ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទិស​ទៅ​បន្ទាប់ ដើម្បី​ស្តា​ជើង​យន្តហោះ​កម្ពុជា​មាន​អ្វីខ្លះ ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​យើង​ដឹង​ហើយ​ថា វិស័យ​អាកាសចរណ៍​កម្ពុជា​ក៏​ដូច​ជា ពិភពលោក​ហាក់​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។ ថ្មី​ៗ​នេះ​នៅ​កម្ពុជា​អាច​ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​នូវ​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​១០០…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​យើង​ដឹង​ហើយ​ថា វិស័យ​អាកាសចរណ៍​កម្ពុជា​ក៏​ដូច​ជា ពិភពលោក​ហាក់​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។ ថ្មី​ៗ​នេះ​នៅ​កម្ពុជា​អាច​ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​នូវ​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​១០០ ភាគរយ ខណៈ​ពេល​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ក៏​បាន​បន្ធូរបន្ថយ​នូវ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ក្នុង​និង​ក្រៅប្រទេស ។

ខណៈ​ដែល​កូ​វី​ដ​-១៩ បន្ត​មាន​វត្ត​មាននៅ​លើ​ពិ​ភ​លោក​ក៏​ពិតមែន តែ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​បាន​ត្រៀម​រួច​ជា​ស្រេច នូវ​ផែនការ​ស្តារឡើង​វិញ​នៃ​វិស័យ​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវអាកាស​នៅ​កម្ពុជា​ផង​ដែរ ។

យោង​តាម​លោក ស៊ី​ន ចាន់​សិរី​វត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​និយាយ​ថា «​វិធានការ​សំខាន់​ៗ​ដែល​យើង​នឹង​ត្រូវ​ស្តា​នោះ គឺ​មាន​ដូច​ជា ការ​ស្តា​ឡើង​វិញ​នូវ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ការ​អភិវឌ្ឍន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​» ។ លោក​បាន​បន្ថែម​ទៀត​ថា​៖ «​ការ​ពង្រឹង​សុវត្ថិភាព​តាម​បទដ្ឋាន​គាំពារ​វីរុស​កូ​វី​ដ​១៩ និង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ជា​ដៃគូ​បន្ថែម​ទៀត ក្នុង​ការ​ធ្វើ​យ៉ាងណា​ទាក់ទាញ​វិនិយោគិន​លើ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដើម្បី​កំណើនសេដ្ឋកិច្ច និង​ស្រប​តាម​នយោបាយ​បើកចំហរ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​» ។

សូម​រម្លឹក​ថា កម្ពុ​ជានា​ពេល​នេះ​កំពុង​ជម្រុញ​នូវ​ការ​សាងសង់​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ៗ ជា​ច្រើន​ទាំង​នៅ​ក្រុងភ្នំពេញ សៀមរាប និង​ខេត្តកោះកុង​ជាដើម ។

ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​នេះ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​ថ្លែងប្រាប់​លោក​ទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ថា ចំពោះ​ការ​សាងសង់​អាកាសយាន​ដ្ខា​ន​ថ្មី គឺ​ដោយសារ​ទី​១- អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​លក្ខណៈ​តូច​ចង្អៀត និង​មាន​ទីតាំង​មិន​អំណោយផល​ពោល គឺ​នៅ​កៀក​ទីក្រុង​ពេក ហើយ​អាកាសយានដ្ឋាន​នេះ​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​កូន​ខ្មែរ​ក្នុងស្រុក ។

ទី ២ – អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ក៏​មាន​លក្ខណៈ​តូច​ចង្អៀត​ដែរ ជា​ពិសេស​ស្ថិត​នៅ​ជិត​អង្ករ​វត្ត ដែល​មានការ​ការពារ​ពី UNESCO ហើយ​អាកាសយានដ្ឋាន​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​យូ​ណា​ន​មក​ពី​ប្រទេស​ចិន និង​ទី​3-​ចំពោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​គឺ​យើង​ទុក​លទ្ធភាព​ជូន​ក្រុមហ៊ុន SCA/VINCI ធ្វើការ​វិនិយោគ​ពង្រីក​បន្ថែម​កម្រិត​ថ្នាក់​4E ហើយនឹង​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​2022 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ