ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យង​ជប៉ុន ​ឬ​ខ្យង​ពង​ក្រហម​ ហាង​ឆេង​កំពុង​​ត្រូវប៉ាន់​​​ណាស់​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អស់​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​ហើយ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ទេសចរ​ណ៍​«​អាង​កំ​ពូ​ង​ពួយ​» នាំ​គ្នា​ដើរ​រក​ខ្យង​ «​ជប៉ុន​ឬ​ខ្យង​ពង​ក្រហម​» លក់​ឲ្យ​ឈ្មូ​ញ គ្រាន់​បាន​កម្រៃ​​ផ្គត់ផ្គង់​ជី​វិភាព​គ្រួសារ ហើយ​ឈ្មួញ​កណ្ដាល​ដែល​ប្រមូល​ទិញ​ខ្យង​ប្រភេទ បាន​នាំ​ចេញ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ…

ខេត្តបាត់ដំបង ៖ អស់​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​ហើយ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ទេសចរ​ណ៍
​«​អាង​កំ​ពូ​ង​ពួយ​» នាំ​គ្នា​ដើរ​រក​ខ្យង​ «​ជប៉ុន​ឬ​ខ្យង​ពង​ក្រហម​» លក់​ឲ្យ​ឈ្មូ​ញ គ្រាន់​បាន​កម្រៃ​​ផ្គត់ផ្គង់​ជី​វិភាព​គ្រួសារ ហើយ​ឈ្មួញ​កណ្ដាល​ដែល​ប្រមូល​ទិញ​ខ្យង​ប្រភេទ បាន​នាំ​ចេញ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ដែល​មាន​តំលៃ​ខ្ពស់​គួរសម​ ។ គេ​មិន​បានដឹង​អំពី​ប្រវត្តិ​ខ្យង​នេះ ​ពិត​ប្រា​ដក​ទេ តែ​អ្នកស្រុក​កំពីងពួយ​និយម​ហៅ​ឈ្មោះ​ខ្យង​នេះ «​ខ្យង​ជប៉ុន ឬ ខ្យង​ពង​ក្រហម​»​។ ខ្យ​ង់​ប្រភេទ​នេះ​ មាន​មាត់ធំ​ជាង​ខ្យង​ស្រែ ​ឬ​ខ្យ​ង​បឹង និងមាន​ពង​ព​ណ៏​ក្រហម ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​សំបូរ​បំផុត​នៅ​រដូវវស្សាមិន​ថា​ នៅ​ក្នុង​បឹង​ឬ​នៅ​តាម​វាលស្រែ​ឡើយ​។ ប៉ុន្តែ​នៅ​ដូ​វ​ប្រាំង​គេ​ប្រទះ​ឃើញ​មាននៅ​ក្នុង​បឹង​ដែល​មានទឹក ពិសេស​នៅ​ក្នុង​«​អាង​កំពីងពួយ​» រីឯ​តាម​ស្រែ​គ្មាន​ទេ ព្រោះ​គ្មាន​ទឹក​។

អ្នក​ភូមិ​ដែល​រស់នៅ​តំបន់​អាង​កំពីងពួយ​ក្នុង ឃុំ​តា​គ្រាម និងឃុំ​ស្នឹង ស្រុក​បាណ​ន់ បាន​និយាយ​ថា កាល​ដើម​ឡើយ​គ្មាន​អ្នកទិញ​ខ្យង​នេះ​ទេ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រាប់តែ​មាន​អ្នក​ដើរ​ទិញ​ក្នុង​តំលៃ​ខ្ពស់​គួរសម ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ភូមិ​នានា នាំ​គ្នា​ដើរ​រក​ខ្យង​លក់​ទាំង​យប់​ទាំង​ថ្ងៃ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​រដូវវស្សា​ដែល​សំបូរ​ខ្យង អ្នក​ភូមិ​ម្នាក់​អាច​រកបាន​យ៉ាងតិច​១០​គី​ឡី​ក្រាម (​ឆ្កឹស​យក​តែ​សាច់​) ក្នុង​១​យប់​ឬ​១​ថ្ងៃ ហើយ​តំលៃ​ចាប់ពី​១,០០០០​រៀល ដល់១,១០០០​រៀល​ក្នុង​១​គីឡូក្រាម​។ ប៉ុន្តែ​ចាប់តាំងពី​មានការ​ផ្ទុះ​នូវ​ជំងឺ «​កូ​វី​ដ​១៩​ថ្មី​» នេះ​មក តំលៃ​ខ្យ​ង់​បាន​ធ្លាក់​សល់​ត្រិ​ម​៦,០០០​រៀល ទៅ៧,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​រហូត​ដល់​សព្វ​ថ្ងៃនេះ ហើយ​អ្នក​ភូមិ​ក៏​រក​មិនសូវ​បាន​ដូច​នៅ​រដូវវស្សា​ដែរ​។

ឈ្មួញ​កណ្ដាល​ម្នាក់​ដែល​បោះទីតាំង​ឈរ​ទិញ​ខ្យង «​ជប៉ុន​ឬ​ខ្យង​ពង​ក្រហម​» នេះ​នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ គឺ លោក​ចូ​វ ឆ​យ បាន​និយាយ​ថា តំលៃ​ខ្យង​សព្វថ្ងៃ​ពិតជា​ធ្លាក់​មក​នៅ​ត្រិ​ម ៦,០០០​រៀល ទៅ ៧,០០០​រៀល​មែន ហើយ​ក៏​មិនសូវ​សំបូរ​ដូច​រដូវវស្សា​ដែរ​។ ឈ្មូ​ញ​ខ្ស​យ​រូប​នេះ បាន​ប្រាប់​ថា ថៃ​ហៅ​ខ្យង​នេះ «​ខ្យង​ឈ​រី​» តែ​ខ្មែរ​យើង​ហៅ​«​ខ្យង​ជប៉ុន​ឬ​ខ្យង​ពង​ក្រហម​»​។ ខ្យង​នេះ​មិន​មុន​គ្មាន​ទិញ​ហូ​ម​ទេ តែ​សព្វថ្ងៃ​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​។ លោក​ចូ​វ ឆ​យ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ឈរ​ទិញ​ខ្យង​នេះ​រយះ​ពេល​៣​ឆ្នាំ​កន្លង​មក​ហើយ ដោយ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​ព្រំដែន អូរ​ស្មាច់ ខេត្ត​ឧត្ត​មាន​ជ័យ​»​។

ពាក់ព័ន្ធ​នឹង​ការ​ហូប​ខ្យ​ង់​ឈ​រី​នេះ លោក​ចូ​វ ឆ​យ បាន​ពន្យល់​ថា ពិតមែនតែ​ខ្យង​នេះ​កំពុង​ត្រូវប៉ាន់​ខ្លាំង​លើ​ទីផ្សារ​ប្រទេស​ថៃ តែ​អ្នក​ហូប​ខ្យង​នេះ​អាច​ប៉ះពាល់​ដល់​សេរី​រា​ង្គ​របស់​មនុស្ស បើ​យើង​មិន​បាន​ធ្វើ​វា​ឲ្យ​បាន​ស្អាត​ល្អ​។ គាត់​បាន​ស្រង់​សំដី​ពី​ជនជាតិ​ថៃ​ដែល​និយម​ហូប​ខ្យង​នេះ​មក​ប្រាប់​ថា ថៃ​ដែល​និយម​ហូប​ខ្យង​នេះ បាន​ប្រាប់​ថា «អ្នក​ហូប​ខ្យង​ឈ​រី​នេះ ត្រូវធ្វើ​ឲ្យ​ស្អាត ជា​ពិសេស ​ត្រូវ​កាត់​យក​ភ្នែក​វា​ចេញ ​។ មិន​ត្រូវ​យក​ខ្យង​នេះ​ទៅ​ធ្វើ​ម្ហូប​ទាំង​ភ្នែក​វា​ទេ ព្រោះ​បើ​ហូប​ដោយ​ទាំង​ភ្នែក​ខ្យង​នេះ វា​អាច​ធ្វើ​ឲ្យ​យើង​ស្រវាំង ឬ ងងឹត​ភ្នែកនៅ​ថ្ងៃក្រោយ ។ ជនជាតិ​ថៃ បាន​បញ្ជាក់​ច្បាស់​ណាស់​អំពី​បញ្ហា​នេះ ដូច្នេះ​បើ​បងប្អូន​ចង់​ហូប​ខ្យង​នេះ ចាំបាច់​ត្រូវ​តែ​កាត់​ភ្នែក​វា​ចោល​៕​

អត្ថបទសរសេរ ដោយ