ទទួលសេចក្តីសុខជាចំណែកគុណ ឯសេចក្តីទុក្ខពាល់ត្រូវជាចំណែកទោស ។ ហេតុទាំងពីរនេះរមែងកើតឡើងដល់មនុស្សគ្រប់រូប តែកាលបើបុគ្គលបានពិចារណានូវចំណែកទាំងពីរនេះឱ្យបានរឿយៗ ញុំាងចិត្តឱ្យស្ថិតក្នុងផ្លូវកណ្តាល លុះដល់ចំណែកណាមួយមកពាល់ត្រូវក៏មិនញាប់ញ័រទៅតាមហេតុការណ៍ គឺអាចគ្រប់គ្រងអារម្មណ៍ឱ្យស្ងប់រម្ងាប់បាន ។
មើលចុះមនុស្សដែលយើងស្រឡាញ់ដោយចិត្តស្មោះ នៅពេលដែលគេនៅជិត នៅជាមួយនឹងយើង គេបានឲ្យសេចក្តីសុខ សប្បាយរីករាយ បានសន្ទនាសាសងដោយពាក្យសម្តីផ្អែមល្ហែម ជាមធុវាចាដ៏ពីរោះរណ្តំដល់យើង នេះជាចំណែកគុណ ជាសេចក្តីសុខ ។
ប៉ុន្តែវាជាទុក្ខធំនៅពេលណាដែលមនុស្សនោះត្រូវព្រាត់ប្រាស ចាកឆ្ងាយ ព្រោះត្រូវនឹក ត្រូវអាល័យដល់គេ ឬត្រូវភ័យព្រួយខ្លាចគេឈប់ស្រឡាញ់យើង ឬក៏បារម្ភក្រែងមានអ្នកណាមកឆក់យកបេះដូងនោះទៅបាត់ នេះជាចំណែកទោស គឺស្រឡាញ់ប៉ុណ្ណា ទំហំនៃទុក្ខក៏កាន់តែធំប៉ុននោះដែរ ។
ចំណែកអ្នកដែលបានហ្វឹកហាត់អប់រំចិត្តឱ្យលុះក្នុងផ្លូវក្នុងផ្លូវកណ្តាល ឬហៅថាមជ្ឈិមបដិបទា យកគោលអប់រំបែបព្រះពុទ្ធសាសនាជាទិសដៅ រមែងពិចារណាទាំងផ្នែកគុណ និងផ្នែកទោស មិនឱ្យអារម្មណ៍ធ្លាក់ធ្ងន់ទៅខាងណាមួយ គឺឱ្យស្មើទាំងសងខាង ។
នៅពេលពិចារណារឿយៗទៅ លុះដល់ពេលបានទទួលនូវសេចក្តីទុក្ខណាមួយចូលមកដល់ ក៏មានសេចក្តីអត់ធន់មានចិត្តស្ងប់ស្ងៀម មិនញាប់ញ័រទៅតាមហេតុការណ៍ព្រោះបានពិចារណាឃើញសេចក្តីពិតនៃសង្ខារ និងអាចរក្សានូវសេចក្តីស្ងប់ចិត្តបាន ។ សាន សារិន
ចែករំលែកព័តមាននេះ