ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​ពេល​នេះ​ជា​ពេល​គួរ​ចាប់ផ្តើម​អាជីវកម្ម ឬ​អត់?

3 ឆ្នាំ មុន

ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ គឺ​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​ទោះជា​ក្នុង​ពេល​សេដ្ឋកិច្ច​ដំណើរការ​បាន​ល្អ​ពិតមែន​ក្តី ។ ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​កូ​វី​ដ​-១៩ នេះ អ្នក​ប្រហែលជា​គិត​ថា​អ្នក​ត្រូវ​ពន្យារ​គម្រោងការ​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក​ហើយ ។ ប៉ុន្តែ​តាម​ការ​ពិត​ជាក់ស្តែង​វា​អាច​ជា​ពេល​ល្អ​ក្នុង​ការ​ចាប់ផ្តើម​ដែរ​ជា​ពិសេស​ប្រសិនបើ​អាជីវកម្ម​របស់​អ្នកមាន​ផ្តល់​នូវ​ផលិតផល ឬ​សេវាកម្ម​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ព្រោះតែ​កូ​វី​ដ​-១៩ ។…

ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ គឺ​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​ទោះជា​ក្នុង​ពេល​សេដ្ឋកិច្ច​ដំណើរការ​បាន​ល្អ​ពិតមែន​ក្តី ។ ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​កូ​វី​ដ​-១៩ នេះ អ្នក​ប្រហែលជា​គិត​ថា​អ្នក​ត្រូវ​ពន្យារ​គម្រោងការ​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក​ហើយ ។

ប៉ុន្តែ​តាម​ការ​ពិត​ជាក់ស្តែង​វា​អាច​ជា​ពេល​ល្អ​ក្នុង​ការ​ចាប់ផ្តើម​ដែរ​ជា​ពិសេស​ប្រសិនបើ​អាជីវកម្ម​របស់​អ្នកមាន​ផ្តល់​នូវ​ផលិតផល ឬ​សេវាកម្ម​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ព្រោះតែ​កូ​វី​ដ​-១៩ ។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ពិចារណា​មុន​ពេល​សម្រេចចិត្ត​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​កំឡុង​ពេល​នេះ ៖

១. តើ​មាន​តម្រូវការ​សម្រាប់​ផលិតផល ឬ​សេវាកម្ម​អ្នក​ទេ
ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ អ្នក​អាច​អង្កេត​ឃើញ​បញ្ហា​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​ផ្គត់ផ្គង់​ទំនិញ និង​កង្វះខាត​នៃ​ផលិតកម្ម​ក្នុងស្រុក​សម្រាប់​ផលិតផល និង​សេវាកម្ម​ដែល​មាន​តម្រូវការ​ខ្ពស់ ។ ប្រសិនបើ​គំនិត​របស់​អ្នកមាន​តម្រូវការ​ក្នុង​ពេល​នេះ អ្នក​អាច​ប្រញាប់​ចេញ​សកម្មភាព ។ តែ​ប្រសិនបើ​គ្មាន​តម្រូវការ​ទេ អ្នក​អាច​រង​ចាំ​រហូត​ដល់​ស្ថាន​ការ​ល្អ​ប្រសើរ​ជាង​មុន​សិន ។

២. តើ​អ្នក​អាច​បត់បែន​បន្តិច​ដើម្បី​សម្រប​តាម​តម្រូវការ​ថ្មី​ទេ
អាជីវករ​ត្រូវ​តែ​រក​វិធី​ដើម្បី​កែប្រែ​គម្រោង​អា​ជីៈ​កម្ម​របស់​ខ្លួន និង​វិភាគ​ឡើង​វិញ​នូវ​ការ​ចំណាយ ធនធាន ជំនាញ​និង​ពេលវេលា​ដែល​ត្រូវការ ។ ទោះជា​វា​មិន​ដូច​ទាំងស្រុង​ទៅ​នឹង​គំនិត​ដំបូង​របស់​អ្នក​ពិតមែន​ក្តី​អ្នក​នៅ​តែ​អាច​ត្រលប់​ទៅ​កាន់គំនិត​ដើម​វិញ​ដដែល​នៅ​ថ្ងៃ​មុខ ។

៣. តើ​អ្នកមាន​បុគ្គលិក​មាន​សមត្ថភាព​ធ្វើការ​ឲ្យ​អ្នក​ទេ
បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់ គឺ​ពិតជា​សំខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​កំឡុង​ពេល​ដែល​ពោរពេញ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ដែល​មាន​សមត្ថភាព​ខ្ពស់​អាច​នឹង​មាន​ល័​ក្ខ​ខណ្ឌ​ការងារ​ដែល​ពួក​គេ​ចង់​ទាមទារ​ពី​អ្នក​ព្រោះតែ​កូ​វី​ដ​-១៩ ដូច្នេះ​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​ទូលាយ ។

ប្រសិនបើ​អ្នក​នៅ​ខ្វះ​ធនធាន អ្នក​អាច​រក​អ្នកធ្វើការ​ក្រៅ​ម៉ោង​ដែរ ហើយ​ប្រសិនបើ​អ្នក​ពេញចិត្ត​នឹង​ការងារ​របស់​ពួក​គេ អ្នក​អាច​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ចូលរួម​ជាមួយ​អ្នក​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ