ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​កូ​វី​ដ​១៩ ៖ កសិករ​សង្ឃឹម​បន្លែ​ទទួល​បាន​តម្លៃ​ខ្ពស់​ពី​ការ​ដាំ​ដុះ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កសិករ​ដែល​ដាំ​ប​ន្លៃ​បាន​សម្តែង​ក្តី​សង្ឃឹម​ចំពោះ​តម្លៃ​បន្លែ​ថា នឹង​ទទួល​បាន​តម្លៃ​ថ្លៃ​ក្នុង​សម័យ​កូ​វី​ដ​១៩ ដោយ​នាំ​គ្នា​ដាំ​ប​ន្លៃ​ចម្រុះ ។ ជាក់ស្តែង លោក ក្តឹប ដែល​ជា​កសិករ​ដាំ​បន្លែ​រស់នៅ​ក្នុង​ភូមី​សំប៉ាន​លើ…

ខេត្តកណ្តាល ៖ កសិករ​ដែល​ដាំ​ប​ន្លៃ​បាន​សម្តែង​ក្តី​សង្ឃឹម​ចំពោះ​តម្លៃ​បន្លែ​ថា នឹង​ទទួល​បាន​តម្លៃ​ថ្លៃ​ក្នុង​សម័យ​កូ​វី​ដ​១៩ ដោយ​នាំ​គ្នា​ដាំ​ប​ន្លៃ​ចម្រុះ ។

ជាក់ស្តែង លោក ក្តឹប ដែល​ជា​កសិករ​ដាំ​បន្លែ​រស់នៅ​ក្នុង​ភូមី​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល បាន​លើក​ឡើង​ទាំង​ក្តី​សង្ឃឹមថា ការ​ដាំ​បន្លែ​ស្ពៃជ្រក់​របស់​លោក​នឹង​ទទួល​បាន​តម្លៃ​ខ្ពស់​ជា​មិន​ខាន ព្រោះ​សម័យ​ជំងឺ​កូ​វី​ដ​១៩ គេ​មិនសូវ​នាំ​យក​បន្លែ​មក​ពី​ប្រទេស​ជិតខាង​នោះ​ទេ ។ យ៉ាងណា​លោក​ក៏​បាន​លើក​ឡើង​ថា បើសិនជា​តម្លៃ​បន្លែ​ថ្លៃ​ក្តី តែ​ការ​ដាំ​បន្លែ​ពិបាក​ដោយសារ​មេឃ​ក្តៅ ធ្វើ​បន្លែ​រួញ​មុន​ល្អ​នោះ​ទេ ។

ជាង​នេះ​ក៏​មាន​សត្វល្អិត​ដង្កូវ​មក​ស៊ី​កាត់​ស្លឹក​ផង​ដែរ ។ លោក​បញ្ជាក់​ថា ៖«​លោក​ប្អូន​ខ្ញុំ​សង្ឃឹមថា បន្លែ​នឹង​ថ្លៃ​ព្រោះ​សម័យនេះ​កូ​វី​ដ​១៩ បាន​ផ្ទុះ​ឡើយ ហើយ​គេ​មិនសូវ​នាំ​បន្លែ​ចូល អីចឹង​យើង​អាច​បាន​ថ្លៃ ប៉ុន្តែ​ខ្ញុំ​ក៏​បារម្ភ​ដែរ ព្រោះ​បន្លែ​ខ្ញុំ​នៅ​តូច​មិន​ទាន់​ល្មម​កាត់​» ។

កសិករ​ដដែល​ក៏​បាន​លើក​ឡើង​ថា ស្ពៃ​ដែល​លោក​ដាំ​បាន​ខំ​ថែ​ណាស់​ដោយ​បាន​បាញ់​ទឹក​រាល់ថ្ងៃ ដាក់​ជី និង​បាញ់ថ្នាំ​ដើម្បី​ទប់ស្កាត់​សត្វល្អិត​កុំ​ស៊ី​ផង​ដែរ ។

សូម​ជម្រាប​ថា បើ​តាម​ការ​ចុះ​ទៅ​ដល់​កន្លែង​ដាំ​តែ​យើង​សង្កេត​ឃើញ​ថា បន្លែ​ស្ពៃ​មិនសូវ​មាន​អ្នក​ដាំ​នោះ​ទេ ប៉ុន្តែ​បន្លែ​នៅ​តែ​មិនល្អ ជាក់ស្តែង​របស់​លោកពូ​ខាងលើ​ស្ពៃ​គាត់​មាន​សភាព​រឹ​ញ​ៗ ហើយ​ដ​ង្ហូ​វ​ចោះ​ស្លឹក​ថែម​ទៀត ។

បើ​តាម​កសិករ​ដែល​ដាំ​បន្លែ​នៅ​ក្នុងភូមិ​ខាងលើ​បាន​ឲ្យ​ដឹង​ថា បន្លែ​នៅ​ពេល​កន្លង​មិន​បាន​ថ្លៃ​នោះ​ទេ ដោយសារ​បន្លែ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។ ប៉ុន្តែ​ក្នុង​រដូវ​កើត​ជំងឺ​កូ​វី​ដ​១៩ នេះ​មាន​បន្លែ​ខ្លះ​បាន​តម្លៃ​ថ្លៃ​ដូច​ជា ស្ពៃ​ច​ន្លា​ត់ ស្ពៃ​ខ្មៅ …​តែ​បន្លែ​មួយ​ចំនួន​ទៀត​នៅ​តែ​ថោក រហូត​ដល់​ពេល​ខ្លះ​គ្មាន​ឈ្មួញ​ចុះ​ទិញ​ក៏​មាន ។

កសិករ​ដដែល​ក៏​បាន​លើក​ឡើង​ថា ជាក់ស្តែង​បន្លែ​ខ្ទឹម​ស្លឹក ថ្មី​ៗ​នេះ​ចុះថោក​ណាស់ ដោយ​មួយ​គីឡូក្រាម​តម្លៃ​ត្រឹមតែ​១​ពាន​រៀល ឬ​ថោក​ជាង​នេះ ហើយ​ពេល​ខ្លះ​ក៏​គ្មាន​ឈ្មួញ​ចុះ​សួរ​ទិញ​ផង​ដែរ ។ លោកពូ ធី ជា​កសិករ​ហើយ​មានមុខ​របប​ដាំ​បន្លែ​រស់នៅ​ក្នុងភូមិ​ព្រែក​ក្រាញ់ ឃុំ​ព្រែក​អំបិល​ដដែល​ក៏​បាន​លើក​ឡើង​ថា គាត់​បាន​កំ​ពុងរៀបដី ដើម្បី​ដាំ​បន្លែ ប៉ុន្តែ​លោក​មិន​ទាន់​ដឹក​ដាំ​បន្លែ​អ្វី​នោះ​ទេ ដោយសារ​ខ្លាច​ដាំ​ទៅ​ប៉ះ​ចំ​បន្លែ​ថោក ធ្វើ​ឲ្យ​ខាត​ទាំង​ពេលវេលា និង​ប្រាក់​កាក់ ។

យ៉ាងណា​ក្តី​លោក​បាន​បង្ហាញ​ក្តី​សង្ឃឹមថា បន្លែ​នឹង​ទទួល​បាន​តម្លៃ​ថ្លៃ ដោយ​រាជរដ្ឋាភិបាល​គិតគូ​ក្នុង​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។ ជាង​នេះ​កាលពី​ពេល​កន្លង​មក​ទាំង​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ខ្មែរ​ខិតខំ​ដាំ​ដំណាំ​បន្លែ​នៅ​ក្នុង​សម័យ​កូ​វី​ដ​១៩​ដើម​ធ្វើការ​ផ្គត់ផ្គង់​តាម​ទីផ្សារ​ក្នុងស្រុក និង​ផ្គត់ផ្គង់​នៅ​ក្នុង​គ្រួសារ​ផ្ទាល់ ។

តាម​ការ​សង្កេត​ក្នុង​សម័យ​ជំងឺ​កូ​វី​ដ​១៩​នេះ បន្លែ​គួរតែ​មាន​តម្លៃ​ថ្លៃ ព្រោះ​បន្លែ​មិនសូវ​មានការ​នាំ​ចូល​ពី​ខាងក្រៅ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​បន្លែ​នៅ​តែ​គេ​សង្កេត​ឃើញ​ថា ចុះថោក​ដដែល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​បាក់​កម្លាំងចិត្ត​ក្នុង​ការ​ដាំ​ដុះ​ទៀត ។

តាម​ការ​ស្នើ​សុំ​កសិករ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​គិតគូរ​ពី​តម្លៃ​បន្លែ​ឲ្យ​ថ្លៃ ដោយ​បិទ​ការ​នាំ​ចូល​បន្លែរ​ពី​ខាងក្រៅ​លើកកម្ពស់​បន្លែរ​ក្នុងស្រុក ព្រោះថា កសិករ​ពិបាក​ដាំ​បាន​ដោយ​ប្រើ​ដើមទន់​ច្រើន ផ្ទុយ​ទៅ​វិញ​បើ​បន្លែ​ថោក​នោះ​ច្បាស់​ជា​ជំពាក់​ប្រាក់​គេ​ជា​មិន​ខាន ក្នុង​ការ​ដាំ​នេះ​ដោយ​ខ្លះ​ខ្ចីប្រាក់​ពី​ធនាគារ​មក​ដាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ