ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ធុញ​ខឹង​ឆេវឆាវ​មែន​ទេ? សាកល្បង​អាហារ​ និង​ភេសជ្ជៈ​ទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​ករណី​មួយ​ចំនួន អារម្មណ៍​ឆាប់​ខឹង​ឆេវឆាវ គឺ​បណ្ដាល​មក​ពី​ឥទ្ធិពល​នៃ​សារធាតុ​មួយ​ចំនួន​ដូច​ជា​នីកូទីន កាហ្វេ​អ៊ី​ន និង​ជាតិ​អាកុល​។ ហើយ​ពេល​ខ្លះ​វា​ក៏​កើតឡើង​ដោយសារ​តែ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផង​ដែរ​។ បញ្ហា​អារម្មណ៍​ឆាប់​ខឹង​ឆេវឆាវ​ថែម​ទាំង​អាច​បណ្ដាល​មក​ពី​អ​តុល្យភាព​នៃ​អ័រម៉ូន​ទៀត​ផង ដោយ​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ដែល​កំពុង​មក​រដូវ ជិត​អស់​រដូវ ឬ​អស់​រដូវ…

ក្នុង​ករណី​មួយ​ចំនួន អារម្មណ៍​ឆាប់​ខឹង​ឆេវឆាវ គឺ​បណ្ដាល​មក​ពី​ឥទ្ធិពល​នៃ​សារធាតុ​មួយ​ចំនួន​ដូច​ជា​នីកូទីន កាហ្វេ​អ៊ី​ន និង​ជាតិ​អាកុល​។ ហើយ​ពេល​ខ្លះ​វា​ក៏​កើតឡើង​ដោយសារ​តែ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផង​ដែរ​។ បញ្ហា​អារម្មណ៍​ឆាប់​ខឹង​ឆេវឆាវ​ថែម​ទាំង​អាច​បណ្ដាល​មក​ពី​អ​តុល្យភាព​នៃ​អ័រម៉ូន​ទៀត​ផង ដោយ​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ដែល​កំពុង​មក​រដូវ ជិត​អស់​រដូវ ឬ​អស់​រដូវ ងាយ​នឹង​ផ្លាស់​ប្ដូរ​លឿន​។

ដំណោះស្រាយ​នៃ​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ គឺ​មាន​ច្រើន ហើយ​ខុស​គ្នា​អាស្រ័យ​លើ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​បញ្ហា​អារម្មណ៍​មិន​ប្រក្រតី​នេះ​។ យោង​ទៅ​តាម​អ្នកជំនាញ​ជា​ច្រើន​បានឱ្យ​ដឹង​ថា​អាហារ​អាច​ជួយ​គ្រប់គ្រង ក៏​ដូច​ជា​លើក​អារម្មណ៍​របស់​អ្នក​ដែល​ឆាប់​ខឹង​បាន​។

ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​មួយ​ចំនួន​ដែល​ជួយ​ទប់ទល់ ក៏​ដូច​ជា​ដោះស្រាយ​បញ្ហា​អារម្មណ៍​ឆាប់​ខឹង​ឆេវឆាវ​បាន​យ៉ាង​ឆាប់រហ័ស ៖

១. ផ្លែ​ចេក

តើ​អ្នក​ធ្លាប់​បានដឹង​ទេ​ថា​ផ្លែ​ឈើ​ត្រូពិច​ធម្មតា​មួយ​ផ្លែ​នេះ គឺ​មាន​ប្រសិទ្ធិ​ភាពល្អ​បំផុត​ចំពោះ​ការ​រក្សា​លំនឹង​នៃ​អារម្មណ៍? ប្រសិនបើ​អ្នកចេះ​តែ​ឆាប់​ខឹង​ទប់​មិន​បាន ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ចេក​។

២. បឺ​រ​សណ្ដែកដី

ប្រសិនបើ​អ្នក​តែង​មាន​អារម្មណ៍​ឆាប​ខឹង​រាល់ថ្ងៃ​នោះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទទួលទាន​បឺ​រ​សណ្ដែកដី​ជាមួយ​ផ្លែ​ចេក​។ អាហារ​ប្រភេទ​នេះ​ជួយ​ផ្ដល់​ឲ្យ​ខួរក្បាល​នូវ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ល្អ​ៗ​ទាំងអស់​ដែល​ខួរក្បាល​ត្រូវការ​ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​ប្រសើរ​បំផុត​។ បឺ​រ​សណ្ដែកដី​ថែម​ទាំង​ជួយ​បង្កើន​ថាមពល​រាង​កាយ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ផង​ដែរ​។

៣. គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ

មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​មាន​ប្រសិទ្ធិ​ភាព​ជួយ​រក្សា​លំនឹង ក៏​ដូច​ជា​លើកកំពស់​អារម្មណ៍ល្អ​ប្រសើរ ។ ទោះជា​យ៉ាងណា អ្នក​មិន​គួរ​ទទួលទាន​ច្រើន​ពេក​លើស​ពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។

៤. សូកូឡា​ខ្មៅ

សូកូឡា​ខ្មៅ គឺ​មាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុង​ការ​បង្កើន​នូវ​សារ​ធាតុគីមី​ផ្សេង​ៗ​ក្នុង​ខួរក្បាល​ដែល​ជួយ​លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​។ គ្រាន់តែ​ប្រាកដ​ថា អ្នក​បាន​ជ្រើសរើស​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាង​ហោច​ណាស់ ៧០ ភាគរយ ប្រសិនបើ​អ្នក​ចង់​ជៀស​ឆ្ងាយ​ពី​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ​បាន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។

៥. តែ​បៃតង

តែ​បៃតង​មាន​ផ្ទុក​សារធាតុ theanine ដែល​ជួយ​ឱ្យ​ស្ងប់​អារម្មណ៍​និង​អាច​ផ្ដោតអារម្មណ៍​បាន​ល្អ​។ ម្យ៉ាងវិញទៀត​តែ​បៃតង​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​តិច​ដែល​មិន​អាច​ជះ​ឥទ្ធិពល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ខឹង​មួរ​ម៉ៅ​បាន​ឡើយ​។

៦. ត្រី​សាល​ម៉ុ​ន

ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​មាន​ប្រយោជន៍​ណាស់​ក្នុង​ការ​លើកកម្ពស់​អារម្មណ៍ល្អ​និង​ស្ដារ​ថាមពល​ឡើង​វិញ​។ ដើម្បី​ជា​ការ​ប្រសើរ ចូរ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ដូច​សាល​ម៉ុ​ន​យ៉ាង​ហោច​ណាស់ ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៧. ស៊ុត

មិន​ត្រឹមតែ​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ចាំបាច់​ដើម្បី​ផលិត​អ័រម៉ូន​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស៊ុត​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន B និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ផង​ដែរ​៕ ប្រភព ៖ Health.com.kh