ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​លឿន​យ៉ាងណា ជ្រុល​ឡើង​ទ្រូងផ្លូវ កល់​សសរ​គ្រឹះ​ដាច់​កង់​មុខ​​អស់​២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ទាញ​ចង្កូត​គេច​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ ​ស្រាប់​តែ​ជ្រុល​បុក​ឡើងខឿន​​ទ្រូងផ្លូវ​​កល់​ស​សរ​គ្រឹះ​ផ្សាយពាណិជ្ជកម្ម​ បណ្តាល​អោយរថយន្ត​នោះ​ដាច់​កង់​​អស់​​២​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០​ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី​ឈ្នះ​ឈ្នះ គល់​ស្ពាន​ព្រែក​ព្នៅ​ខាងលិច…

រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ទាញ​ចង្កូត​គេច​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ ​ស្រាប់​តែ​ជ្រុល​បុក​ឡើងខឿន​​ទ្រូងផ្លូវ​​កល់​ស​សរ​គ្រឹះ​ផ្សាយពាណិជ្ជកម្ម​ បណ្តាល​អោយរថយន្ត​នោះ​ដាច់​កង់​​អស់​​២​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០​ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី​ឈ្នះ​ឈ្នះ គល់​ស្ពាន​ព្រែក​ព្នៅ​ខាងលិច ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

រថយន្ត​​ដឹកដីមួយគ្រឿង​ដែល​រងការ​ខូចខាត ម៉ាក​ហ៊ី​ណូ ពណ៌​ទឹកប្រាក់​លាយ​ខៀវ ពាក​ស្លាក​លេខ ភ្នំពេញ​ស្វាយ​រៀង ៣A-០២០១​ បើកបរ​ដោយ​ឈ្មោះ​ពេញ វុ​ទ្ធី ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​លំនៅ​ភូមិ​ជ្រៃ​កោង​លិច​ឃុំ​ខ្នា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភពពី​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​ខាងលើ​​មាន​ដឹក​ដី​ពេញ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រប​ជាមួយ​រថយន្ត​ដឹក​ដី​​មួយគ្រឿង​ផ្សេង​ទៀត​ លុះ​​ពេល​ធ្វើ​ដំណើរ មក​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​នោះ​ក៍បាន​ទាញ​ចង្កូត​គេច​រថយន្ត​​ដែល​នៅ​ពីមុខ ក៏​ជ្រុល​ឡើង​ខឿន ខណ្ឌ​ចែក​ទ្រូងផ្លូវ និង​បុក​សរស​គ្រឹះ បណ្តាល​អោយ​កល់​ជាប់​ និង​ដាច់​កង់​ទាំង​២​តែ​ម្តង ។ ​បន្ទាប់​ពី​​កើតហេតុ អ្នកបើកបរ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​យកទៅសួរនាំ​ផង​ដែរ​។

​តាម​ប្រភពពី​​អ្នកបើកបរ​បានអោយ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​​ខាងលើ គឺ​ដោយសារ​តែ ហ្វ្រាំង​មិន​ស៊ី​ ​ហើយ​នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​បាន​ដឹក​ដី​ចេញពី​រណ្តៅ​បឹង​តា​មោក​យក​ទៅ​ចាក់​នៅ​ដី​លី​យ៉ុ​ង​ផាត់​ ។ ​ដោយសា​តែរ​រថយន្ត​​មួយទៀត​នៅ​ពីមុខ​បង្អង់​ល្បឿន ទើប​គាត់​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ទាញ​ចង្កូត​ឡើង​ទ្រូងផ្លូវ ដើម្បី​​​បញ្ចៀស​​គ្រោះថ្នាក់​។

ក្រោយពេលកើតហេតុ ទាំង​រថយន្ត​និង​អ្នកបើកបរ ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ