ចាប់​ផាកពិន័យ រថយន្ត​ឈប់​ចត ល្មើសច្បាប់​ចរាចរណ៍ និង​បាត់បង់​សណ្តាប់ធ្នាប់


រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០នេះ កម្លាំង​នគរបាល​សណ្តាប់ធ្នាប់ ដោយ​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​របស់ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្លូវ​៦២R (​មុខ​រោងចក្រ​) ផ្លូវ​លេខ​៦៨ (​ពី​កែង​ផ្លូវជាតិ​លេខ​៥​ដល់​វត្ត​ទួល​សង្កែ​) ផ្លូវ​១០៥ (​លូ​ទឹក​ស្អុយ​) មហាវិថី​កម្ពុជា​ក្រោម មហាវិថី​ព្រះ​នរោត្តម ផ្លូវ​៣១៥ (​អង់​តែ​ន​ទួល​គោក​) ចំពោះ​ការ​ឈប់​ចត​មិន​គោរព​ផ្លា​ក​សញ្ញា​ចរាចរណ៍ ឈប់​ចត​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ ចត​រថយន្ត​ហៅ​ម៉ូយ ។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នោះ​កម្លាំង​សមត្ថកិច្ច បាន​បញ្ជូន​រថយន្ត​ទាំងនោះ​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផាកពិន័យ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ