ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​អាកាសចរណ៍​កម្ពុជារីក​ចម្រើន​ជា​វិជ្ជមានតែ​ត្រូវ​រាំងស្ទះ​ដោយសារ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​នៃ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ ស៊ី​វិល ក៏​ដូច​ជា​ការ​សង្កេត​ជាក់ស្ដែង​វិស័យ​អាកាសចរណ៍​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ កន្លង​ទៅ​នេះ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ក៏​ប៉ុន្តែ​វិស័យ​នេះ ត្រូវ​បាន​រាំងស្ទះ​នៅ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​នៃ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ ស៊ី​វិល ក៏​ដូច​ជា​ការ​សង្កេត​ជាក់ស្ដែង​វិស័យ​អាកាសចរណ៍​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ កន្លង​ទៅ​នេះ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ក៏​ប៉ុន្តែ​វិស័យ​នេះ ត្រូវ​បាន​រាំងស្ទះ​នៅ ក្នុង​ឆ្នាំ ២០២០​នេះ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ រាលដាល​ទូ​ទាំង​សកលលោក ។

បើ​តាម​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួល​បន្ទុក​ជា​រដ្ឋលេខាធិការដ្ឋាន​អាកាស ចរ​ស៊ី​វិល បានឱ្យ​ដឹង​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​វិស័យ​អាកាស​ចរ​ស៊ី​វិល​កម្ពុជា មាន កា​រីក​ចម្រើន​គួរ​ឲ្យ​កត់​ស​ម្កាល់ រហូត​ដល់​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​បង្កើត ឡើង​មាន​ចំនួន ៨ ក្រុមហ៊ុន ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​ជាស​កល Covid-19 កម្ពុជា ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ដែល​ត្រូវ​បាន​ផ្អាក ក្នុង​គោលបំណង​ទប់ស្កាត់ ជំងឺ​នេះ ។

លោក​បន្ត​ថា​៖ « ទោះបីជា​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​តាម​បណ្ដា​ប្រទេស​មួយ ចំនួន​បាន​ផ្អាក​យ៉ាងណា​ក្ដី តែ​កម្ពុជា​នៅ​តែ​មាន​ប្រតិបត្តិការ​ខ្លះ​ៗ​ជា​ធម្មតា ដូច​ជា​ការ​បំ ពេញ​ភាព​ជា​មនុស្សធម៌ ដឹក​អ្នកដំណើរ​អា​មេ​រិ​ក និង​សាសន៍​ផ្សេង​ៗ​ទៀត​ពី​កប៉ាល់​វេស​ដាំ និង​ទំនិញ​ជាដើម » ។ លោក​បន្ត​ថាបើ​ទោះបីជា​សកម្មភាព​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក ឬ​អសកម្ម​ក្ដី តែ​ចំពោះ​ការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ទាំង​បី គឺ​នៅ​តែ​ដដែល ដោយសារ តែ ទី

១ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​លក្ខណៈ​តូច​ចង្អៀត និង​មាន​ទីតាំង​មិន​អំ ណោ​យ​ផល ពោល​គឺ​នៅ​កៀក​ទីក្រុង​ពេក ហើយ​អាកាសយានដ្ឋាន​នេះ​ត្រូវ​បាន​វិនិយោគ ដោយ​ក្រុមហ៊ុន​កូន​ខ្មែរ​ក្នុងស្រុក ។

ទី ២ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ក៏​មាន​លក្ខណៈ​តូច​ចង្អៀត​ដែរ ជា​ពិសេស​ស្ថិត​នៅ​ជិត​អង្គរវត្ត ដែល​មានការ​ការពារ​ពី UNESCO ទើបត្រូវ​រក​ទីតាំង​មួយទៀត​សង់​នៅ​សៀមរាប ហើយ​អាកាសយានដ្ឋាន​ថ្មី​នៅ សៀមរាប​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​យូ​ណា​ន​មក​ពី​ប្រទេស​ចិន និង​ទី ៣ សម្រាប់​អា កាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ គឺ​យើង​ទុក​លទ្ធភាព​ជូន​ក្រុមហ៊ុន SCA/VINCI ធ្វើការ​វិនិយោគ​ពង្រីក​បន្ថែម​កម្រិត​ថ្នាក់ 4E ហើយនឹង​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​២០២០ នេះ ។

លោក​បន្ថែម​ថា កម្ពុជា​ក៏​មានការ​ផ្សា​ភ្ជាប់​ជាមួយ​ប្រទេស​ក្នុង​ពិភពលោក​លើ​វិស័យ ដឹក​ជញ្ជូន​តាម​អាកាស​នេះ​ដែរ ដោយ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ផង​ដែរ​ជាមួយ​បណ្ដា ប្រទេស​ច្រើន​ដែល​រហូត​មក​ទល់​ពេល​នេះ​កម្ពុជា​បាន​ចុះហត្ថលេខា​ទាំង​ទ្វេរ​ភាគី និង​ពហុ ភាគី បាន​ចំនួន ៤៤ ប្រទេស​ហើយ ក្នុង​នោះ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​មាន ៦ កិច្ច​ព្រម ព្រៀង​ពហុភាគី ។

សូម​រំឭក​ថា​ដោយសារ​យន្តហោះ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន ឬ​ស្ទើរតែ​ទាំងអស់​ជា​ប្រភេទ AirBus នោះ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ស្នើ​ឱ្យ​កម្ពុជា​ចាប់អារម្មណ៍​លើ​ការ​ប្រើប្រាស់​យន្តហោះ ប្រភេទ​ប៊ូ​អ៊ី​ង​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប​រដ្ឋមន្ត្រី​ទទួល​បន្ទុក​អាកាស ចរ​ស៊ី​វិល ក៏​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន ប៊ូ​អ៊ី​ង មក​ធ្វើ​បទ​បង្ហាញ​ដល់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ជា​ពិសេស​យន្តហោះ​ប្រភេទ B777 ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​បាន​ដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន អន្តរជាតិ​ទាំង​បី​ចំនួន​ជាង ១១ លាន​នាក់ ដែល​ជា​កំណើន​មួយ​គួរ​ឱ្យ​កត់សម្គាល់ ហេតុនេះ ហើយ​ទើប​កម្ពុជា​ត្រូវការ​ពង្រីក​ព្រ​លាន​យន្តហោះ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ត្រៀម​ទទួល​អ្នក ដំណើរ​មក​ពី​ប្រទេស​ផ្សេង​ៗ​មក​កម្ពុជា ហើយ​ក៏​អាច​ទាញ​បាន​នូវ​ទេសចរ​អន្តរជាតិ​កាន់តែ ច្រើន​មក​កម្ពុជា​បន្ថែម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ