ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ឃ្មឹ​ប ស្រក់​ទឹកភ្នែក​ពេល​បញ្ជូន​ដល់​​តុលាការ ស្រណោះ​កាល​មក​មើល​កូន​​ប្រុស​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា តំណាង​អយ្យការ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​បើក​ស៊ើបសួរ​លើ​សំណុំរឿង​អតីត​តារា​កំប្លែង​នាង ឃ្មឹ​ប និង​បក្ខពួក​ពាក់ព័ន្ធ​គ្រឿងញៀន ខណៈ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ បញ្ជូន​ទៅ​សាលា​ដំបូង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា តំណាង​អយ្យការ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​បើក​ស៊ើបសួរ​លើ​សំណុំរឿង​អតីត​តារា​កំប្លែង​នាង ឃ្មឹ​ប និង​បក្ខពួក​ពាក់ព័ន្ធ​គ្រឿងញៀន ខណៈ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ បញ្ជូន​ទៅ​សាលា​ដំបូង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ឃ្មឹ​ប​ស្រក់​ទឹកភ្នែក គឺ​ពេល​ដែល​សមត្ថកិច្ច​បញ្ជូន​​ខ្លួន​ទៅ​ដល់​កន្លែង​ធ្លាប់​បង្ហូរទឹកភ្នែក​អាណិតកូន​បុរស​ដោយ​ជាប់​ឈ្មោះ​ជា​ឃាតករ ពេល​នោះ​នាង​ឃ្មឹ​ប​ក៏​អួល​ដើម​.​ករក​អ្វី​ថ្លែង​មិន​រួច​នោះ​ទេ ខណៈ​ខ្លួន​ក៏​ជាប់​ពាក់​ពន្ធ​គ្រឿងញៀន ក៏​គេច​មិន​ផុត​ពី​ពន្ធនាគារ​នេះ​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​មាន ១-​ឈ្មោះ រ៉េ​ន សុធា​រី ហៅ ឃ្មឹ​ប ភេទ​ស្រី អាយុ​៤៦​ឆ្នាំ អតីត​តារា​កំប្លែង​, ២-​ឈ្មោះ ឈួ​ន សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​កន្លែង​ចាប់ខ្លួន (​ជួញដូរ​គ្រឿងញៀន​), ៣-​ឈ្មោះ ឈួ​ន រ៉ា​ទី ភេទ​ស្រី អាយុ​១៦​ឆ្នាំ (​ប្រើប្រាស់​គ្រឿងញៀន​), ៤-​ឈ្មោះ វ​ណ្ណា វ​ណ្ណី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ប្រើប្រាស់​គ្រឿងញៀន​), ៥-​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ប្រើប្រាស់​គ្រឿងញៀន​), ៦.​ឈ្មោះ មុត បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ប្រើប្រាស់​គ្រឿងញៀន​) និង​៧-​ឈ្មោះ ម៉ៅ ម៉ា​ប់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​ប្រើប្រាស់​គ្រឿងញៀន​) ។

សូម​រំលឹក​ថា អតីត​តារា​កំប្លែង​នាង​ឃ្មឹ​ប និង​បក្ខពួក​ត្រូវ​កម្លាំង​សម្ថ​កិច្ច​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ក្បែរ​បារ​តុ​មុខ ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​១៦ សង្កាត់​ស្រះ​ចក ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។ ហើយ​អតីត​តារា​កំប្លែង​ជើង​ចាស់​នាង​ឃ្មឹ​ប ដែល​មានឈ្មោះ​បោះ​សម្លេង​គួរសម​ម្នាក់ តែ​បាត់​មុខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ រួម​ទាំង​បក្ខពួក​ប្រុស​-​ស្រី​ចំនួន​៦​នាក់ ស្ថិត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​របស់​សមត្ត​កិច្ច ដែល​ក្នុង​នោះ​រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់ ជា​វត្ថុ​តាង​ផង ។

ក្រោយ​ពេល​យុទ្ធនាការ​បង្ក្រាប​ត្រូវ​បាន​បញ្ចប់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ប៉ុន្តែ​អ្វី​ដែល​ធ្វើ​មជ្ឈដ្ឋាន​ហួសចិត្ត គឺ​អតីត​តារាក​ប្លែង គឺ​នាង​ឃ្មឹ​ប នេះ នាង​បាន​ធ្លាក់ខ្លួន​ក្នុង​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ទៅ​វិញ ។

សូម​រំលឹក​ទៀត​ថា នាង ឃ្មឹ​ប អតីត​ជា​ប្រពន្ធ​នាយ​ហុងដា ក្រោយមក​អតីត​ប្តី​ប្រពន្ធ​មួយគូរ​នេះ​បាន​ចែកផ្លូវ​គ្នា ពេល​នោះ​នាង ឃ្មឹ​ប ក៏​ធ្លាក់ខ្លួន​ឆ្ងាយ​ពី​អ្នក​សី​ល្បៈ​ទៅ​រស់នៅ​ស៊ីឈ្នួល​ដាំដំឡូង​ឲ្យ​គេ​នៅ​ជាប់​ព្រំប្រទល់​ដែនកម្ពុជា​-​ថៃ ។ ចំណែក​នាយ​ហុង ដា ក៏​សាង​ជីវិត​ថ្មី​ចាប់​យក​គូ​មួយទៀត និង​បង្កើត​ជា​ចំណងដៃ​ម្នាក់​កូនស្រី​ម្នាក់ ស្រាប់តែ​មាន​ថ្ងៃមួយ​កូនប្រុស​នាង​ឃ្មឹ​ប រួម​ជាមួយ​សង្សារ​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​ឪពុក បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ក្នុង​បន្ទប់​ផ្ទះ​ជួល ចោល​កូន​ទើប​ប្រ​សូត្រ​បាន​ប៉ុន្មាន​ថ្ងៃខែ​ប៉ុណ្ណោះ ។

សូម​រំលឹក​បន្ត​ទៀត​ថា ការ​សម្លាប់​ម្តាយចុង​របស់​កូនប្រុស​របស់​នាង​ឃ្មឹ​ប គឺ​ផ្តើម​ចេញពី​ឥទ្ធិពល​គ្រឿងញៀន​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ប្រព្រឹត្ត​រួច​ពួក​គេ​គេចខ្លួន​បាន​១​ថ្ងៃ​ក៏​ត្រូវ សមត្ថកិច្ច​កងរាជអាវុធហត្ថ​តាម​ចាប់ខ្លួន​តែ​ម្តង ។ ក្រោយមក​សំណុំរឿង​នេះ​ត្រូវ​តុលាការ​លើកយក​ទៅ​បើក​សវនាការ និង​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​កូន​នាង​ឃ្មឹ​ប​ដាក់គុក​អស់​មួយ​ជីវិត ចំណែក​នាង​ជា​សង្សារ​ត្រូវ​ដាក់​ពន្ធនាគារ​១៥​ឆ្នាំ ។

គួរ​រំលឹក​ទៀត​ថា បន្ទាប់​ពី​កូន​ចូល​ពន្ធនាគារ​ហើយ នាង​ឃ្មឹ​ប ក៏​ចេញ​ទៅ​ប្រកប​មុខរបរ​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ​នៅ​ជាយ​ដែនកម្ពុជា​-​ថៃ​វិញ លុះ​ក្រោយមក​គេ​សង្កេត​ឃើញ​នាង​ឃ្មឹ​ប លេចមុខ​ក្នុង​កញ្ចក់​ទូរទស្សន៍​ចូល​លេង​សម្តែង​សិល្បៈ​ជាមួយ​ក្រុម​នាយ​កុយ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បាត់​មុខ​ទៀត ស្រាប់តែ​ចុង​ក្រោយ​នេះ នាង​ឃ្មឹ​ប ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ជាមួយ​បក្ខពួក​៦​នាក់​តែ​ម្តង ។

សូម​បញ្ជាក់​ថា សំណុំរឿង​នាង​ឃ្មឹ​ប ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ តែ​ទោះជា​យ៉ាងណា ជោគវាសនា​តារា​សី​ល្បៈ​រូប​នេះ ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ទេ ។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ឃ្មឹ​ប កាន់តែ​ក្តុកក្តួល​នោះ គឺ​នៅ​ពេល​ដែល​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ដល់​កន្លែង​ធ្លាប់​បង្ហូរទឹកភ្នែក​អាណិតកូន ដោយ​ជា​ប់​ឈ្មោះ​ជា​ឃាតករ​សម្លាប់​ម្តាយចុង ដែល​ត្រូវជា​ប្រពន្ធ​អតីត​ប្តី (​នាយ​ហុងដា​) ពេល​នោះ​នាង​ឃ្មឹ​ប​ក៏​អួល​ដើម​.​ករក​អ្វី​ថ្លែង​មិន​រួច ខណៈ​ដែល​ខ្លួន​នាង​ឃ្មឹ​ប​ក៏​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ដែល​ត្រូវ​ទៅ​ដេក​ក្នុង​ពន្ធនាគារ​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ