ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី ៤​រូប​នេះ​នឹង​មិន​ទុកទ្រព្យ​សម្បត្តិ​ឱ្យ​កូន​របស់​ខ្លូ​ន​ស្នង​ឡើយ

3 ឆ្នាំ មុន

អ្នក​ប្រហែលជា​គិត​ហើយ​ថា​កូន​អ្នកមាន​តែងតែមាន​សំណាងល្អ​ណាស់​ព្រោះ​ពួក​គេ​អាច​ស្នង​ទ្រព្យសម្បត្តិ​ពី​ឪពុក​ម្តាយ​បាន​យ៉ាង​ងាយស្រួល ផ្ទុយ​ពី​អ្នក​ដទៃ​ដែល​ត្រូវ​ខិតខំ​ធ្វើការ​អស់​មួយ​ជីវិត និង​រក​ចំណូល​មិន​បាន​មួយ​ភាគ​នៃ​អ្នក​បាន​ផង ។ ប៉ុន្តែ​សម្រាប់​អ្នកមាន​មួយ​ចំនួន​វិញ ពួក​គេ​បែរជា​សន្យា​ថា​មិន​ទុកទ្រព្យ​ឲ្យ​កូន​ស្នង​ទៅ​វិញ ។ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​ដែល​សន្យា​ថា​មិន​ទុកទ្រព្យ​ឲ្យ​កូន​ស្នង​បន្ត ។ ១….

អ្នក​ប្រហែលជា​គិត​ហើយ​ថា​កូន​អ្នកមាន​តែងតែមាន​សំណាងល្អ​ណាស់​ព្រោះ​ពួក​គេ​អាច​ស្នង​ទ្រព្យសម្បត្តិ​ពី​ឪពុក​ម្តាយ​បាន​យ៉ាង​ងាយស្រួល ផ្ទុយ​ពី​អ្នក​ដទៃ​ដែល​ត្រូវ​ខិតខំ​ធ្វើការ​អស់​មួយ​ជីវិត និង​រក​ចំណូល​មិន​បាន​មួយ​ភាគ​នៃ​អ្នក​បាន​ផង ។ ប៉ុន្តែ​សម្រាប់​អ្នកមាន​មួយ​ចំនួន​វិញ ពួក​គេ​បែរជា​សន្យា​ថា​មិន​ទុកទ្រព្យ​ឲ្យ​កូន​ស្នង​ទៅ​វិញ ។
ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​ដែល​សន្យា​ថា​មិន​ទុកទ្រព្យ​ឲ្យ​កូន​ស្នង​បន្ត ។

១. លោក ប៊ី​ល និង​អ្នកស្រី មេ​លី​ន​ដា ហ្គេ​ត​ស៍ (Bill and Melinda Gates)
លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ និង​លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ជា​អ្នក​បង្កើត Giving Pledge ដែល​ជា​ពាក្យ​សម្បថ​ជំរុញ​ឲ្យ​មហាសេដ្ឋី​បរិច្ចាគ​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​ពួក​គេ​ឲ្យ​ទៅ​សប្បុរសធម៌ ។ បច្ចុប្បន្ន​លោក និង​លោកស្រី ហ្គេ​ត​ស៍ មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ១០៦​ប៊ី​លាន​ដុល្លារ និង​សន្យា​ថា​នឹង​បរិច្ចាគ ៩០% នៃ​ចំនួន​លុយ​នេះ ។

២. លោក ជេ​គី ចាន់ (Jeckie Chan)
លោក​ធ្លាប់​ជា​តារាភាពយន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​លើ​លោក ។ លើស​ពី​នេះ​ទៅ​ទៀត ភាពយន្ត​ដែល​លោក​បាន​វិនិយោគ​លើ​បាន​នាំ​យក​ផល​ចំណេញ​ជា​ច្រើន​មក​ឲ្យ​លោក​វិញ​ដែរ ។ លោក​ចាន់​មាន​គម្រោង​បរិច្ចាគ​ទ្រព្យ​ទាំងអស់​របស់​លោក​ឲ្យ​ទៅ​អង្គការ​សប្បុរសធម៌​ជា​ច្រើន ។ លោក​ធ្លាប់​បាន​និយាយ​ថា ប្រសិនបើ​កូនប្រុស​របស់​លោក​មាន​សមត្ថភាព គេ​អាច​រក​លុយ​ដោយ​ខ្លួនឯង​បាន ហើយ​ប្រសិនបើ​កូនលោក​គ្មាន​សមត្ថភាព​ទេ​នោះ លោក​នឹង​ខាត​លុយ​ទាំងអស់​របស់​លោក​ហើយ ។ បច្ចុប្បន្ន​លោក​ចាន់​មានទ្រព្យ​សម្បត្តិ​រួម ៤០០​លាន​ដុល្លារ ។

៣. លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett)
លោក បា​ហ្វេ​ត ជា​វិនិយោគិន​ដ៏​គួរ​ឲ្យ​គោរព​ក្នុង​ទីផ្សារ​ភាគហ៊ុន និង​ធ្លាប់​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក​ដែរ ។ លោក​បាន​សន្យា​ថា​នឹង​បរិច្ចាគ ៩៩% នៃ​ទ្រព្យសម្បត្តិ​រួម​ប្រមាណ ៦៨.១​ប៊ី​លាន​ដុល្លារ​របស់​លោក​ឲ្យ​ទៅ​មូលនិធិ​សប្បុរសធម៌ ខណៈ​ដែល​កូន​ៗ​របស់​លោក​នឹង​ចែក ៦៨១​លាន​ដុល្លារ​ជាមួយ​គ្នា ។

៤. លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) និង​អ្នកស្រី ព្រី​ស៊ី​ឡា ចាន់ (Priscilla Chan)
លោក ហ្សា​ក់​កា​បឺ​ក ជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​ក្នុង​ចំណោម​មហាសេដ្ឋី​ដែល​មាន​ជាងគេ​ទាំង ១០ រូប លើ​លោក ។ កាលពី​ឆ្នាំ ២០១៥ លោក និង​ភរិយា​បាន​ប្រកាស​ថា​ពួក​គេ​នឹង​បរិច្ចាគ ៩៩% នៃ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ល្អ​ប្រសើរ​ឡើង​សម្រាប់​កូន​ៗ និង​ចៅ​ៗ​របស់​អ្នក​ទាំង​ពីរ ។ បច្ចុប្បន្ន លោក​ជា​បុរស​ដែល​មាន​ជាងគេ​លេខ ៤ លើ​លោក និង​មានទ្រព្យ​សម្បត្តិ​សរុប ៨២.៦​ប៊ី​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ