ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ឧត្ដមសេនីយ៍​កូរ៉េ​ខាងត្បូង​ម្នាក់​លក់ខ្លួន​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង

13 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP រាយការណ៍​ថា ឧត្ដមសេនីយ៍​មួយ​រូបនៃ​កងទ័ព​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ ថ្ងៃ​ទី​៩ មិថុនា ក្រោម​ការ​ចោទប្រកាន់​ថា លួច​បញ្ជូន​ផែនការ​សង្គ្រាម​របស់​កូរ៉េ​ខាងត្បូង ព្រមទាំង​ព័ត៌មាន​សំងាត់​សំខាន់​ៗ​ទៀតឱ្យ​កូរ៉េ​ខាងជើង ។ ទីបញ្ជាការ​ទទួល​បន្ទុក​ខាង​កិច្ច​ការពារ និង​សន្ដិសុខ​បាន​ស្នើ​ដល់​បណ្ដា​រដ្ឋ​អាជ្ញាយោធា​ឱ្យ​ចាប់ខ្លួន​ ឧត្ដមសេនីយ៍​ផ្កាយ​២​រូប នេះ​ដែល​គេ​គ្រាន់តែ​ប្រាប់​ឈ្មោះ​ខ្លី​ថា គី​ម ពី​បទ​លាតត្រដាង​ព័ត៌មាន​សំងាត់​ទាំងឡាយ ។ ក្នុង​ចំណោម​ព័ត៌មាន​ដែល​ឧត្ដមសេនីយ៍​រូប​នេះ​បញ្ជូន​ឱ្យ

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP រាយការណ៍​ថា ឧត្ដមសេនីយ៍​មួយ​រូបនៃ​កងទ័ព​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ មិថុនា ក្រោម​ការ​ចោទប្រកាន់​ថា លួច​បញ្ជូន​ផែនការ​សង្គ្រាម​របស់​កូរ៉េ​ខាងត្បូង ព្រមទាំង​ព័ត៌មាន​សំងាត់​សំខាន់​ៗ​ទៀតឱ្យ​កូរ៉េ​ខាងជើង ។ ទីបញ្ជាការ​ទទួល​បន្ទុក​ខាង​កិច្ច​ការពារ និង​សន្ដិសុខ​បាន​ស្នើ​ដល់​បណ្ដា​រដ្ឋ​អាជ្ញាយោធា​ឱ្យ​ចាប់ខ្លួន​ឧត្ដមសេនីយ៍​ផ្កាយ​២​រូប នេះ​ដែល​គេ​គ្រាន់តែ​ប្រាប់​ឈ្មោះ​ខ្លី​ថា គី​ម ពី​បទ​លាតត្រដាង​ព័ត៌មាន​សំងាត់​ទាំងឡាយ ។ ក្នុង​ចំណោម​ព័ត៌មាន​ដែល​ឧត្ដមសេនីយ៍​រូប​នេះ​បញ្ជូន​ឱ្យ​កូរ៉េ​ខាងជើង​មាន​ព័ត៌មាន​អំពី​ប្រតិបត្ដិការ​យោធា​មួយ​ដែល​នឹងអាច​ធ្វើ​ក្នុង​ករណី​សង្គ្រាម​ជាមួយ​ក្រុង​ព្យុ​ង យ៉ាង​។ ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូងតាម​រយៈ​អ្នកនាំពាក្យ​ម្នាក់​ពុំ​ចង់​ធ្វើ​អត្ថាធិ​ប្បាយ​ពី​រឿង​នេះ​ឡើយ​។
ការ​ចាប់ខ្លួន​ឧត្ដមសេនីយ៍​រូប​នេះ​ធ្វើ​ឡើង ក្រោយ​ការ​ចាប់​ឃុំឃាំង​កាលពី​ថ្ងៃ​ទី​៦ មិថុនា កន្លង​មកនេះ​នូវ​មនុស្ស​២​នាក់​ដែល​ទទួល​ការចោទប្រកាន់​ថា បញ្ជូន​ការណ៍​សំខាន់​យោធាឱ្យ​ដល់​កូរ៉េ​ខាងជើង​។ យោង​តាម YONHAP ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្សទាំង​២​នាក់​នេះ​ជា​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េ​ខាងត្បូង​ដែល​ជា​អ្នក​ប្រមូល​ការណ៍សំងាត់​យោធា​ពី​ឧត្ដមសេនីយ៍​រូប​នេះ បន្ទាប់មក​បញ្ជូន​ឱ្យ​ភ្នាក់ងារ​ម្នាក់​របស់​កូរ៉េ​ខាងជើង​នៅ​ប្រទេស​ចិន​ជា​ថ្នូរ​នឹង​ការ​ទទួល​ប្រាក់ ។

ប្រទេស​កូរ៉េ​ខាងត្បូង​តែង​ចាប់​ដាក់គុកមនុស្ស​ទាំងឡាយ​ណា​ដែល​ទទួល​ការ​ចោទប្រកាន់​ធ្វើ​ចារកម្ម​ឱ្យ​កូរ៉េ​ខាងជើង​។ ចារនារីម្នាក់​របស់​កូរ៉េ​ខាងជើង​ត្រូវ​ចាប់ខ្លួន​កាលពីខែ​មុន ។ ចំណែក​ចារនារី​កូរ៉េ​ខាងជើង​ម្នាក់ទៀត​ត្រូវ​ចាប់​កាត់ទោស​ដាក់គុក​៥​ឆ្នាំ​កាលពីឆ្នាំ​២០០៨ ៕