ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយអឺរ៉ូ និង អូស្ត្រាលី មានប្រៀបជាងលុយខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់អឺរ៉ូ និងប្រាក់ដុល្លារអូស្ត្រាលី ហាក់មានកម្លាំង ខ្លាំងជាងប្រាក់រៀលខ្មែរនៅថ្ងៃនេះបើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់អឺរ៉ូ និងប្រាក់ដុល្លារអូស្ត្រាលី ហាក់មានកម្លាំង ខ្លាំងជាងប្រាក់រៀលខ្មែរនៅថ្ងៃនេះបើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ២១ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងថា ១អឺរ៉ូ ទិញចូល ៤៥១១ រៀល លក់ចេញ ៤៥៥៦ រៀល ដែលកាលពីម្សិលមិញទិញចូលត្រឹមតែ ៤៤៩០ រៀល និងលក់ចេញតែ ៤៥៣៥ រៀលប៉ុណ្ណោះ ។

ដោយឡែកប្រាក់ដុល្លារអូស្ត្រាលី ក៏មានប្រៀបជាងប្រាក់រៀលដែរនៅថ្ងៃនេះដែល ១ដុល្លារ អូស្ត្រាលី ទិញចូល ២៧០៧ រៀល លក់ចេញ ២៧៣៤ រៀល ដែលម្សិលមិញ ទិញចូល ត្រឹមតែ ២៦៨៩ រៀល ហើយលក់ចេញតែ ២៧១៦ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួន ដែលរួមមាន៖ ១ដុល្លារអាមេរិកស្មើនឹង ៤១០៩ រៀល ហើយ ១យន់ចិន ទិញចូល ៥៧៩ រៀល លក់ចេញ ៥៨៥ រៀល និង ១០០យ៉េនេជប៉ុន ទិញចូល ៣៨២០ រៀល លក់ចេញ ៣៨៥៨ រៀល ។

ទន្ទឹមនេះដែរ ១០០វុនកូរ៉េ ទិញចូល ៣៣៤ រៀល លក់ចេញ ៣៣៧ រៀល ខណៈ ១ដុល្លារ សាំងហ្គាពួរ ទិញចូល ២៩០៧ រៀល លក់ចេញ ២៩៣៦ រៀល និង ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣០ រៀល ហើយ ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ