ចិត្តជា​អ្នកបញ្ជា​ឱ្យ​ប្រព្រឹត្ត​កុសល-អកុសល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចិត្តជា​អ្នកបញ្ជា​ឱ្យ​ប្រព្រឹត្ត​កុសល-អកុសល

8 ខែ មុន

ចិត្ត​នេះ​ហើយ​ដែល​បញ្ជា​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​កុសល អកុសល ហើយ​យោនយកកំណើត​នៅ​ក្នុង​ភព​ផ្សេង​ៗ​តាម​យថាកម្ម ។ ចិត្ត​នេះ​មនុស្ស​ទូន្មាន​បាន​ដោយ​ក្រ ។ ការ​ពិត​ចិត្តជា​ធម្មជាតិ​ស្អាត​ផូរផង់ ពន្លឺ​ត្រចះត្រចង់​ពី​កំណើត ប៉ុន្តែ​ចិត្ត​នេះ កាលបើ​មាន​ឧបក្កិលេស​ចូល​ទៅ​រុំ​ព័ទ្ធ​ហើយ…

ចិត្ត​នេះ​ហើយ​ដែល​បញ្ជា​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​កុសល អកុសល ហើយ​យោនយកកំណើត​នៅ​ក្នុង​ភព​ផ្សេង​ៗ​តាម​យថាកម្ម ។

ចិត្ត​នេះ​មនុស្ស​ទូន្មាន​បាន​ដោយ​ក្រ ។ ការ​ពិត​ចិត្តជា​ធម្មជាតិ​ស្អាត​ផូរផង់ ពន្លឺ​ត្រចះត្រចង់​ពី​កំណើត ប៉ុន្តែ​ចិត្ត​នេះ កាលបើ​មាន​ឧបក្កិលេស​ចូល​ទៅ​រុំ​ព័ទ្ធ​ហើយ ក៏​បណ្តោយ​ឲ្យ​យើង​ប្រព្រឹត្ត​នូវ​អកុសលកម្ម​ផ្សេង​ៗ ។

ពុទ្ធបរិស័ទ​ដែល​មាន​ជំនឿ​មុតមាំ​លើ​កម្មផល​បាន​នាំ​គ្នា​ខំ​ហាត់ពត់លត់ដំ​ចិត្ត ខំ​ជម្រះ​មន្ទិល​សៅហ្មង ខំ​ប្រព្រឹត្ត​នូវ​កុសលកម្ម ដើម្បី​កសាង​ខ្លួន​ឲ្យ​បាន​កើតជា​មនុស្ស ឬ​ទេវតា​នៅ​អនាគតជាតិ ។

ការ​អប់រំ​បន្ទុំ​ចិត្ត​ឲ្យ​បរិសុទ្ធ ពុទ្ធបរិស័ទ​ធ្វើ​ឡើង​តាម​រយៈ​សមាធិ បំពេញ​បុណ្យ​កុសល និង​ប្រព្រឹត្ត​ល្អជា​ប្រចាំ ។ សាន សារិន