ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកទ្វារកម្ពុជា-ថៃ គ្រោងបើក​នៅ​ថ្ងៃ​១​មិថុនា

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​គ្រោង​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ឱ្យ​ដំណើរការ​ឡើង​វិញ​ នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ២០២០​ដើមខែ​ក្រោយនេះ ។ នេះ​ជា​ការ​លើក​ឡើង​ដោយលោក​​អភិបាលខេត្ត​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ នៅ​ថ្ងៃ​ទី​១៩ ​ឧសភា…

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​គ្រោង​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ឱ្យ​ដំណើរការ​ឡើង​វិញ​ នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ២០២០​ដើមខែ​ក្រោយនេះ ។ នេះ​ជា​ការ​លើក​ឡើង​ដោយលោក​​អភិបាលខេត្ត​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ នៅ​ថ្ងៃ​ទី​១៩ ​ឧសភា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយ​មាន​​​
ជ័យ ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រសាសន៍​ថា ភាគី​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ និង​ប្រកាស​ប្រទេស​ដាក់​ក្នុង​គ្រាអាសន្ន ហើយ​ពលករ​ខ្មែរ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មក​តាម​ច្រករបៀង​ក្នុង​១​ថ្ងៃ​ៗ​ មាន​មិន​តិច​ជា​១៥០​ ទៅ​២០០​នាក់ ​ស្ទើរ​រាល់ថ្ងៃ ។ បើ​គិត​តាំងពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​មាន​រាប់​ម៉ឺន​នាក់​ហើយ ។

លោក​បាន​បញ្ជាក់​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ភាគី​ថៃ​ដែល​គ្រោង​បើក​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ថ្ងៃ​ទី​១ ខែមិថុនា​ខាង​មុខ​នេះ បើសិន​រាជរដ្ឋាភិបាល​មិន​បន្ត​ការ​ប្រកាស​អាសន្ន​ទៀត​ទេ​នោះ ខេត្តបន្ទាយ​មាន​ជ័យ ​​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​មាន​ប្រវែង​១៧៦ គីឡូម៉ែត្រ ហើយ​មាន​ច្រក​ទ្វារ​ជាមួយ​ប្រទេស​ថៃ​មាន​៖ ១-​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។
២-​ច្រក​តំបន់​ព្រំដែន​ម៉ា​ឡៃ ។
៣-​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន ។ នេះ​មិន​រាប់​ច្រករបៀង​រាប់​សិប​តាម​ព្រំដែន​នោះ​ទេ ។

លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​ទិស​ទី​១​បន្ទាយ​មាន​ជ័យ​បាន​លើក​ឡើង​ថា ពេល​ភាគី​ថៃ​បិទ​ច្រកព្រំដែន​គឺ​ពលករ​ខ្មែរ​សំរុកចូល​មក​ប្រទេស​វិញ​១​ថ្ងៃ​ រាប់រយ​នាក់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ លោក​ថា​ នៅ​ពេល​នេះ​ក៏​មាន​ពលករ​ចំណាកស្រុក​ខុសច្បាប់​លួច​ចេញ​តាម​ច្រករបៀង​ខុសច្បាប់​តាម​រយៈ​​មេខ្យល់​ត្រូវ​បាន​ចាប់​បញ្ជូន​មក​វិញ​រាល់ថ្ងៃ​ដែរ ។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​-​ក្រុង​ជាប់​ព្រំដែន និង​កងកម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ទប់ស្កាត់​ឱ្យ​បាន​ពលករ​ចំណាកស្រុក​ខុសច្បាប់​តាម​រយៈ​មេខ្យល់ ដើម្បី​ការពារ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លួច​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ។

លោក​បាន​ដាក់​វិធានការ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​យល់​ដឹង​ពី​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ហើយ​ត្រូវ​ស្រាវជ្រាវ​ចាប់ខ្លួន​ឱ្យ​បាន​ ចំពោះ​មេខ្យល់​ដែល​បាន​បោកប្រាស់​ប្រជាពលរដ្ឋ​យក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្រូវ​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ