ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មិន​អត់ឱន​ដាច់ខាត​ការ​បំបែក​ខ្លួន​របស់​តៃវ៉ាន់

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​ថ្លែង​កាលពី​ថ្ងៃទី​២០ ឧសភា ក្រោយ​ពិធី​ចូល​កាន់​តំណែង​អាណត្តិ​ថ្មី​នា​​ថ្ងៃ​នោះ​ដែរ របស់​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី TSAI ING WEN មក​ពី​គណបក្ស​ឯករាជ្យនិយម​ថា…

ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​ថ្លែង​កាលពី​ថ្ងៃទី​២០ ឧសភា ក្រោយ​ពិធី​ចូល​កាន់​តំណែង​អាណត្តិ​ថ្មី​នា​​ថ្ងៃ​នោះ​ដែរ របស់​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី TSAI ING WEN មក​ពី​គណបក្ស​ឯករាជ្យ
និយម​ថា ចិន​នឹង​មិន​អត់ឱន​ដាច់ខាត​ដល់​ការ​បំបែក​ខ្លួន​របស់​តៃវ៉ាន់ ។

អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន​លោក MA XIAOGUANG បាន​ព្រមាន​ថា យើង​​មានការ​ប្ដេជ្ញា​ចិត្ត​គ្មាន​ងាករេ មាន​ទំនុកចិត្ត​ទាំងស្រុង​និង​មាន​គ្រប់​សមត្ថភាព​ក្នុង​កិច្ច​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ដែនដី ។ យើង​នឹង​មិន​អត់ឱន​ដាច់ខាត​ចំពោះ​សកម្មភាព​បំបែក​ខ្លួន​និយម ។

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី TSAI ING WEN ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ក្នុង​ពិធី
ចូល​កាន់​តំណែង​អាណត្តិ​ទី​២​ថា កោះ​តៃវ៉ាន់​នឹង​មិន​ទទួលយក​ដាច់ខាត​ការ​ត្រួតត្រា​របស់​អាជ្ញាធរ​កុំ​មុ​យ​នី​ស្ត​ចិន ។

ពលរដ្ឋ​តៃវ៉ាន់​កាលពី​ខែមករា បាន​បោះ​ឆ្នោត​គាំទ្រ​លោក​ស្រី ​TSAI ING WEN ឲ្យ​ជាប់​ឆ្នោត
ជា​ថ្មី​ទៀត​កាលពី​ខែមករា ក៏​ទោះបី​មានការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុង​ប៉េ​កាំ​ង ដើ​ម្ប​ធ្វើ​ឲ្យ​តៃវ៉ាន់​ស្ថិត​នៅ​ឯកោ និង​រារាំង​សេដ្ឋកិច្ច​ចាប់តាំងពី​លោក​ស្រី​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០១៦​ក្ដី ។

អាជ្ញា​ធរ​ចិន​បាន​សន្យា​ថា ក្នុង​ថ្ងៃ​ណាមួយ​ដណ្ដើម​ត្រួត​ត្រា​កោះ​តៃវ៉ាន់​ដោយ​កម្លាំង ប្រសិនបើ​ចំ​បាច់​ពិសេស​ប្រសិនបើ​អាជ្ញាធរ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ជា​ផ្លូវការ​នូវ​ឯករាជ្យ​របស់​តៃវ៉ាន់ ។ ចិន​ការ​ពារ​គំនិត​ប្រទេស​មួយ​ប្រព័ន្ធ​២​ដូច​គំរូ​ហុងកុង តែ​លោកស្រី TSAI ING WEN បាន​បដិសេធ​កាលពី​ថ្ងៃ​ទី​២០​ឧសភា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ