ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​បុរស​រត់​ចេញពី​មន្ទីរពេទ្យ​ស្រែក​យំ​​ថា​អត់​លុយ​នោះ ជា​ជន​ឆបោក​ទេ ប្រយ័ត្ន​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​អះអាង​ថា​មាន​ជំងឺ​ពោះវៀន​ដុះ​ខ្នែង រួច​រត់​ចេញពី​មន្ទីរពេទ្យ ព្រោះតែ​អត់​មាន​លុយ​ឲ្យ​ពេទ្យ ហើយ​គ្រូពេទ្យ​អត់​មើល បន្ទាប់​មក​អង្គុយ​ចុកពោះ​ស្រែកយំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​លុយ​បាន​ជិត​២០​ម៉ឺន​រៀល ហើយ​ក៏​ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​បែរជា​បុរស​រូប​នេះ​សុំ​រថយន្ត​សង្គ្រោះ​ចុះ​តាម​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​អះអាង​ថា​មាន​ជំងឺ​ពោះវៀន​ដុះ​ខ្នែង រួច​រត់​ចេញពី​មន្ទីរពេទ្យ ព្រោះតែ​អត់​មាន​លុយ​ឲ្យ​ពេទ្យ ហើយ​គ្រូពេទ្យ​អត់​មើល បន្ទាប់​មក​អង្គុយ​ចុកពោះ​ស្រែកយំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​លុយ​បាន​ជិត​២០​ម៉ឺន​រៀល ហើយ​ក៏​ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​បែរជា​បុរស​រូប​នេះ​សុំ​រថយន្ត​សង្គ្រោះ​ចុះ​តាម​ផ្លូវ រួច​គេចខ្លួន​បាត់​ទាំង​យប់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​8​យប់ ថ្ងៃ​ទី​18 ខែឧសភា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត នៅ​ចំណុច​ក្បែរ​នឹង​វិមាន​ឯករាជ្យ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រូប​នេះ​ឈ្មោះ អួ​ក វិចិត្រ ភេទ​ប្រុស អាយុ​41​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ បច្ចុប្បន្ន​នៅ​ក្បែរ​នឹង​ឧណ្ណាលោម មានស្រុក​កំណើត​នៅ​ស្រុក​កោះ​សុទិន ខេត្តកំពង់​ចាម។

តាម​ប្រភព​ពី​បុរស​ខាងលើ បានឱ្យ​ដឹង​ថា រូប​គាត់​ឈឺពោះវៀន​ដុះ​ខ្នែង​នេះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​គ្មាន​លុយ​ព្យាបាល​នោះ​ទេ រហូត​ដល់​ថ្ងៃ​កើតហេតុ​នោះ ពោះវៀន​ដុះ​ខ្នែង​របស់​គាត់​បាន​រើ​ឡើង​ខ្លាំង​ធ្វើ​ឱ្យ​គាត់​ត្រូវរ​ត់ទៅ​មន្ទីរពេទ្យ តែ​ដោយ​ជីវភាព​ខ្វះខាត​ខ្លាំង​អត់​លុយ អត់​មាន​អ្នក​មើលថែ គ្រូពេទ្យ​ទុក​រូប​គាត់​ចោល ធ្វើ​ឲ្យ​រូប​គាត់​ទ្រាំ​លែង​ក៏​រត់​ចេញ​មក​ក្រៅ​រហូត​មក​ដល់​ក្បែរ​នឹង​វិមាន​ឯករាជ្យ​ក៏​អង្គុយ​ស្រែក​ទ្រហោយំ​យកដៃ​ស្ទាប​ពោះ រួច​ហើយ​ស្រែក​ឱ្យ​យ​គេ​ជួយ តែ​ពេល​នោះ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ហាត់ប្រាណ​មានការ​អាណិតអាសូរ​នាំ​គ្នា​ចូល​ជា​ថវិកា​ចំនួន​សរុប​ទាំងអស់​ជិត​20​ម៉ឺន​រៀល គ្រាន់​ទៅ​សំរាក​ព្យាបាល ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ចតុមុខ​បាន​មក​ដល់​រួច​ហើយ​ក៏​ទំនាក់​ទំនង​​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដឹក​យក​បុរស​នេះ​ទៅ​ព្យាបាល​បាត់​តែ​ម្តង ។

ប៉ុន្តែ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ គឺ​ពេល​ដែល​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដឹក​បុរស​នេះ​យក​ទៅ​ព្យាបាល បែរជា​បុរស​ជា​ជន​បោកប្រាស់​រូប​នោះ បាន​សុំ​ចុះ​តាម​ផ្លូវ រួច​គេចខ្លួន​ទៅ​បាត់​ស្រមោល​តែ​ម្តង និង​ត្រូវ​បាន​ខាង​ក្រុម​រថយន្ត​សង្គ្រោះ​ទាក់ទង​មក​ប្រាប់​សមត្ថកិច្ច​វិញ​ទាំង​យប់ ។

លុះ​ព្រឹក​ឡើង បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​រឿង​អត់​លុយ​ព្យាបាល​ត្រូវ​គ្រូពេទ្យ​អត់​មើល​ធ្វើ​ឲ្យ​សប្បុរសជន​មានការ​អាណិតអាសូរ និង​ចង់​ជួយ ហើយ​ក៏​បាន​ទៅ​ស្រាវជ្រាវ​រក​ក្នុង​មន្ទីរ​ពេទ្យ​​កាល់​ម៉ែ​ត ប៉ុន្តែ​រក​អត់​ឃើញ​នោះ​ទេ ទើប​ដឹង​ថា ការ​ពិត​បុរស​ខាងលើ​រូប​នេះ ជា​មនុស្ស​ឆបោក​ដែល​តែងតែ​យក​វិធី​ឈឺ​មក​សុំ​លុយ​ពី​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​បើសិនជា​បងប្អូន​ណា​ឃើញ​បុរស​ខាងលើ​នេះ​ទៀត ឈប់​ជឿ​គាត់​ទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ