ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​នឹង​បើក​ឱ្យ​អ្នកដំណើរ​អាច​ប្តូរ​ជើង​យន្តហោះ ចាប់​ខែ​ក្រោយ​នេះ​ហើយ

3 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ផ្នែក​គ្រប់គ្រង​អាកាសចរណ៍​របស់​ប្រទេស​សិង្ហ​បុរី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា ប្រទេស​សិង្ហ​បុរី ដែល​ជា​មជ្ឈមណ្ឌល​ធ្វើ​ដំណើរ និង​ទេសចរណ៍​ក្នុង​តំបន់ នឹង​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ធ្វើ​ដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន ចាង​ជី…

ប្រទេស​សិង្ហ​បុរី ៖ ផ្នែក​គ្រប់គ្រង​អាកាសចរណ៍​របស់​ប្រទេស​សិង្ហ​បុរី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា ប្រទេស​សិង្ហ​បុរី ដែល​ជា​មជ្ឈមណ្ឌល​ធ្វើ​ដំណើរ និង​ទេសចរណ៍​ក្នុង​តំបន់ នឹង​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ធ្វើ​ដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន ចាង​ជី (Changi Airport) ពេល​ប្តូរ​ជើង​យន្តហោះ ចាប់ពី​ថ្ងៃ​ទី​២ ខែមិថុនា តទៅ​។

បច្ចុប្បន្ន​អ្នកដំណើរ​បរទេស​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​បាន លុះត្រាតែ​ពួក​គេ​មាន​ជើង​ហោះហើរ​ធ្វើ​មាតុភូមិនិវត្តន៍ ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​របស់​ពួក​គេ​។ នៅ​ក្នុង​ខែមីនា​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​ហាមឃាត់ មិន​ឱ្យ​ចូល ឬ​ឆ្លងកាត់​ប្រទេស​នេះ​ឡើយ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគរាតត្បាត​កូ​វី​ដ​១៩​។

អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​សិង្ហ​បុរី​បាន​និយាយ​ថា​៖ «​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ប្រទេស​សិង្ហ​បុរី ក្នុង​ការ​បើក​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ជា​បណ្តើរ​ៗ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សេដ្ឋកិច្ច និង​ប្រជាជន​របស់​យើង ទន្ទឹម​នឹង​នោះ​ការ​ធានា​នូវ​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​»​។

គេ​ក៏​បាន​និយាយ​បន្ត​ទៀត​ថា ក្រុមហ៊ុន​អាកាសចរណ៍​គួរតែ​ដាក់​សំណើរ​សម្រាប់​ការ​ប្តូរ​ជើង​យន្តហោះ ដែល​នឹង​ត្រូវ​បាន​វាយតម្លៃ​ដោយ​ពិចារណា​លើ​សុវត្ថិភាព​អាកាសចរណ៍ សុខភាព​សាធារណៈ ក៏​ដូច​ជា​សុខភាព​របស់​អ្នកដំណើរ និង​អាកាសយានិក​។

អាកាសយានដ្ឋាន​ចាង​ជី ដែល​ស្ថិត​ក្នុង​ចំណោម​អាកាសយានដ្ឋាន​មមាញឹក​បំផុត​នៅ​លើ​ពិភព​លោក​កាលពី​ឆ្នាំ​មុន មាន​ចំនួន​អ្នកដំណើរ ២៥២០០​នាក់​នៅ​ក្នុង​ខែមេសា ដែល​បាន​ធ្លាក់​ចុះ ៩៩.៥% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ប្រទេស​សាំង​ហ្គា​ពួរ គ្រោង​នឹង​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ ចាប់ពី​ថ្ងៃ​ទី​២ ខែមិថុនា​ខាង​មុខ​តទៅ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ