ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ Facebook ដំណើរការ​នូវ​ផលិតផល​ថ្មី Facebook Shop សម្រាប់​សម្រួល​​អាជីវកម្ម​ខ្នាត​តូច

3 ឆ្នាំ មុន

ចាត់ទុកជា​ដំនឹង​ថ្មី​និង​ល្អ​មួយ​ដែល​មេ Facebook បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​ផលិតផល​ថ្មី​មួយ​ឈ្មោះ​ថា «Facebook Shop» សម្រាប់​ជួយ​សម្រួល​ដល់​អាជីវកម្ម​ខ្នាត​តូច ដែល​មិន​អាច​បើកហាង​ផ្ទាល់​បាន (Physical store) ។…

ចាត់ទុកជា​ដំនឹង​ថ្មី​និង​ល្អ​មួយ​ដែល​មេ Facebook បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​ផលិតផល​ថ្មី​មួយ​ឈ្មោះ​ថា «Facebook Shop» សម្រាប់​ជួយ​សម្រួល​ដល់​អាជីវកម្ម​ខ្នាត​តូច ដែល​មិន​អាច​បើកហាង​ផ្ទាល់​បាន (Physical store) ។ ផលិតផល​ថ្មី​នេះ គឺ​បងប្អូន​អាច​បើកហាង​នៅ​លើ Facebook បាន​ដោយ Facebook Shop នឹង​ជួយ​សម្រួល​ដល់ ការ​គ្រប់គ្រង​ការ​លក់​ផលិតផល ការ​ដឹក​ជញ្ជូន និង​ការ​បង់ប្រាក់​ជាដើម​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ស្ថាបនិក Facebook លោក Mark Zuckerberg ។

មេ​ហ្វេ​ស​ប៊ុ​ក​រូប​នេះ​បាន​ឲ្យ​ដឹង​ថ្មី​ៗ​នេះ​ថា Facebook បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ផលិតផល​ថ្មី Facebook Shop សម្រាប់​ជួយ​សម្រួល​ដល់​អាជីវកម្ម​ខ្នាត​តូច ដោយ​ស្ថាបនិក​រូប​នេះ​បាន​និយាយ​បញ្ជាក់​ថា «​វា​ជា​ការ​ជួយ​ដល់​អាជីវកម្ម​ខ្នាត​តូច ដែល​ពួក​គេ​មិន​អាច​បើកហាង​ផ្ទាល់​បាន (Physical store) ប៉ុន្តែ​អី​ឡូ​វ​ពួក​គាត់​អាច​បើកហាង​នៅ​លើ Facebook បាន (online shop)» ។

លោក Mark បាន​បន្ត​ដូចនេះ​ថា «​ដោយហេតុ​ថា មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម​ការ​បាត់បង់​ប្រាក់​ចំណូល​ឬ​ការងារ និង​អ្នកខ្លះ​ត្រូវ​ជាប់​នៅ​ក្នុងផ្ទះ ដូច​យើង​បង្កើត​វា​ឡើង​ដើម្បី​ជួយ​ដល់​ពួក​គាត់​។ យើង​មាន​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​ប្រើប្រាស់​សេវាកម្ម​នេះ​រួច​ហើយ គឺ​ប្រមាណ​ជា​ជាង ១៦០​លាន អាជីវកម្ម​ខ្នាត​តូច​នេះ​។​»
Facebook Shop នឹង​ជួយ​សម្រួល​ដល់ ការ​គ្រប់គ្រង​ការ​លក់​ផលិតផល ការ​ដឹក​ជញ្ជូន និង​ការ​បង់ប្រាក់​ជាដើម​។ ការ​ផ្សាយ​ផ្ទាល់​ពី​ការ​លក់​ផលិតផល​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជាមួយនឹង​មុខងារ AI ក្នុង​ពេល​លក់​។

លោក Mark ក៏​បញ្ជាក់​ដូចនេះ​ដែរ​ថា អាជីវកម្ម​ខ្នាត​តូច​ទាំងនោះ មិន​ទាមទារ​ឲ្យ​បង់ប្រាក់​ឬ​ចំណាយ​ច្រើន​ទៅ​លើ Facebook របស់​លោក​ទេ គ្រាន់តែ​វា​នឹង​ទាមទារ​បង់ប្រាក់​បន្តិចបន្តួច​ទៅ​ការ​ឃោសនា​អ្វីមួយ​ប៉ុ​ណ្នោះ​។ ក្នុង​ពេលវេលា​នេះ​មិន​ត្រឹមតែ​ជួយ​រក​ការងារ​ឬ​ប្រាក់​ចំណូល​ទេ តែ​វា​កាន់តែ​បង្ហាញ​ភាព​ស្និត​ស្នាល​រវាង​គ្នា​និង​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​ច្រើន​នាក់ និង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ជុំវិញ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ