ការសិក្សាស្រាវជ្រាវមួយបង្ហាញថា មានតម្រូវការផ្លែឈើ និងបន្លែកម្ពុជា នៅក្រៅប្រទេសកាន់តែច្រើនឡើង។ ប្រការនេះ នឹងជួយដល់អ្នកដាំដុះដំណាំកម្ពុជា ដែលកំពុងតែត្រូវការទីផ្សារ។
ការសិក្សាស្រាវជ្រាវស្តីពីទីផ្សារផ្លែឈើ និងបន្លែកម្ពុជា៖ កំណើន និន្នាការ និងការព្យាករណ៍ បាននិយាយថា ទីផ្សារផ្លែឈើ និងភេសជ្ជៈកម្ពុជា កំពុងតែកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
ដោយសារតែកាអភវិឌ្ឍផ្នែកឧស្សាហកម្ម និងការគាំទ្រពីរដ្ឋាភិបាលនោះ ធុរជនបរទេសកាន់តែ ច្រើនឡើងបានសម្លឹងចង់បើករោងចក្រកែច្នៃផ្លែឈើនៅកម្ពុជា។
គេរាយការណ៍ថា កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញផ្លែស្វាយចំនួន៥៨១៦២តោនទៅកាន់ទីផ្សារ ចំនួន៦ប្រទេស និងក្រុងរួមមានវៀតណាម ថៃ សិង្ហបូរី បារាំ រុស្សី និង ក្រុងហុងកុង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ