ផ្អើលច្រាំងចំរេះទី២ ដោយសារគាត់​នេះ


រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់ដែល​គេ​អះអាង​ថា ជា​មនុស្ស​ញៀន​ថ្នាំបាន​ដើរ​អុកឡុកនៅ​ក្នុងភូមិ និង​បាន​យក​កាំបិតប៉័ងតោ​ និង​ពូថៅវាយ​បំផ្លាញទ្វារចូល​ទៅ​អុកឡុកក្នុងផ្ទះ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​រួម​នឹង​នគរ​បាល​នាំ​គ្នាចាប់ខ្លួន​ព្រមទាំង​វាយ​ទ្រម​ខ្លួន និង​មាន​របួស ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ ។ ហេតុការណ៍នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃទី២០ ​ឧសភា ឆ្នាំ ២០២០ ​នៅចំណុច​ផ្លូវជាតិ​លេខ ៥ ត្រង់​គីឡូ​មែ​ត្រលេខ៨ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។

តាម​ព័ត៌មាន​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ញៀន​ថ្នាំ ម្នាក់​នោះ មិនដឹង​ថា មកពីណា​នោះ​ទេ បាន​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ និង​បាន​ចូល​អុក​ក្នុង​សាលា​បឋម​សិក្សា​ច្រាំង​ចំរេះ ។ លុះ​ក្រោយមក​ស្រាប់តែបុរស​រូប​នោះ​បាន​ចូល​ទៅ​កន្លែងធ្វើ​ពូថៅ យក​ពូថៅ មក​វាយ​ផ្តាច់​សោ​ផ្ទះ​មួយ​កន្លែង តែ​ពុំ​របើក​បាន​ទៅ​វាយ​សោ​ផ្ទះ​មួយទៀត បណ្តាល​អោយ​ដាច់​ហើយបាន​ចូល​ទៅ​ក្នុងផ្ទះ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ខ​ណៈបង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នក​ភូមិទាក់​ទង់ទៅ​ម្ចាស់ផ្ទះ ។​នៅ​ពេល ដែល​ម្ចាស់​មកដល់ ជន​នោះ​​បាន​យក​កាំបិត​គំរាម​កាប់ម្ចាស់ផ្ទះ​ ក៏ដូច​ជា​អ្នក​ភូមិ ដោយ​ពុំ​មាន​ន​ណា​ហ៊ាន​ចូល​ឡើយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ ​​ដូច​ជា​នគរបាល​មូលដ្ឋាន ទៅ​អន្តរា​គមន៍​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ​នគរបាល​រួម​ជាមួយ​ម្ចាស់​បាន​ចូល​ទៅ​ឃាត់​ខ្លួនបានដោយសារ​តែ​កំហឹង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​អោយ​ទ្រម​ខ្លួន និង​មាន​រង​របួស​ស្នាម​ផង​ដែរ ។​បន្ទាប់​ពី​ឃាត់ខ្លួន នគរបាល​​​បា​នប​ញ្ចូ​ន​ទៅ​កាន់​មណ្ឌល​សុខភាព​សម្តេចឪ​ដើម្បី​លាង​របួស ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ