ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនអុឹងឃាងគ្រុប បំបែកដីប្លង់រឹង​លក់​ធ្វើ​ប្លង់ទន់ ផ្ទុះការតវ៉ា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​​ប្រជាពលរដ្ឋប្រមាណ​ជាង​១០​នាក់បាន​លើកគ្នា ទៅ​ស្នាក់​ការ​ក្រុមហ៊ុន អ៊ឹ​ង ឃាង​គ្រុប និង​បាន​ចោទប្រកាន់​ថា​ បាន​ឃុបឃិត​គ្នាជាមួយ​អាជ្ញាធរមូលដ្ឋានសង្កាត់​ និង​ខណ្ឌ​ព្រែក​ព្នៅ បំបែក​ដី​ប្លង់​រឹងលក់​ដោយ​ធ្វើ​ឯកសារ​ប្លង់​ទន់…

រាជធានីភ្នំពេញ ៖ ​​ប្រជាពលរដ្ឋប្រមាណ​ជាង​១០​នាក់បាន​លើកគ្នា ទៅ​ស្នាក់​ការ​ក្រុមហ៊ុន អ៊ឹ​ង ឃាង​គ្រុប និង​បាន​ចោទប្រកាន់​ថា​ បាន​ឃុបឃិត​គ្នាជាមួយ​អាជ្ញាធរមូលដ្ឋានសង្កាត់​ និង​ខណ្ឌ​ព្រែក​ព្នៅ បំបែក​ដី
​ប្លង់​រឹងលក់​ដោយ​ធ្វើ​ឯកសារ​ប្លង់​ទន់ ជា​ហេតុធ្វើ​អោយ​ពួក​គាត់ មិន​អាច​លក់ដូរបាន​។ ការ​លើកគ្នាតវ៉ានេះ បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ដោយ អ្នក​ភូមិជម្រៅ និង​ភូមិត្រពាំង​សំព័រ សង្កាត់​គោករ​ការ ប្រមាណជាង​១០​នាក់ ក្នុង​ចំណោមប្រជាពលរដ្ឋ​ជិត​១០០​នាក់ ​បាន​លើកគ្នា ទៅ​ដល់​ស្នាក់​ការ​ក្រុមហ៊ុន
អ៊ឹ​ង ឃាង​គ្រុប ដែល​ស្ថិត​នៅ​ភូមិ​គ្រឹះ​១៤ ផ្លូវ​លេខ ៥ បុរី ប៉េង ហួត​ដឺ ស្តា​ព្រី​មៀរ ដែល​ស្ថិត នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។

​បន្ទាប់​ពី​លើកគ្នាទៅ​ដល់​ស្នាក់​ការ ត្រូវ​បាន​បុគ្គលិកអះអាង​ថៅកែ​លោក អ៊ឹ​ង ឃាង មិន​នៅ​នោះ​ទេ ដោយ​សន្យា ជួប​នៅ​ស​ប្តា​ហ៍​ក្រោយ​ដោយ​គាត់​ធ្លាប់តែ​គេចវេស​រហូត​មក ។ តាម​ប្រជាពលរដ្ឋបានអោយ​ដឹង​ថា កាលពីកំឡុងឆ្នាំ២០១៥ ពួក​គាត់ បាន​នាំ​គ្នា មក​ទិញ​ដី​ឡូ​ត៍របស់ ក្រុមហ៊ុន អ៊ឹ​ង ឃាង គ្រុប ដែល​មាន​ទីតាំង​ក្នុងភូមិត្រពាំង សំព័រ និង​ជម្រៅ ក្នុង​សង្កាត់ គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។​

នៅ​ក្នុង​ការ​ទិញ​ដី​នោះ គាត់ពុំ​បានដឹង​ថា ដី​នោះ​ជា​ដី​ប្លង់​រឹង​នោះ ហើយ ក្រុមហ៊ុន​ក៏បាន​ផ្ទេរសិទ្ធិ ជា​របៀប​ប្លង់​ទន់ ដោយ​មាន​ស៊ី​ញ៉េ ចៅសង្កាត់ និង​លោក​សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ។ ប្រជាពលរដ្ឋកបាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទិញ ដី​រួចពួក​គាត់ក៏បាន​ធ្វើ​ផ្ទះ និង​ខ្លះ​ទៀតក៏បាន​លក់​និង​ទិញ​ចូល​ដី​នោះ ដោយ អាជ្​ញាធរ​ក៏បាន​ផ្ទេរសិទ្ធិ​រហូត​មក​ទើបតែ រយៈ​ពេលប្រមាណ​ជិត​១​ឆ្នាំនោះ ស្រាប់តែ​អាជ្ញាធរខ្លួន​នោះ មិន​បាន​ស៊ី​ញ៉េនោះទេ ដោយអះអាង​ថា ដី​នោះជា​ដី​ប្លង់​រឹង ទាល់តែក្រុមហ៊ុនចូល​ទៅ​មោ​ឃះ​ភាព​ប្លង់​រឹង​នោះ​ចោល ។

ប្រជាពលរដ្ឋ​ក៏បាន​ចោទ ប្រកាន់​ថា អាជ្ញាធរដឹង​ថា​ដី ក្រុមហ៊ុនមាន​ប្លង់​រឹង ហើយ​ហេតុ​អ្វី​បានជា​ឃុប​ឃិត​គ្នា បំបែក​ជា​ប្លង់​ទន់ ស៊ី ញ៉េ​លក់​អោយ​ប្រជាពលរដ្ឋ ទៅ​វិញ ។ ​ហេតុ​អី​មិន​បាន​ណែនាំ អោយ​ក្រុមហ៊ុន បំបែក​ក្បាលដី​តាម​ប្លង់​រឹង នៅ​មន្ទីរ​ភូមិ បាល​និង​សូ​រិ​យោ​ដី​រាជធានី​ភ្នំពេញ​។ ​នេះ​ជា​កំហុស អ្នក​ណា? មក​ពី​អាជ្ញាធរ ដែល​ជា​ម៉ែឪឃុបឃិតគ្នា?​

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ