ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរងខេត្ត ៖ ​ដំណាំ​៤​មុខ​​​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ខេត្ត​ប៉ៃលិន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​ដំណាំ​ចំនួន​៤​ប្រភេទ​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​គឺ មៀន​ប៉ៃលិន ដែល​មាន​ផ្ទៃដី​ចំនួន​៤.៣៨៣​ហិ​កតា, ស្វាយកែវ​ល្មៀត​ចំនួន​៥.៥៦៥​ហិ​កតា, ដំណាំ​ដំឡូង​មី ចំនួន​៤២.១១០​ហិ​កតា និង​ពោតក្រហម​មាន​ចំនួន​៧.៧១៦​ហិ​កតា​ផង​ដែរ ។…

ខេត្ត​ប៉ៃលិន ៖ ​ដំណាំ​ចំនួន​៤​ប្រភេទ​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​គឺ មៀន​ប៉ៃលិន ដែល​មាន​ផ្ទៃដី​ចំនួន​៤.៣៨៣​ហិ​កតា, ស្វាយកែវ​ល្មៀត​ចំនួន​៥.៥៦៥​ហិ​កតា, ដំណាំ​ដំឡូង​មី ចំនួន​៤២.១១០​ហិ​កតា និង​ពោតក្រហម​មាន​ចំនួន​៧.៧១៦​ហិ​កតា​ផង​ដែរ ។ នេះបើតាម​លោកអភិបាល​រង​ខេត្ត​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី «​វឌ្ឍនភាព និង​ទិស​ដៅ​បន្ដ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​» ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០​នេះ លោក ធូ ភា បាន​មាន​ប្រសាសន៍​ថា ខេត្ត​ប៉ៃលិន​ជា​ខេត្ត​មួយ​ដែល​មាន​ប្រវត្តិ​បត់បែន​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល និង​ជា​ខេត្ត​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ។

លោកបានបន្ត​ថា ជាក់ស្តែង​អី្វ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​មនុស្ស​ជំនាន់​សមាហរណកម្ម នៅ​រស់រាន​មានជីវិត​មិន​នឹក​ស្មានថា តំបន់​ប៉ៃលិន ដែល​មាន​តែ​ផេះ​ផង់ និង​សោកនាដកម្ម បាន​ប្រែក្លាយ​ជាទី​ក្រុងមាន​ភាព​ស៊ី​វិ​ល័យ​ហួស​ពី​ក្តី​សុ​បិ​ន្ត​នោះ​ឡើយ ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​ខេត្ត​នេះ មាន​សាលា​ចាប់តាំងពី​ម​តេ្ត​យ្យ​សិក្សា រហូត​ដល់​វិទ្យាល័យ ចំនួន​១១២​សាលារៀន ក្នុង​នោះ​មាន​អគារសិក្សា ចំនួន​១៣៤​ខ្នង ស្មើនឹង​៧៧២​បន្ទប់ ក្នុង​ចំណោម​អគារ​ទាំងនោះ គឺ​មាន​អគារ​ចំនួន​៤៥​ខ្នង ស្មើនឹង​១៦៨​បន្ទប់ ។

ដោយឡែក​ចំពោះ​ការ​កសាង​ផ្លូវ​គមនាគមន៍ បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៥៧ ជា​ផ្លូវ​ក្រាល​កៅស៊ូ​ល្អ​ស្អាត ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លូវ​គមនាគមន៍​នៅ​ក្នុង​ខេត្ត ត្រូវ​បាន​កសាង​ជា ផ្លូវ​ខ្វាត់ខ្វែង ក្នុង​នោះ​ផ្លូវ​កៅស៊ូ DBST មាន​ប្រវែង​១១០,១៥៤​គីឡូម៉ែត្រ ផ្លូវ​អ៊ុត​កៅស៊ូ AC ប្រវែង​២,៤៥០ គីឡូម៉ែត្រ ផ្លូវ​បេតុង ១២,២៤៥​គីឡូម៉ែត្រ ផ្លូវ​គ្រួ​ស​ល្បាយ​ថ្មភ្នំ​ប្រវែង​៣៤១,១៦១​គីឡូម៉ែត្រ អម​ទៅ​ដោយ​សំណង់​សិល្បៈការ​ផង​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មានការ​រៀបចំ​សួន​កុមារ​ដ៍​ស្រស់​ស្អាត សម្រាប់​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ចូល​ទៅ​លេង​ជា​រៀង​រាល់​យប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ