ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយកោះសន្តិភាព​ចេញផ្សាយ​​ ​ម្ចាស់​ទឹក​ដីខេត្តប្រមូលគ្នាប្រជុំ ដោះស្រាយខ្យល់?

3 ឆ្នាំ មុន
  • កែប

ខេត្តកែប​ ៖ បន្ទាប់​ពី​មាន​ព័​ត៌​មានបាន​ផ្សព្វផ្សាយ​រួច​មក ​រឿង​គេ​យក​គ្រឿងចក្រ​កាយ​យក​ដី​ព្រៃកោងកាង​និង​វាយ​កម្ទេច​ប​ង្កោ​ល​បេតុង​របស់​មន្ត្រី​ជលផល​ខេត្ត​កែប​ ដែល​បោះ​ព្រំ​ការពារ​ព្រៃ​លិច​ទឹក​នៅ​ខាងត្បូង​ស្ពានដែក​ជាប់ ​និង​ដីស្រែ​អំ​បឹ​ល​ស្ថិត​នៅ​ភូមិ​អង្កោល​ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​រួច​មក​។ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ​អាជ្ញាធរ​ខេត្ត​កែប ​មាន​លោកស្រី​គឹ​ម​…

ខេត្តកែប​ ៖ បន្ទាប់​ពី​មាន​ព័​ត៌​មានបាន​ផ្សព្វផ្សាយ​រួច​មក ​រឿង​គេ​យក​គ្រឿងចក្រ​កាយ​យក​ដី​ព្រៃកោងកាង​និង​វាយ​កម្ទេច​ប​ង្កោ​ល​បេតុង​របស់​មន្ត្រី​ជលផល​ខេត្ត​កែប​ ដែល​បោះ​ព្រំ​ការពារ​ព្រៃ​លិច​ទឹក​នៅ​ខាងត្បូង​ស្ពានដែក​ជាប់ ​និង​ដីស្រែ​អំ​បឹ​ល​ស្ថិត​នៅ​ភូមិ​អង្កោល​ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​រួច​មក​។ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ​អាជ្ញាធរ​ខេត្ត​កែប ​មាន​លោកស្រី​គឹ​ម​ ច​ន្នី​ អភិបាល​នៃ​គណ​អភិបាលស្រុក​ដំណាក់​ចង្អើរ​-​កង​រាជ​អាវុធ​ស្រុក ​មាន​នគរបាល​ស្រុក​និង​ខេត្ត​ និង​មន្ត្រី​ពាក់​ព​ន្ធ័​ជា​ច្រើន​ទៀត​ បាន​ចុះ​មក​ដល់​កន្លែង​ដី​ព្រៃ​លិច​ទឹក​ដែល​គេ​កាយ​ហ៊ុ​ព​ទ្ធ័​ជា​ព្រំ​ដី ​និង​គេ​វាយ​កម្ទេចប​ង្កោ​ល​ចោល​អស់​ជា​ច្រើន​ប​ង្គោល ​ដោយ​យក​ថវិកា​របស់​​រាជរដ្ឋាភិបាល​យក​មក​ធ្វើ​ សម្រាប់​បោះ​ព្រំ​ដី​លិច​ទឹក ​។

​លោកស្រី​គឹ​ម ​ច​ន្នី​ អភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់​ថា ​ដី​ព្រៃ​លិច​ទឹក​នោះ​ជា​ដី​អូរ ​សម្រាប់​យក​ទឹក​មក​ប​ញ្ចូល​ស្រែ​ផ​លិត​អំបិល​។ ​លោកស្រី​គឹ​ម ​ច​ន្នី​ និយាយ​ថា ​ដី​ព្រៃ​លិច​ទឹក​នេះ​ម្ចាស់​ស្រែ​អំ​បិល ក៏​មា​នប​ណ្ណ័​កាន់កាប់​ និង​ជលផល​ក៏​គ្រប់គ្រង​លើ​ដី​ព្រៃ​លិច​ទឹក​នោះ​ដែរ​ អីចឹង​ដី​មួយ​កន្លែង​នេះ​ កាន់កាប់​ត្រួត​សុ​ី​គ្នា​។​ លោកស្រី​អភិបាលស្រុក​និយាយ​ថា​ ខាង​មន្ត្រី​ជំនាញ​កំពង់​ផ្ទៀងផ្ទាត់​ឯកសារ​សា​ជា​ថ្មី​។​ លោក​វរ​សេនីយ៍ឯក​ង៉ែត​ ទូច ​ស្នងការ​រង​ខេត្ត​កែប​ទទួល​ផែន​សេដ្ឋកិច្ច​និយាយ​ប្រាប់​អោយ​ដឹង​ថា​ គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ទៅ​លើ​ដី​ព្រៃ​លិច​ទឹក​អាច ​និង​ឃាត់​ទុកជា​បណ្ដោះអាសន្ន​។

​លោក​វរសេនីយ៍​ឯករូប​នេះ​និយាយ​ថា​ ប៉ុន្មាន​ឆាំ្ន​ចុង​ក្រោយ​នេះ ​ខេត្ត​កែប​នៅ​ភូមិសាស្ត្រ​ផ្សេង​ៗ​គ្នា​បាន​កើត​មាន​ចាក់​លុប​ដី​ព្រៃ​សហគមន៍​ ​និង​ជី​កាយ​រំលោភ​យក​ដី​ព្រៃ​ភ្នំ ​និង​ហ៊ុ​មព​ទ្ធ័​យក​ដី​ព្រៃ​មន្ត្រី​ជលផល​គ្រប់គ្រង​-​ហើយ​អ្នក​បំពាន​ទាំងនោះ​ បែរ​ជា​ធ្វើ​សុំ​ណុំ​រឿង​ប្ដឹង​អ្នក​ការពារ​ដី​រដ្ឋ​ទៅ​វិញ​។​ គេ​បានឃើញ​ឯកសារ​មួយ​ច្បាប់​របស់​ម្ចាស់​ស្រែ​អំ​បិល​បាន​ស្នើ​ សុំ​លោកស្រី​ជា​អភិបាលស្រុក​ជីក​ធ្វើ​ជា​ផ្លូវ​ចូល​ស្រែអំបិល​ទេ​។

តែ​ហេតុ​អី​បានជា​យក​គ្រឿងចក្រ​ទៅ​កាយ​ដី​ព្រៃ​លិច​ទឹក​ជាប់​មួយ​ខែ​ទៅ​ហើយ​មិន​មាន​អាជ្ញា​ខេត្ត​ស្រុក​ណា​ចុះ​ទៅ​ពិនិត្យ​មើល​បែប​នេះ​ ។​ ថែប​ទាំង​គេ​យក​គ្រឿងចក្រ​វាយ​កំទិច​ចោល​ប​ង្កោ​ល​របស់​មន្ត្រី​ជលផល​ចោល​អស់​ចំនួន៥​កន្លែង​ ក៏គ្មាន​អ្នក​ណា​ហាន​ឃាត់​គ្រឿងចក្រ​នោះ​សោះ​រហូត​ដល់​មាន​កោះសន្តិភាព​ចុះ​ផ្សាយ​ ទើប​មាន​មន្ត្រី​ផ្សេង​ៗ​ចុះ​មក​ពិនិត្យ​បែប​ធ្វើ​ ហាក់ជា​តន់​ហន់​បំផុត​។​នេះ​គេ​ចាត់ទុកជា​បទ​ល្មើ​ល​មួយ​ហើយ​វាយ​បំផ្លាញ​ទ្រ​សម្បត្តិ​របស់​រដ្ឋ​ចោល​ហើយ​មន្ត្រី​ផ្សេង​ៗ​នៅ​សំងំ​។​ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ឧសភា ​នោះ​ដែរ​រដ្ឋបាល​ខេត្ត​កែប​បាន​រៀបចំ​ប្រជុំ​ជា​បន្ទាន់​មួយ​រឿង​ករណី​គ្រឿងចក្រ​ចូល​ទៅ​កាយ​ដី​ព្រៃ​ធ្វើ​ព្រំ​និង​វាយ​កំទិច​ប​ង្កោ​ល​មន្ត្រី​ជលផល​។​ហើយ​មន្ត្រី​ឯទៀត​បាន​ប្រាប់​យក​ព​ត៏​មាន​ថាបើ​ចង់​ចូល​យក​ព​ត៏​មាននៅ​ព្រឹក​ថ្ងៃ​ទី​19​ខែឧសភា​នោះ​គេ​និង​ដោះស្រាយ​ហើយ​។

នៅ​ព្រឹក​នោះ ​គេ​ឃើញ​មាន​លោកហាស់​ សា​រ៉េ​ត ​អតីត​អភិបាលខេត្ត​កែប​និង​បច្ចុប្បន្ន​មានមុខ​ងារ​ជារ​ដ្ខ​លេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​-​មាន​ឯកឧត្តម​កែន​ស​ត្ថា​អភិបាលខេត្ត​កែប​-​មាន​លោក​ព្រំ​គ​ន្ធិ​អភិបាលរង​ខេត្ត​កែប​ រួម​ទាំង​មន្ត្រី​ជលផល​ជា​ច្រើន​នាក់​ទៀត​បាន​ចូល​ទៅ​ប្រជុំ​ក្នុង​សាល​ប្រជុំ​សាលា​ខេត្ត​តែ​ក្រោយមក​មន្ត្រី​ទាំងអស់​បាន​ចេញពី​សាល​ប្រជុំ​មក​ចូល​ប្រជុំ​ក្នុង​បន្ទប់​ឯកឧ្តម​កែន​ស​ត្ថា​វិញ​។​អ្នកការ​សែត​គ្រោង​ទៅ​ចូល​ទៅ​យក​ព​័ត៌មាន​តែ​ខាង​មន្ត្រី​ជលផល​បាន​ប្រាប់​អ្នកកាសែត​វិញ​ថា ​គេ​មិន​អោយ​អ្ន​កាសែត​ចូល​ស្ដាប់​ទេ ព្រោះ​គេ​មានការ​ជជែក​គ្នា​រឿង​គ្រឿងចក្រ​កាយ​ដី​ព្រៃ​លិច​ទឹក ​។

អត្ថបទសរសេរ ដោយ