ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ប៊ី បាយ បាយ ពិធី​ការិនី ព្រោះតែ​រឿង​សំខាន់​មួយ​គត់​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​ដែល​ស្រី​ស្អាត បេ​ប៊ី បាន​បាត់​វត្តមាន​ពី​ស្ថានីយ​ទូរទស្សន៍​​មួយ​ដែល​នាង​បាន​កាន់​តំណែង​ឈរជើង​ក្បែរ​១០​ឆ្នាំ​មក​ហើយ​។ មានការ​លើក​ឡើង​ថា បេ​ប៊ី សម្រេចចិត្ត​បិទ​ទំព័រ​ជា​ពិធី​ការិនី​ហើយ ដោយសារ​តែ​នាង​មា​ជម្រើស​មួយ​រុញ​បង្ខំ​ឱ្យ​ដើរ​ដល់​ចំនុច​នេះ​។ បេ​ប៊ី…

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​ដែល​ស្រី​ស្អាត បេ​ប៊ី បាន​បាត់​វត្តមាន​ពី​ស្ថានីយ​ទូរទស្សន៍​​មួយ​ដែល​នាង​បាន​កាន់​តំណែង​ឈរជើង​ក្បែរ​១០​ឆ្នាំ​មក​ហើយ​។ មានការ​លើក​ឡើង​ថា បេ​ប៊ី សម្រេចចិត្ត​បិទ​ទំព័រ​ជា​ពិធី​ការិនី​ហើយ ដោយសារ​តែ​នាង​មា​ជម្រើស​មួយ​រុញ​បង្ខំ​ឱ្យ​ដើរ​ដល់​ចំនុច​នេះ​។

បេ​ប៊ី ដែល​មានឈ្មោះ ពិត ជុំ រចនា​ពេជ្រ បាន​ក្លាយជា​បុគ្គលិក​សំខាន់​មួយ​ក្នុង​ផ្នែក​ពិធី​ការិនី​ប្រចាំ​ការ​ប្រគំ​តន្ត្រី​ធំ​ៗ​របស់​ធី​វី​មួយ ដែល​មហាជន​បានដឹង​រឿង​មក​ហើយ​។ នាង​ស្រឡាញ់​ការងារ​នោះ​ណាស់ ឈឺ​ជា​ហេវ​ហត់​អស់កម្លាំង​អ្វី ក៏​ងើប​ធ្វើខ្លួន​ឡើង​ឆាក​ទាំង​ព្រឹក​ក៏​មាន​។ ប៉ុន្តែ​មានការ​លើក​ឡើង​ថា បេ​ប៊ី បាន​ដកខ្លួន​លាឈប់​ពី​ការងារ​នោះ ប្រកបដោយ​ការ​នឹករលឹក​។ នាង​បោះបង់​ចោល​ហើយ បន្ទាប់​ពី​គិត​ដិត​ដល់​រឿង​មួយ​ច្បាស់លាស់​។

ប្រភព​មួយទៀត​និយាយ​ថា បេ​ប៊ី បាត់​ឱកាស​ថត​ភាពយន្ត ដើម្បី​ពង្រឹង​ផ្មែ​ក​ពិធី​ការិនី​ឱ្យ​ល្អ បើ​ទោះជា​មានការ​ហៅ​ថត ក៏​នាង​លៃលក​ពេល​មិន​បាន​។

ចំណែក​រឿង​បោះបង់​អាជីព​និយាយ​មេក្រូ​នេះ ត្រូវ​បាន​រូប​នាង​ផ្ទាល់​និយាយ​ថា ចង់​ចាប់​មុខការ​ងារ​ផ្នែក​អ្នកចម្រៀង​ឱ្យ​រឹង​មាំ​វិញ​។ នាង​ចង់​ច្រៀង​ឱ្យ​លេចធ្លោ បន្ទាប់​ពី​បទ​ចម្រៀង នៅ​ក្នុង​ផលិត​កម្ម​ច្រៀង​សម្តែង មានការ​គាំទ្រ​។ អ៊ីចឹង​ហើយ ទើប​នាង​ងាក​ទៅ​ពង្រឹង​ការ​ច្រៀង ស្រប​ពេល​មាន​ក្រុម​រាំ ហើយ​នាង​សម្បូរ​ក្បាច់​រាំ​ដែរ​នោះ ទើប​ងាយស្រួល​ប្រជែង​ទីផ្សារ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ