ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិជ្ជា​ជា​ចន្លុះ​ទ្រោល​ជីវិត​ឱ្យ​ភ្លឹ​ស្វាង

3 ឆ្នាំ មុន

បណ្ឌិត​អ្នកប្រាជ្ញ​ទាំងឡាយ​ទម្រាំ​បាន​ចំណេះដឹង​ពេញ​ខ្លួន គឺ​លោក​បាន​ឆ្លងកាត់​ការ​សិក្សា​ច្រើន​ណាស់​ទើប​ជីវិត​ភ្លឺស្វាង ។ អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ធៀប​ចំណេះ​វិ​ជ្ចា​ទៅ​នឹង​ចន្លុះ​សម្រាប់​ឆ្លុះ​បង្ហាញផ្លូវ​នាំ​ជីវិត​រក​ទី​ដ៏​ត្រចះត្រចង់ ។ ដូច្នេះ​ដើម្បី​ឱ្យ​ក្លាយជា​បុគ្គល​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​មាន​សមត្ថភាព និង​មានគំនិត​ប្រាជ្ញា​វាងវៃ ដែល​ជា​ហេតុ​ញ៉ាំង​ប្រយោជន៍​និង​សេចក្តីចម្រើន​ដល់​ដំណើរ​ជីវិត​របស់​ខ្លួន​បាន លុះណាតែ​បុគ្គល​នោះ​បាន​សិក្សា​រៀនសូត្រ​ច្រើន​ប្រព្រឹត្ត​ព្រម​ដោយ​ធម៌​ទាំង​៤​ប្រការ​គឺ ឆន្ទៈ​,…

បណ្ឌិត​អ្នកប្រាជ្ញ​ទាំងឡាយ​ទម្រាំ​បាន​ចំណេះដឹង​ពេញ​ខ្លួន គឺ​លោក​បាន​ឆ្លងកាត់​ការ​សិក្សា​ច្រើន​ណាស់​ទើប​ជីវិត​ភ្លឺស្វាង ។ អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ធៀប​ចំណេះ​វិ​ជ្ចា​ទៅ​នឹង​ចន្លុះ​សម្រាប់​ឆ្លុះ​បង្ហាញផ្លូវ​នាំ​ជីវិត​រក​ទី​ដ៏​ត្រចះត្រចង់ ។

ដូច្នេះ​ដើម្បី​ឱ្យ​ក្លាយជា​បុគ្គល​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​មាន​សមត្ថភាព និង​មានគំនិត​ប្រាជ្ញា​វាងវៃ ដែល​ជា​ហេតុ​ញ៉ាំង​ប្រយោជន៍​និង​សេចក្តីចម្រើន​ដល់​ដំណើរ​ជីវិត​របស់​ខ្លួន​បាន លុះណាតែ​បុគ្គល​នោះ​បាន​សិក្សា​រៀនសូត្រ​ច្រើន​ប្រព្រឹត្ត​ព្រម​ដោយ​ធម៌​ទាំង​៤​ប្រការ​គឺ ឆន្ទៈ​, វិ​រិ​យៈ​, ចិ​ត្តៈ​, វិមំសា ទើប​ជោគជ័យ ។

ការ​រៀនសូត្រ​ច្រើន​មិនមែន​មាន​ន័យ​ថា រៀន​តែ​នៅ​ក្នុង​សាលា​នោះ​ទេ គឺ​លោក​សំដៅ​ដល់​អ្នក​ដែល​បាន​ស្តាប់ បាន​អាន គិត និង​សរសេរ​ទុក​រួម​នឹង​ការ​សិក្សា​ស្រាវជ្រាវ​រៀនសូត្រ​ចំណេះវិជ្ជា​ទាំង​ផ្លូវលោក​និង​ផ្លូវធម៌ ស្តាប់​ឱវាទ​របស់​បណ្ឌិត​អ្នកប្រាជ្ញ​ទាំងឡាយ​និង​ដំបូន្មាន​របស់​ព្រឹទ្ធាចារ្យ មាតាបិតា គ្រូអាចារ្យ និង​រៀមច្បង​ជាដើម​ផង​ទើប​ឈ្មោះ​ថា​ជា​អ្នករៀន​ច្រើន ។

ការ​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យ​បាន​ចេះ​ដឹង​ជ្រៅជ្រះ​នេះ​ហើយ​ជា​ផ្លូវ​នាំ​ជីវិត​ឱ្យ​ផុត​អំពី​ភាព​ក្រខ្សត់ ទុក្ខ​លំបាក​ទាំងឡាយ​បាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ