ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បង្កើត​ស្នេហា​៤​ឆ្នាំ​ស្ងាត់​ៗ ស្រាប់តែ​តារា​២​ដួង​ប្រកាសប្រាប់​ហ្វេ​ន​នូវ​គម្រោង​មួយ

3 ឆ្នាំ មុន

ថៃ ​៖ វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​តារា​ថៃ ២​ដួង​បាន​ទម្លាយ​ឲ្យ​ដឹង​អំពី​គម្រោង​រៀប​ការ​របស់​ពួក​គេ​ទៅ​កាន់​អ្នកគាំទ្រ​បែប​នេះ ជា​ហេតុ​ធ្វើ​អោយ​មហាជន​ថៃ​ក៏​ដូច​ជា ​អ្នកគាំទ្រ​របស់​អ្នក​ទាំង​ពីរ​មានការ​ជ្រួលច្របល់ និង​ចង់​ដឹង​គម្រោង​នេះ​ឲ្យ​បាន​លម្អិត ។ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា…

ថៃ ​៖ វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​តារា​ថៃ ២​ដួង​បាន​ទម្លាយ​ឲ្យ​ដឹង​អំពី​គម្រោង​រៀប​ការ​របស់​ពួក​គេ​ទៅ​កាន់​អ្នកគាំទ្រ​បែប​នេះ ជា​ហេតុ​ធ្វើ​អោយ​មហាជន​ថៃ​ក៏​ដូច​ជា ​អ្នកគាំទ្រ​របស់​អ្នក​ទាំង​ពីរ​មានការ​ជ្រួលច្របល់ និង​ចង់​ដឹង​គម្រោង​នេះ​ឲ្យ​បាន​លម្អិត ។

កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​លោក ken Phupoom តារា​សម្តែង​ប្រុស​ដ៏​លេចធ្លោ ​និង​ល្បី​ខ្លាំង​នៅ​ក្នុង​រឿង «​ព្រះ​ម៉ែ​នាគី​» និង​នាង Esther Supreeleela បាន​ចូលរួម​កម្មវិធី​មួយ ដែល​មានឈ្មោះ​ថា « woody from Home » ជា​កម្ម​រិ​ធី talk show មួយ​របស់​ថៃ​។

នៅ​ក្នុង​កម្មវិធី​នោះ​គូស្នេហ៍​វ័យក្មេង​របស់​តារា​ថៃ​ទាំង ២​នេះ បាន​លើក​ឡើង​ពី​គម្រោង​រៀបចំ​កម្មវិធី​មង្គលការ​នា​ពេល​អនាគត ហើយ​អ្នក​ទាំង​ពីរ​បាន​អះអាង​ថា​នៅ​ថ្ងៃ​រៀប​ការ Ken និង Ester នឹង​រៀបចំ​កម្មវិធី​លក្ខណៈ​សមរម្យ ជាមួយនឹង​ទីកន្លែង​បែប​ធម្មជាតិ ដោយ​អ្នកចូលរួម​មានគ្រួសារ​ទាំង​សងខាង និង​មិត្តភក្តិ​ជិន​សិទ្ធ ពីព្រោះ​ចង់អោយ​កម្មវិធី​មាន​លក្ខណៈ​សាម​ញ្ញា​តែ​ប៉ុណ្ណោះ ។ នេះ​បើ​យាង​តាម​ការ​ចុះ​ផ្សាយ​របស់ thaiupdate​។

ទាក់ទង​គ្នា​អស់​រយៈពេល ៤​ឆ្នាំ​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​អ្នក​ទាំង​ពីរ​ពោល​ពាក្យ អំពី​គម្រោង​រៀប​ការ ចំណែកឯ​គម្រោង​រៀប​ការ​នៅ​ពេល​ណា​អ្នក​ទាំង​ពីរ​មិន​ទាន់​បាន​គិតគូ​នៅឡើយ​ទេ ពីព្រោះ​នៅ​មានរឿង​ជា​ច្រើន​ទៀត​ត្រូវ​សម្តែង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ester ធ្លាប់​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថៃ​ថា នាង​មាន​គម្រោង​រៀប​ការ​នៅ​ពេល​នាង​អាយុ ៣០​ឆ្នាំ ប៉ុន្តែ​ពេល​នេះ​នាង​ទើបតែ​មាន​អាយុ ២៥​ឆ្នាំ​តែ​ប៉ុណ្ណោះ ៕

កែសម្រួលដោយ