ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអរហន្ត​លោក​ឱ្យ​ប្រយ័ត្ន​អំពី​ជំនឿ

3 ឆ្នាំ មុន

ព្រះអរហន្ត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​មាន​ភ្នែក​គឺ​បញ្ញា​របស់​លោក​ស្អាត​បរិសុទ្ធ ប្រាសចាក​ធូលី គឺ​កិលេ​ស​អស់ហើយ លោក​ប្រកប​ព្រម​ដោយ​វិជ្ជា​ជ្រាប​ច្បាស់​នូវ​លោក​នេះ​និង​លោក​ខាង​មុខ ដូច្នេះ​រឿង​ណា​ដែល​បុ​ថុជ្ជន​មិនដឹង ព្រះអរហន្ត​ទាំងឡាយ​លោក​ដឹង ហើយ​អ្វី​ដែល​បុថុជ្ជន​មើល​មិនឃើញ ព្រះអរហន្ត​មើលឃើញ ហេតុនេះ​ទើប​លោក​អប់រំ​មនុស្ស​ទូទៅ​ឱ្យ​ប្រយ័ត្ន​អំពី​រឿង​ជំនឿ​យ៉ាងនេះ​ថា​៖ អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​លើ​ក្បួនតម្រា​,…

ព្រះអរហន្ត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​មាន​ភ្នែក​គឺ​បញ្ញា​របស់​លោក​ស្អាត​បរិសុទ្ធ ប្រាសចាក​ធូលី គឺ​កិលេ​ស​អស់ហើយ លោក​ប្រកប​ព្រម​ដោយ​វិជ្ជា​ជ្រាប​ច្បាស់​នូវ​លោក​នេះ​និង​លោក​ខាង​មុខ ដូច្នេះ​រឿង​ណា​ដែល​បុ​ថុជ្ជន​មិនដឹង ព្រះអរហន្ត​ទាំងឡាយ​លោក​ដឹង ហើយ​អ្វី​ដែល​បុថុជ្ជន​មើល​មិនឃើញ ព្រះអរហន្ត​មើលឃើញ ហេតុនេះ​ទើប​លោក​អប់រំ​មនុស្ស​ទូទៅ​ឱ្យ​ប្រយ័ត្ន​អំពី​រឿង​ជំនឿ​យ៉ាងនេះ​ថា​៖

អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​លើ​ក្បួនតម្រា​, អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​លើ​អ្វី​ដែល​គ្រាន់តែ​បានឮ​មក​, អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​ទាំងស្រុង​លើ​អ្វី​ដែល​គ្រាន់តែ​ជា​ទម្លាប់​, អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​ថា​នេះ​ជា​សមណៈ នេះ​ជា​គ្រូ​របស់​អ្នក​ជាដើម ។

ពាក្យ​ថា​កុំ​ទាន់​អាល​ជឿ​មិនមែន​បាន​ន័យ​ថា មិន​ឲ្យ​ជឿ​សោះ​នោះ​ទេ ដោយ​ព្រះ​អង្គ​ទ្រង់​បញ្ជាក់​ហេតុផល​ច្បាស់លាស់​ថា បើ​អ្នក​ទាំងឡាយ​ពិចារណា​ដោយ​បញ្ញា​ឃើញច្បាស់​ថា ពាក្យ​នេះ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ទុក្ខ មិនមែន​ជា​ប្រយោជន៍ អ្នក​ទាំងឡាយ​គប្បី​លះបង់​ចោល​ចេញ តែបើ​ពាក្យ​នេះ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដីសុខ សេចក្ដីចម្រើន ដើម្បី​ជា​ប្រយោជន៍ អ្នក​ទាំងឡាយ​គប្បី សមាទាន​យក គប្បី​ប្រព្រឹត្ត​ជឿ​តាម​ចុះ ។

ហេតុនេះ​សូម​សាធុជន​ប្រកប​កិច្ចការ​អ្វី​ៗ​ត្រូវ​យក​បញ្ញា​មក​ជាទី​អាង ជា​គ្រឹះ​ក្នុង​ពិចារណា​រកហេតុ​ផល​មុន​នឹង​ជឿ មុន​នឹង​ប្រព្រឹត្ត​ធ្វើ ទើប​លទ្ធផល​ចេញ​មក​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ