ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ភាគ​ឥ​សាន​ប្រទេស​ចិន ចាប់​រឹត​បន្តឹង​ការ​ចាក់សោរ​ឡើង​វិញ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទីក្រុង Shulan នៅ​ភាគ​ប៉ែក​ឥ​សាន​នៃ​ប្រទេស​ចិន បាន​រឹត​បន្តឹង​វិធានការ​ចាក់សោរ​របស់​ខ្លួន បន្ទាប់​ពី​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទីក្រុង Shulan នៅ​ភាគ​ប៉ែក​ឥ​សាន​នៃ​ប្រទេស​ចិន បាន​រឹត​បន្តឹង​វិធានការ​ចាក់សោរ​របស់​ខ្លួន បន្ទាប់​ពី​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ ក្នុង​តំបន់​មួយ​ចំនួន​កាលពី​ស​ប្តា​ហ៍​មុន​។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​រដ្ឋាភិបាល​ខេត្ត Jilin ដែល​គ្រប់គ្រង​រដ្ឋបាល​របស់​ក្រុង Shulan បានឱ្យ​ដឹង​ថា យោង​តាម​ច្បាប់​ថ្មី គេ​អនុញ្ញាត​ឱ្យ​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​គ្រួសារ​អាច​ចេញ​ទៅ​ក្រៅ​ផ្ទះ រាល់​២​ថ្ងៃ​ម្តង ដើម្បី​ទិញ​របស់​ប្រើប្រាស់​ចាំបាច់​។ ការ​ចេញដំណើរ​ម្តង​មានការ​កំណត់​ត្រឹម​ពីរ​ម៉ោង​។

សេចក្តីជូនដំណឹង​បាន​បន្ថែម​ថា សហគមន៍​ដែល​មាន​ករណី​បញ្ជាក់ ឬ សង្ស័យ​ថា មាន​ករណី​កូ​វី​ដ​១៩ នឹង​ត្រូវ​បាន​ចាក់សោរ ហើយ​គ្មាន​នរណា​ម្នាក់​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចាកចេញ​ឡើយ​។ អាជ្ញាធរ​និយាយ​ថា ខាង​រដ្ឋ​នឹង​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន​របស់​ប្រើប្រាស់​នោះ​ដល់​មុខ​ផ្ទះ​។

កាលពី​ស​ប្តា​ហ៍​មុន រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ហាមឃាត់​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ និង​បាន​បិទ​កន្លែង​កម្សាន្ត​ទាំងអស់​នៅ​ក្នុង​ទីក្រុង ខណៈ​សេវាកម្ម​រថភ្លើង​ទៅ​ក្រៅ​ក្រុង​ត្រូវ​បាន​ផ្អាក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ ប្រទេស​ចិន​មាន​ករណី​ឆ្លង​កូ​វី​ដ​សរុប ៨២,៩៦០​ករណី ករណី​ឆ្លង​ថ្មី ៦​ករណី ករណី​បាត់បង់​ជីវិត​សរុប ៤,៦៣៤​ករណី និង ករណី​ជា​សះស្បើយ​សរុប ៧៨,២៤១​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ