ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​កូ​វី​ដ​-១៩ ឥណ្ឌូ​នេ​ស៊ី​កំពុង​ប្រឈម​មុខ​ខ្លាំង​ការ​មាន​ផ្ទៃពោះ​ឥត​ព្រាង​ទុក​ជាង​៤០​ម៉ឺន​នាក់

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កំពុង​ជួប​វិបត្តិ​ធ្ងន់​ធ្ងន់​នៃ​កំណើន​កូន​ក្មេង​ដោយសារ​តែ​បាន​ប៉ាន់​ស្មានថា ប្រហែលជា​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​ត្រៀម​ទុក រហូត​ដល់​ទៅ ៤០០,០០០​នាក់​ឯនោះ ក្នុង​រយៈពេល​ដែល​ពួក​គាត់​មិន​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដែល​បណ្តាល​ឲ្យ​ស្ត្រី​ទាំងនោះ​មិន​អាច​ទៅ​រក​សេវា​ពន្យា​កំណើត​បាន ។ នេះ​បើ​តាម​សារព័ត៌មាន…

ឥណ្ឌូ​នេ​ស៊ី ៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កំពុង​ជួប​វិបត្តិ​ធ្ងន់​ធ្ងន់​នៃ​កំណើន​កូន​ក្មេង​ដោយសារ​តែ​បាន​ប៉ាន់​ស្មានថា ប្រហែលជា​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​ត្រៀម​ទុក រហូត​ដល់​ទៅ ៤០០,០០០​នាក់​ឯនោះ ក្នុង​រយៈពេល​ដែល​ពួក​គាត់​មិន​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដែល​បណ្តាល​ឲ្យ​ស្ត្រី​ទាំងនោះ​មិន​អាច​ទៅ​រក​សេវា​ពន្យា​កំណើត​បាន ។ នេះ​បើ​តាម​សារព័ត៌មាន ACNA ចេញផ្សាយ​កាលពី​ទី ១៩ ឧសភា​នេះ ។

យោង​តាម​ការ​ប៉ាន់ស្មាន​របស់ ទីភ្នាក់ងារ​នៃ​ផែនការ​គ្រួសារ​ជាតិ​បាន​ឲ្យ​ដឹង​ថា «​អំឡុង​ពេល​ជាប់​នៅ​ក្នុងផ្ទះ​ដោយសារ​វី​រ៉ុ​ស​កូ​វី​ដ យើង​សង្កេត​ឃើញ​ថា មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​» ។ មាន​គ្លីនិក​ខ្នាត​តូច ឬ​មធ្យម​ជា​ច្រើន​ត្រូវ​បាន​បិទទ្វារ​ក្នុង​ទីក្រុង​មួយ​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ពី​វី​រ៉ុ​ស​កូ​វី​ដ ហើយ​ស្ត្រី​ទាំងអស់​មិន​អាច​ទៅ​ជួប​គ្រូពេទ្យ​បាន​ទេ ដូចនេះ​វា​ពិតជា​មានការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​មួយ​នេះ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

លោក Hasto Wardoyo ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​ផែនការ​គ្រួសារ​ជាតិ​របស់​ឥណ្ឌូ​នេ​ស៊ី បាន​និយាយ​ថា «​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ឲ្យ​ប្រជាជន​ស្នាក់​ក្នុងផ្ទះ ប្រជាជន​ជា​ច្រើន​បាន​អនុវត្ត​នូវ​ផែនការ​នេះ (​ចូលរួម​នៅផ្ទះ​)» ។ លោក​បាន​បន្ថែម​ថា «​ខ្ញុំ​គិត​ថា​មនុស្ស​ជា​ច្រើន មិន​បាន​គិតដល់​រឿង​ពន្យា​កំណើត » ។

ជា​ម្តង​ថ្មី​ម្តងទៀត នៅ​ដើមឆ្នាំ​ក្រោយ​នេះ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​អាច​ជាប់​ចំណាត់ថ្នាក់​ទី​បួន នៃ​ប្រទេស​ដែល​មាន​ទារក​កើត​ច្រើន ទារក​ទាំងនោះ​ប្រហែលជា​មាន​ច្រើន​ជាង ៤២០,០០០​នាក់​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ