ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ទ្វារ​សាលា​វិញ សិស្សទាំង​អស់​ត្រូវ​ពាក់​ម៉ាស​ជាប់ លើក​លែង​តែ​ញ៉ាំ​អាហារ

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បណ្ដា​វិទ្យាល័យកូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២០ ឧសភា បាន​បើកទ្វារវិញ​ជា​លើក​ដំបូង​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណាក់កាល​ថ្មីនៃ​ការ​បន្ធូរបន្ថយ​វិធានការ​បង្ខាំង​សំដៅ​តស៊ូប្រឆាំង​វីរុស COVID-19 ដែល​ការ​បើកទ្វារសាលា​ឡើង​វិញ​នោះ ទាក់ទិន​គ្រប់​គ្រឹះស្ថានសិក្សាទាំងមូល​របស់​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១​មិថុនា​ទៅ ។ ការ​ចាប់ផ្ដើម​ឆមាស​ទី​២​ត្រូវ​បាន​ច្រានចោល​ជា​ច្រើន​លើក​ចាប់តាំងពី​ខែមីនា​មក…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បណ្ដា​វិទ្យាល័យកូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២០ ឧសភា បាន​បើកទ្វារវិញ​ជា​លើក​ដំបូង​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណាក់កាល​ថ្មីនៃ​ការ​បន្ធូរបន្ថយ​វិធានការ​បង្ខាំង​សំដៅ​តស៊ូប្រឆាំង​វីរុស COVID-19 ដែល​ការ​បើកទ្វារសាលា​ឡើង​វិញ​នោះ ទាក់ទិន​គ្រប់​គ្រឹះស្ថានសិក្សាទាំងមូល​របស់​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១​មិថុនា​ទៅ ។

ការ​ចាប់ផ្ដើម​ឆមាស​ទី​២​ត្រូវ​បាន​ច្រានចោល​ជា​ច្រើន​លើក​ចាប់តាំងពី​ខែមីនា​មក ខណៈ​កូរ៉េ
ខាង​​ត្បូង​ប្រឈម​មុខ​មុនគេ​នឹង​ការ​ឆ្លង​វីរុស​នៅ​ក្រៅ​ចិនដីគោក ជា​កន្លែង​លេច​ចេញ​ដំបូង​នៃ​ការ
ឆ្លង​កាលពី​ខែធ្នូ​កន្លង​ទៅ ។

ការ​សិក្សា​ត្រូវ​បាន​រៀបចំ​ជា​ការ​រៀន​តាម​អន​ឡាញ ។ ប៉ុន្តែ​ជាមួយ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ បណ្ដា​គ្រូបង្រៀន​អាច​ជួប​សិស្ស​ពួក​គេ​វិញ ជាមួយ​ការ​ពាក់​ម៉ាស ការវាស់​កម្ដៅ និង​ការ​ប្រើ​ចែ​ល​លាងដៃ​ជា​ការ​ចាំបាច់ ។ ទាំង​គ្រូ​ទាំង​សិស្ស​ត្រូវ​ពាក់​ម៉ាស​ជាប់ លើកលែង​តែ​ពេល​សម្រាក​​បរិភោគ​អាហារ ហើយ​ត្រូវនៅ​ឃ្លាត​ពី​គ្នា​យ៉ាងតិច​១​ម៉ែត្រ ។

ប្រសិនបើ​សាលាណា​មាន​សិស្ស​ម្នាក់​ឆ្លង​វីរុស នោះ​សាលា​នេះ​នឹង​ត្រូវ​បិទទ្វារ​រហូត​ដល់​មានការ​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រាកដប្រជា​វិញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ