ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀង​ហៃ​រក​ឃើញ​ករណី​កូ​វី​ដ​១៩​ថ្មី ឆ្លង​​ពី​ស្ត្រី​ម្នាក់​មក​ពី​វូ​ហាន

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីក្រុង​សៀង​ហៃ បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​មួយទៀត ដែល​វា​ជា​ករណី​ទី​២​ហើយ​ក្នុង​ស​ប្តា​ហ៍​នេះ ដែល​មាន​ប្រភព​មក​ពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ដូច​ទៅ​នឹង​ករណី​មុន​។ យោង​តាម​គណៈកម្មការ​សុខភាព​សៀង​ហៃ បានឱ្យ​ដឹង​ថា…

ប្រទេស​ចិន ៖ ទីក្រុង​សៀង​ហៃ បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​មួយទៀត ដែល​វា​ជា​ករណី​ទី​២​ហើយ​ក្នុង​ស​ប្តា​ហ៍​នេះ ដែល​មាន​ប្រភព​មក​ពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ដូច​ទៅ​នឹង​ករណី​មុន​។

យោង​តាម​គណៈកម្មការ​សុខភាព​សៀង​ហៃ បានឱ្យ​ដឹង​ថា អ្នកជំងឺ​គឺជា​ស្ត្រី​អាយុ ៤៧​ឆ្នាំ មក​ពី​ទីក្រុង​វូ​ហាន ដែល​បាន​រួម​ដំណើរ​ជាមួយ​ប្តី​របស់​នាង​ទៅ​កាន់​ទីក្រុង​សៀង​ហៃ ដើម្បី​ទទួល​ការ​ព្យាបាល​សុខភាព​កាលពី​ស​ប្តា​ហ៍​មុន​។

ស្ត្រី​ដែល​មានត្រកូល ខឺ (Ke) បាន​មក​ជិះ​រថភ្លើង​ល្បឿន​លឿន​នៅ​ស្ថានីយ​រថភ្លើង​សៀង​ហៃ ឈ្មោះ​ថា Hongqiao កាលពី​ស​ប្តា​ហ៍​មុន ហើយ​បាន​ទៅ​ជិះ​នៅ​ខ្សែ​រថភ្លើង​ក្រោម​ដី​លេខ​៨ និង ១០ ទៅ​កាន់​សណ្ឋាគារ​របស់​គាត់ ដែល​ស្ថិត​នៅ​លើ​ផ្លូវ South Xizang​។

បន្ទាប់​មក គាត់​បាន​ទៅ​ជាមួយ​ប្តី​របស់​គាត់ ទៅ​កាន់​មន្ទីរពេទ្យ​។ ពួក​គេ​បាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​​សីតុណ្ហភាព ហើយ​បង្ហាញ​លេខ​កូដ​សុខភាព​ពណ៌​បៃតង​ជា​ធម្មតា​។ ពេល​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី​៨ ខែឧសភា គាត់​និង​ប្តី ក៏​បាន​ធ្វើតេស្តរ​កកូ​វី​ដ​១៩ នៅ​ទីក្រុង​វូ​ហាន​ដែរ តែ​ឃើញ​លទ្ធ​ផល​អវិជ្ជមាន​។

ដោយសារ​ប្តី​របស់​គាត់​ត្រូវការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​វះកាត់ គាត់​បាន​នៅ​ជាមួយ​គ្នា​នៅ​ទីនោះ​។ ថ្ងៃ​ច័ន្ទ​នេះ មន្ទីរពេទ្យ​បានឱ្យ​ប្តី​ប្រពន្ធ​ទាំង​ពីរ ធ្វើតេស្ត​ម្តងទៀត ស្រាប់តែ​រក​ឃើញ​ថា គាត់​មាន​ផ្ទុក​កូ​វី​ដ​១៩ ខណៈ​ដែល​ប្តី​របស់​គាត់​មិន​មាន​ផ្ទុក​នោះ​ទេ​។ ពេល​នេះ គាត់​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ នៅ​ឯ​មជ្ឈមណ្ឌល​សុខភាព​សាធារណៈ​ក្រុង​សៀង​ហៃ​។

អាជ្ញាធរ​សុខាភិបាល​បាន​តាមដាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ចំនួន​៤ ជាមួយនឹង​អ្នកស្រី ខឺ ហើយ​ដាក់​ពួក​គេ​នៅ​ក្រោម​ការ​សង្កេត​។ វា​មិន​ច្បាស់​ទេ​ថា តើ​គាត់​មាន​ទំនាក់ទំនង​អ្វីខ្លះ​ជាមួយនឹង​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​មន្ទីរពេទ្យ? ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ