ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ធំ​ចិន​គាំទ្រ​បច្ចេកវិទ្យា​តាម​តម្រូវការ​ក្រសួងមហាផ្ទៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​របស់​ប្រទេស​ចិន​បាន​ប្រកាស​ចូលរួម​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ទៅ​តាម​តម្រូវការ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ។ ការ​ប្រកាស​គាំទ្រ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយ​លោក…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​របស់​ប្រទេស​ចិន​បាន​ប្រកាស​ចូលរួម​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ទៅ​តាម​តម្រូវការ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ។ ការ​ប្រកាស​គាំទ្រ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយ​លោក Yao Yue Jin ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SEATEL​កាលពីរ​សៀ​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។

ក្នុង​ជំនួប​លោក Yao Yue Jin ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SEATEL បាន​ថា គោរព​ថ្លែងអំណរគុណ​សម្ដេច ដែល​បាន​អនុញ្ញាត​ឱ្យ​លោក​ដឹកនាំ​ប្រតិភូ​ចូល​ជួប​សម្ដែង​ការ​គួរសម ព្រមទាំង​មានឱកាស​បាន​ជម្រាប​ជូន​សម្ដេច​អំពី​វឌ្ឍនភាព​ថ្មី​ៗ​របស់​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថា​ក្រុមហ៊ុន SEATEL គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​មក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រីក​កញ្ចប់​សេវាកម្ម​ទូរគមនាគមន៍​ទាំង​សេវា​ទូរ​សព្ទ​ចល័ត និង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ល្បឿន​លឿន​នៅ​កម្ពុជា ដោយសារ​ក្រុមហ៊ុន​មានបទពិសោធន៍ ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ សម្រាប់​ការ​ពង្រីក​សេវាកម្ម ។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ស្វាគមន៍ និង​លើកទឹកចិត្ត​ខ្ពស់​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន SEATEL និង​បាន​ជម្រាប​ជូន​ប្រតិភូ​ក្រុមហ៊ុន​ថា​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​ខិតខំ​ពង្រឹង​នូវ​ប្រព័ន្ធ​ដែល​គេ​ហៅ​ថា Digital Government ដែល​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​នៅ​កម្ពុជា​ក៏​ជា​កត្តា​រួមចំណែក​ធ្វើ​ឱ្យ​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​មាន​វឌ្ឍនភាព​ទៅ​មុខ​ដែរ ។ បន្ទាប់​ពី​បាន​ជម្រាប​ជូន​នូវ​កញ្ចប់​សេវាកម្ម​ថ្មី​ៗ​របស់​ក្រុមហ៊ុន លោក Yao Yue Jin ក៏​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ទៅ​តាម​តម្រូវការ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ហើយ​សម្ដេច​ក្រឡាហោម​បាន​សម្ដែង​ការ​ស្វាគមន៍ ចំពោះ​បំណង​ភ្ជាប់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​នេះ ។

ដើម្បី​ជំរុញ​គោលបំណង​នេះ​ឱ្យ​មានដំណើរ​ការ​ទៅ​មុខ​សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​រប​សើ​ក្រសួងមហាផ្ទៃ ត្រូវ​ចាប់ផ្ដើម​ពិភាក្សា​គ្នា​ជាមួយ​តំណាង​ក្រុមហ៊ុន SEATEL ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរ​អាច​រក​ឃើញ​នូវ​ឱកាស ឬ​ផ្នែក​ណាមួយ សម្រាប់​ការ​ផ្ដល់​កិច្ច សហការ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ