រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះកូនប្រុស-ស្រី របស់អ្នកសិល្បៈល្បីនៅក្នុងប្រទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនក៏ដូចជា អ្នកគាំទ្រ ក៏ដូចជា អ្នកនៅក្នុងវង្វង់សិល្បៈផងដែរ ជាពិសេសចំពោះអ្នកមិនទាន់មានគូគាប់ទ្រនាប់ចិន្តា កំពុងតែច្រណែននឹងសិល្បករ និងសិល្បការីមួយចំនួនដែលមានកូនតូចខ្យូតៗគួរអោយស្រលាញ់ ។
ក្រៅពីរូបសម្រស់ខ្យូតៗគួរឲ្យខ្នាញ់នោះក្មេងទាំងនោះក៏មានភាពឆ្លាតវ័យ ហើយខ្លះក៏កំពុងតែក្តោបបានការងារសិល្បៈផងដែរ ។តោះទៅក្រឡេកមើលរូបភាពរបស់អូនតូចៗទាំងអស់គ្នាថា ខ្យូតៗគួរឲ្យក្រឺតយ៉ាងណាខ្លះ ៖
១ – ជាប្រសិទ្ធិរិទ្ធ ហៅ អូនហ្វេម ( កូនរបស់លោក ជា វណ្ណារិទ្ធ និងបេលឡាៈ អូនហ្វេមមានអាយុ៥ឆ្នាំជាងហើយ ប៉ុន្តែចំពោះភាពគួរអោយស្រលាញ់វិញធ្វើអោយអ្នកគាំទ្រក៏ដូចជា សិល្បៈករ មានការស្រលាញ់ជាច្រើនចំពោះភាពឆ្លាតវ័យ និងពូកែសម្តែងជាមួយលោក ជាវណ្ណារិទ្ធផងដែរ ។
២ – គឹម សេរីមរកត ហៅម៉ូម៉ូ ( កូនរបស់អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា) ៖ ម៉ូម៉ូ ទើបតែមានអាយុបាន២២ខែនោះទេ ប៉ុន្តែចំពោះការសម្តែងមិនចាញ់ម្តាយនោះឡើយ ពីព្រោះតែភាពគួរអោយស្រលាញ់ទើបធ្វើ ម៉ូម៉ូ ទទួលបានការហៅថតជាច្រើនផងដែរ ។
៣ – ខេតខាធើរីន( katherian kat ) (កូនរបស់អ្នកនាង ភិន សុដាលីស) ៖ ខេតខាធើរីន មានអាយុ៤ឆ្នាំជាងហើយ គួរអោយស្រលាញ់ និងមានភាពឆ្លាតវ័យនៅពេលលេងជាមួយម្តាយម្តងៗ ។
៤ – ចាស្ទីល ( jasmine ) ( កូនរបស់ សុខ សោមវត្តី) ៖ ចំណែកឯ jasmine វិញរូបសម្រស់មិនចាញ់ម្តាយប៉ុន្មានទេ មានភាពស្រស់ស្អាតតាំងពីនៅក្មេងតែម្តង បូករួមទាំងសមត្ថភាពទៀត ពិតជាដូចអ្នកនាងសុខ សោមវត្តី ជាខ្លាំង ។
៥ – ដូណា (កូនរបស់ អ្នកនាង ខៀវសាន សាណា) ៖ ដូណា រូបសម្រស់សម្បត្តិស្រស់ស្អាតបែបបរទេស ដោយសារតែជាកូនកាត់ខ្មែរ និងបរទេស ។ ចំណែកឯសមត្ថភាពវិញមិនចាញ់អ្នកម្តាយរបស់នាង គឺ ខៀវសាន សាណា នោះទេពោល គឺនាងតូចពូកែខាងការច្រៀងថែមទៀត ។
៦- តុងតុង កូនរបស់ អ្នកនាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ៖ កូនប្រុសរបស់តារាចម្រៀងរូបនេះក៏ខ្យូតគួរឲ្យខ្នាញ់ខ្លាំងណាស់
៧ – ដូរី កូនរបស់ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ៖ ក្មេងស្រីរូបនេះមានមុខមាត់កាត់ទៅលោកជា វិបុល ច្រើនជាងពិធីការិនិគង់ សុជាតិ ។ បើទោះបីជាដួរី នៅក្មេងវ័យពិតមែនតែនាងពិតជាឆ្លាត និងពូកែដូចឱពុក-ម្តាយអញ្ចឹង ជាពិសេស គឺមានទទួលបានការងារថតស្ពតផលិតផលផងដែរ ។
៨- ឆាលី កូនរបសឱក សុគន្ធកញ្ញា និងស្វាមីលោក អ៊ឹង សុខលី ៖ សម្រាប់អូនតូចមួយនេះវិញ គឺពិតជាសំណាងខ្លាំងណាស់ ដោយកើតលើត្រកូលស្តុកស្តុម្ភ ជាពិសេសជាងនេះទៅទៀត គឺឆាលី មានមុខមាត់ខ្យូតៗកាត់ទៅលោកឪពុកខ្លាំង ៕
ចែករំលែកព័តមាននេះ