សវនាការនេះ ធ្វើឡើងដោយកំបាំងមុខជនត្រូវចោទ គង់ រ៉ៃយ៉ា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២០ បានលើកយកសំណុំរឿងញុះញង់ឱ្យប្រព្រឹឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលមានជនត្រូវឈ្មោះ គង់ រ៉ៃយ៉ា…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២០ បានលើកយកសំណុំរឿងញុះញង់ឱ្យប្រព្រឹឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលមានជនត្រូវឈ្មោះ គង់ រ៉ៃយ៉ា…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២០ បានលើកយកសំណុំរឿងញុះញង់ឱ្យប្រព្រឹឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលមានជនត្រូវឈ្មោះ គង់ រ៉ៃយ៉ា មកបើកសវនាការដើម្បីផ្តន្ទាទោស តែសវនាការនេះបានធ្វើឡើងដោយកំបាំងមុខជនត្រូវចោទ ប៉ុន្តែចាត់ជាចំពោះមុខដោយមានមេធាវីការពារក្តី ។
អង្គហេតុក្នុងសំណុំរឿងនេះ កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការឃាត់ ខ្លួនឈ្មោះ គង់ រ៉ៃយ៉ា ប្រពន្ធ និងបងប្អូនសាច់ថ្លៃរបស់គង់ រ៉ៃយ៉ាចំនួន២នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនិងការផលិតអាវយឺតមានរូបលោកបណ្ឌិតកែម ឡី និងពាក្យស្លោក(ជូតទឹកភ្នែករួចបន្តដំណើរទៅមុខទៀត) និង (បើអ្នកមិនធ្វើអ្វីសោះ គង់តែរងគ្រោះ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ) ដែលពាក្យស្លោកទាំង២ប្រយោគនោះ ត្រូវបានអាជ្ញារធរយល់ឃើញថា ជាការញុះញង់ នៅក្នុងអំឡុុងពេលបុណ្យសពគំរប់៣ឆ្នាំរបស់លោកបណ្ឌិតកែម ឡី ។
ខណៈពេលនោះ អាជ្ញាធរក៏បានរឹបអូសអាវយឺតព៌ណស ដែលផលិតរួចចំនួន៧៣អាវ អាវយឺត ពណ៌ខ្មៅផលិតរួចចំនួន៨៣អាវ កុំព្យូទ័រចំនួន៣គ្រឿង និងសៀវភៅទស្សនៈ របស់បណ្ឌិត កែម ឡី មួយចំនួនធំទៀត ។ ជនត្រូវចោទឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានសាលាដំបូងសម្រេចឃុំខ្លួនមួយដាក់ពន្ធនាគារជាបណ្តោះអាសន្ន ប៉ុន្តែក្រោយមកក៏បានដោះលែងឲ្យនៅក្រៅឃុំវិញ ចំណែកប្រពន្ធ និងសាច់ថ្លៃមិនពាក់ពន្ធទេ ។
ឈ្មោះ គង់ រ៉ៃយ៉ា ធ្លាប់បានផ្តល់ចម្លើយនៅចំពោះមុខតុលាការថា ខ្លួនបានផលិត និងបានជួលគេឲ្យបោះពុម្ភអាវយឺត ស ខ្មៅ មានរូបលោកបណ្ឌិត កែម ឡី និងទស្សនៈរបស់គាត់(ជូតទឹកភ្នែករួចបន្តដំណើរទៅមុខទៀត)និង(បើអ្នកមិនធ្វើអ្វីសោះ គង់តែរងគ្រោះ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ) នេះលក់តាមអនឡាញតាំងពីឆ្នាំ២០១៧មកម្ល៉េះ ដោយលើកទី១ បោះពុម្ភបានចំនួន ៣០០អាវ លក់អស់ ហើយលើកទី២បោះពុម្ភចំនួន២០០ អាវកំពង់លក់ ។
ចំណែកលោក សំ សុគង់ ជាមេធាវីការពារក្តីឲ្យជនត្រូវចោទ បានលើកឡើងក្នុងសវនាការថា ទង្វើរបស់កូនក្ដីលោកគឺជាសកម្មភាពបង្កើតមុខរបររកប្រាក់ចំណូលតាមអនឡាញប៉ុណ្ណោះ ពុំមានចេតនាទុច្ចរិតប្រព្រឹត្តបទល្មើសញុះញង់ទេ ហើយលោកបានសំណូមពរសុំឲ្យតុលាការទំលាក់ចោលបទចោទប្រកាន់ មកលើកូនក្តីនេះ ។
ក្នុងនោះ តំណាងអយ្យការក៏បានធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយ នៅតែរក្សាទុកបទចោទលើជនត្រូវចោទដដែល និងបានសំណូមពរឲ្យចៅក្រមជំនុំជម្រះផ្ដន្ទាទោសឈ្មោះ គង់ រ៉ៃយ៉ា តាមច្បាប់ចូលជាធរមាន ។ ក្រោយបញ្ចប់ការសាកសួរដេញដោល ចៅក្រមជំនុំជម្រះបានសម្រេចលើកពេល ប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងនេះទៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ ៕
ចែករំលែកព័តមាននេះ