់​ឃើញ​អ្នក​បាត់​បង់​ជីវិត​​ថ្មី​១៣៥​នាក់​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​សរុប​ឡើង​ដល់​២.៩៧២​នាក់​នៅ​រុ​ស្ស៊ី ។ ចំណែក​ចំនួន​អ្នក​ឆ្លង​សរុប​វិញ​ពេល​នេះ​កើន​ដល់​៣០៨.៧០៥​នាក់​ហើយ ។

នាយករ​ដ្ឋ​មន្ត្រី​រុ​ស្ស៊ី​លោក​មី​ខា​អ៊ីល​មី​ឈូ​ស្ទី​ន​ដែល​ទើប​ជា​ពី​ជំងឺ COVID-19 នឹង​វិល​ចូល​ធ្វើការ​វិញ​ថ្លែង​ថា តុល្យការ​ថ្មី​នោះ​ជា​សញ្ញា​បង្ហាញ​ថា សភាពការណ៍​ចាប់ផ្ដើម​មាន​ស្ថេ​រ​ភាព​ឡើង​វិញ
បណ្ដើរ​ៗ​ក្នុង​ប្រទេស តែ​លោក​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​តំបន់​១៧​ដែល​អនុញ្ញាត​ឲ្យ​លុប​ចោលការ​រិ​ត​ត្បិត​បង្កើត​ឡើង ដើម្បី​ប៉ុនប៉ង​ទប់​ការ​ឆ្លង ។

នៅ​ក្រុង​មូ​ស្គូ​អភិបាលក្រុង​នោះ​លោក​ស័​រ​ហ្គេ​យ​សូ​ប៊ី​យ៉ា​នី​ន​គូស​បញ្ជា​ក់ថា ចំនួន​អ្នក​ឆ្លង​ប្រចាំ
ថ្ងៃ​ក្នុង​ក្រុង​មូ​ស្គូ​មានការ​ចុះ​ថយ​ច្រើន តែ​នៅ​ខ្ពស់នៅឡើយ​និង​ថា អត្រា​ស្លាប់​ក្នុង​ខែឧសភា​មាន​ខ្ពស់​ជាង​កាលពី​ក្នុង​ខែមេសា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ