ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិតខាង​ដុត​​សំរាម​​​ឆេះ​ខ្ទេច​ដំណាំ​ប្រជាពលរដ្ឋ​២​គ្រួសារ និង​ប៊ិះ​អស់​ផ្ទះទៀត​ (មានវីដេអូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅ​ក្នុងភូមិ​កុយ​ចំនួន​២​គ្រួសារ​បាន​នាំ​គ្នា​ទៅ​ជម្រាប​លោក​មេ​ភូមិ​ឱ្យ​ជួយ​អន្តរាគមន៍ និង​ណែនាំ​ដល់​អ្នក​ដុត​​សំរាម​ ខណ​:​ដុត​រួច​អត់​នៅ​ចាំ​ពន្លត់ បណ្តាល​ឱ្យ​រាល​ឆេះ​ដល់​ដំណាំ​ដាំ​ដុះ​របស់​ពួក​គាត់ និង​ប៊ិះ​ឆេះ​រាល​​ដាល​​ចូល​ទៅ​ដល់​ផ្ទះរបស់ពួកគាត់​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​អ្នក​ជិតខាង​ដុត​សម្រាម​នៅ​ព្រំ​ដី​ទុក​ចោល…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅ​ក្នុងភូមិ​កុយ​ចំនួន​២​គ្រួសារ​បាន​នាំ​គ្នា​ទៅ​ជម្រាប​លោក​មេ​ភូមិ​ឱ្យ​ជួយ​អន្តរាគមន៍ និង​ណែនាំ​ដល់​អ្នក​ដុត​​សំរាម​ ខណ​:​ដុត​រួច​អត់​នៅ​ចាំ​ពន្លត់ បណ្តាល​ឱ្យ​រាល​ឆេះ​ដល់​ដំណាំ​ដាំ​ដុះ​របស់​ពួក​គាត់ និង​ប៊ិះ​ឆេះ​រាល​​ដាល​​ចូល​ទៅ​ដល់​ផ្ទះរបស់ពួកគាត់​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។

ហេតុការណ៍​អ្នក​ជិតខាង​ដុត​សម្រាម​នៅ​ព្រំ​ដី​ទុក​ចោល បណ្តាល​ឱ្យ​រាល​ឆេះ​ដល់​ដំណាំ​ប្រជាពលរដ្ឋ​២​គ្រួសារ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​សំបូរ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​២គ្រួសារ​ដែល​ត្រូវ​ភ្លើង​រាល​ឆេះ​ដំណាំ​ខាងលើ​នេះ គ្រួសារទី១-​ឈ្មោះ ទឹម សុខុម ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ​កែប ប៉ិក អាយុ​៥៥​ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​​រងការ​ខូចខាតដូចជា ដើម​ដូង​៥​ដើម, ដើម​ត្នោត​១០​ដើម ដើម​ចន្ទី​៣​ដើម និង​ក្រសាំង​១​ដើម ។ ចំណែក​គ្រួសារ​ទី​២-ឈ្មោះ សែត ណា​ក់ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ត្រូវ​ភ្លើង​ឆេះរងការខូចខាត​ដូចជា​​ដើម​ស្វាយ​៣​ដើម ឆេះ​ត្នោត​៥​ដើម និង​ឆេះ​ដើម​ចេក​អស់​មួយ​ចំនួន​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​បន្ត​​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ ខណ​:​ពួក​គាត់​ទៅ​ចម្ការ​ឆ្ងាយ​ពី​ផ្ទះ ស្រាប់តែ​មាន​គេ​ដុត​សម្រាម​នៅ​ក្បែរ​ព្រំ​ដី​របស់​​ពួកគាត់​ ហើយ​អត់​បាន​នៅ​​ចាំ​ពន្លត់​នោះ​ទេ ពេល​​ដុត​រួច​ បែរ​ជា​ដើរទៅ​ផ្ទះ​បាត់ បណ្តាល​ឱ្យ​ឆាបឆេះ​រាលដាល​​រហូត​ដំណាំ​របស់​ពួក​គាត់ និង​ប៊ិះ​រាល​ឆេះ​ចូល​ដល់​ផ្ទះ​របស់ពួកគាត់​ថែម​ទៀត តែ​បាន​កូនចៅ​ឃើញ​ក៏​នាំ​គ្នា​ពន្លត់​ទាន់​ពេល ។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា ទោះបីជា​យ៉ាងណា ពួក​គាត់​មិន​ប្តឹង​ទាមទារ​ឱ្យ​អ្នក​ដុត​នេះ​សង​ថ្លៃ​ខូចខាត​អ្វី​នោះ​ទេ តែ​ពួក​គាត់​ទៅ​ជម្រាប​លោក​មេ​ភូមិ​ឱ្យ​ណែនាំ​ដល់​អ្នក​ដុត ស​ម្រាម ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ដោយ​មិន​ត្រូវ​ដុត​រួច​ទុក​ចោល​បែបនេះទេ​ ព្រោះ​បច្ចុប្បន្ន​នៅ​ជាប់​នឹង​ដីចម្ការ​របស់​គាត់​មាន​សុទ្ធតែ​ដើមឈើ​ងាប់ គរ​ទុក​ចោល និង​ស្មៅ​ស្ងួត​ជា​ច្រើន បើ​ដុត​រួច​មិន​នៅ​​ចាំ​ពន្លត់​បែប​នេះ អាច​នឹង​ឆេះ​រាលដាល​ងាប់​ដំណាំ​ពួក​គាត់​ជា​ច្រើន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក ឡិ​ញ ឡី មេ​ភូមិ​ភ្នំ​កុយ ក៏​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ដោយ​មុន​នឹង​ដុត​ស្មៅ ឬ​សម្រាម​នៅ​ក្នុង​បរិវេណ​ដីចម្ការ​របស់​ខ្លួន ត្រូវ​ត្រៀមខ្លួន​ពន្លត់​ជា​មុន ព្រោះ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង មិន​អាច​ពន្លត់​ទាន់​នោះទេ​ និ​ង​អាច​រាល​ទៅ​ឆេះ​ដំណាំ និង​ផ្ទះ​អ្នក​ដទៃ​ដែល​នៅ​ក្បែរ​នោះ នាំ​ឱ្យ​កើតរឿង​រ៉ាវ​ជាក់​ជា​មិន​ខាន ។

លោក​មេភូមិ​បាន​បន្ត​ទៀត​ថា អ្នក​ដុត​សម្រាម​គឺ​មានផ្ទះ​នៅ​ក្បែរ​ផ្ទះ​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​គ្រួសារ​ខាងលើ​ដែរ ដោយ​ពួក​គាត់​ហាក់ដូចជា​រស់នៅ​មានការ​មិន​ចុះសម្រុង​នឹង​គ្នា ពាក់ព័ន្ធ​នឹង​ព្រំ​ដី​ផង​ដែរ ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ