ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! មានបញ្ហាពិបាកគេងលក់ ចូរចៀសវាងធ្វើរឿងទាំងនេះ

3 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ការ​គេង គឺ​សំខាន់​ណាស់​ចំពោះ​សុខភាព​រាង​កាយ​។ ដូច្នេះ​ជំងឺ​គេង​មិន​លក់​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​លើ​សុខភាព​។ ដើម្បី​ជា​ការ​ប្រសើរ​អ្នក​គួរ​ចៀស​ឱ្យ​ផុត​ពី​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឱ្យ​ស្ថានភាព​នៃ​ការ​គេង​មិន​លក់​កាន់តែ​អាក្រក់​ឡើង​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទ​ង្វើ​ដែល​មិន​គួរ​ធ្វើ​នៅ​ពេល​មាន​ជំងឺ​គេង​មិន​លក់ ៖ ១. ទទួលទាន​គ្រឿង​ស្រវឹង ដឹង​ទេ​ថា​គ្រឿង​ស្រវឹង​អាច​បណ្ដាល​ឱ្យ​ស្ថានភាព​នៃ​ជំងឺ​គេង​មិន​លក់​របស់​អ្នក​កាន់តែ​អាក្រក់​ឡើង?…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ការ​គេង គឺ​សំខាន់​ណាស់​ចំពោះ​សុខភាព​រាង​កាយ​។ ដូច្នេះ​ជំងឺ​គេង​មិន​លក់​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​លើ​សុខភាព​។ ដើម្បី​ជា​ការ​ប្រសើរ​អ្នក​គួរ​ចៀស​ឱ្យ​ផុត​ពី​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឱ្យ​ស្ថានភាព​នៃ​ការ​គេង​មិន​លក់​កាន់តែ​អាក្រក់​ឡើង​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទ​ង្វើ​ដែល​មិន​គួរ​ធ្វើ​នៅ​ពេល​មាន​ជំងឺ​គេង​មិន​លក់ ៖

១. ទទួលទាន​គ្រឿង​ស្រវឹង

ដឹង​ទេ​ថា​គ្រឿង​ស្រវឹង​អាច​បណ្ដាល​ឱ្យ​ស្ថានភាព​នៃ​ជំងឺ​គេង​មិន​លក់​របស់​អ្នក​កាន់តែ​អាក្រក់​ឡើង? បញ្ហា​នោះ​គឺ​នៅ​ពេល​ស្រវឹង​អ្នក​ងាយ​នឹង​ជួប​ប្រទះ​អាកា​រៈគេង​មិន​ស្ងប់ ហើយ​ថែម​ទាំង​បណ្ដាល​អោយ​មិន​ស្រួលខ្លួន គ្មាន​កម្លាំង អារម្មណ៍​មិន​ស្រស់ស្រាយ​នៅ​ព្រឹក​បន្ទាប់​ទៀត​ផង​។ ម្យ៉ាងវិញទៀត​ការ​ទទួលទាន​គ្រឿង​ស្រវឹង​អាច​បង្ក​បញ្ហា​គេង​ស្រមុក​ដែល​ជា​បញ្ហា​មួយ​រំខាន​ដល់​ខួរក្បាល​និង​រាង​កាយ​មិន​ឱ្យ​ទទួល​បាន​អុក​ស៊ី​សែន​គ្រប់គ្រាន់​ខណៈ​ពេល​គេង​។

២. ទទួលទាន​អាហារ​សម្បូរ​ខ្លាញ់​មុន​ចូល​គេង

ជា​ធម្មតា​នៅ​ពេល​យប់​អ្នក​មិន​គួរ​បណ្ដោយ ឬ​ដាក់បន្ទុក​ឱ្យ​ក្រពះ​ប្រឹង​ធ្វើការ​ពេក​នោះ​ទេ ប្រសិនបើ​ចង់​គេង​លក់​បាន​ស្រួល​ហើយ​ស្កប់​។ ការ​ទទួលទាន​អាហារ​សម្បូរ​ខ្លាញ់​ជះ​ឥទ្ធិពល​គួរ​ឱ្យ​បារម្ភ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​។

៣. ទទួលទាន​កាហ្វេ​ក្រោយ​បាយ​ថ្ងៃ

ប្រសិនបើ​អ្នក​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​គេង​មិន​លក់​នោះ​ចូរ​ព្យាយាម​ចៀសវាង ឬ​កាត់​បន្ថយ​ការ​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ផ្សេង​ៗ​ក្រោយ​ម៉ោង​អាហារ​ថ្ងៃ​ទើប​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​រាង​កាយ​ពី ៤ ទៅ ៦ ម៉ោង​ឯណោះ​។ ហើយ​ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ណាមួយ​កំឡុង​ម៉ោង​ប្រហែល ៣ ថ្ងៃ​នោះ​កាហ្វេ​អ៊ី​ន​អាច​ស្ថិត​នៅ​ក្នុង​លំហូរ​ឈាម​ដល់​ម៉ោង ៩ យប់​ឯណោះ​។

៤. ទទួលទាន​អាហារ​ហឹរ​មុន​ចូល​គេង

នោះ​ក៏​ព្រោះតែ​អាហារ​ហឹរ​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ក្រហាយ​ទ្រូង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​គេង​។

៥. ទទួលទាន​ទឹក​ច្រើន​នៅ​ពេល​យប់

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ការ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ គឺ​ចាំបាច់​ណាស់​។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក៏​ដោយ​ការ​ទទួលទាន​ទឹក​ច្រើន​នៅ​ពេល​យប់​អាច​បង្ក​ការ​រំខាន់​ដល់​ការ​គេង​របស់​អ្នក​ក៏​ព្រោះ​ត្រូវ​ក្រោក​ចូល​បន្ទប់ទឹក​ញឹកញាប់​។ ទោះជា​យ៉ាងណា​មិនមែន​មាន​ន័យ​ថា​អ្នកមាន​បញ្ហា​គេង​មិន​លក់​ត្រូវ​ទទួលទាន​ទឹក​តិច​ជាង ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ដែរ គឺ​គ្រាន់តែ​កុំ​ទទួលទាន​ច្រើន​នៅ​ពេល​យប់​ប៉ុណ្ណោះ​។

៦. ធ្វើ​លំ​ហាត់ប្រាណ​មុន​ពេល​ចូល​គេង

ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​រាង​កាយ​រឹង​មាំ​។ ទោះជា​យ៉ាងណា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ពេល​យប់ ឬ​មុន​ពេល​ចូល​គេង​មិនល្អ​សោះឡើយ​សម្រាប់​អ្នក​ងាយ​នឹង​គេង​មិន​លក់​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ផ្លាស់​ប្ដូរ​មក​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​។

៧. ទទួលទាន​សាច់​ក្រហម​មុន​ចូល​គេង

ក៏​ដូចនឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ពេល​យប់​ដូច្នោះ​ដែរ ការ​ទទួលទាន​សាច់​ក្រហម​មុន​ពេល​ចូល​គេង​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​មិន​ស្ងប់​ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ប្រឹង​ធ្វើការ​បំបែក​សាច់​ក្រហម​ដែល​អ្នក​បាន​ទទួលទាន​ចូល​។

៨. ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន

លើកលែងតែ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​! ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ​នៅ​មុន​ពេល​ចូល​គេង​នោះ​អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​គេង​មិន​លក់​ជា​មិន​ខាន​។ នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​រំញោច​ដល់​ភាព​សកម្ម​នៃ​ខួរក្បាល​ដែល​នឹង​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ស្វាង​មិន​ងងុយគេង​៕ ប្រភព ៖ Health.com.kh