២​ប្រទេស​​ជម្លៀស​មនុស្ស​ចេញ​ មុន​ព្យុះ​កំណាចដ៏​ខ្លាំង​បំផុត​​មួយ​​មក​ដល់


ប្រទេស​ឥណ្ឌា​-​បង់​ក្លា​ដែ​ស ៖ ប្រទេស​ឥណ្ឌា ​និង​បង់​ក្លា​ដែ​ស បាន​ជម្លៀស​មនុស្ស​ចេ​ញ​ប្រមា​ណ​ជា​កន្លះ​លាន​នាក់ មុន​ការ​បោកបក់​មក​ដល់​នា​ថ្ងៃ​ទី​២០​ ខែ​ឧសភា ​ឆ្នាំ​២០២០ នៃ​ព្យុះ​កំណាច​មួយ​។ ព្យុះ​នេះ គឺ​​ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ​ក្នុង​តំបន់​នោះ នាំ​ឲ្យ​គេ​មានការ​ភ័យ​ខ្លាច​ដល់​ការ​ខូចខាត ​និង​ការ​បំផ្លាញ​ផ្ទះសម្បែង ផលដំណាំ​និង​បណ្ដាញ​ដឹក​ជញ្ជូន​អស់​ច្រើន​នឹក​ស្មាន​មិន​ដល់​។

ការ​ជម្លៀស​មនុស្ស​ចេញ​ដ៏​ច្រើន​នោះ​នាំ​ឲ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ ខណៈ​អាជ្ញាធរ​កំពុង​តែ​ធ្វើការ​ខិតខំ​ប្រឹងប្រែង តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ហើយ​បង្កើត​ការ​រិ​ត​ត្បិត​នានា ពិសេស​តម្រូវ​ឲ្យ​មានការ​ស្ថិត​នៅ​ឃ្លាត​ពី​គ្នា​។ ម្យ៉ាងទៀត​វា​កើត​មាន​ខណៈ​ពលករ​ច្រើន​ពាន់​នាក់​ដែល​ចាក​ចេញពី​បណ្ដា​តំបន់​ជនបទ លើកគ្នា​មក​រក​ការងារ​ធ្វើ​ក្នុង​ទីក្រុង​ធំ​ៗ​របស់​ឥណ្ឌា ស្វែងរក​វិល​ត្រឡប់​មក​ផ្ទះ​វិញ ក្រោយ​បាត់បង់​រាល់​ប្រាក់​ចំណូល បណ្ដាល​មក​ពី​ការ​បង្ខាំង​ប្រជាជន​ទប់​ការ​ឆ្លង​។

ព្យុះ​កំណាច​នេះ​ឈ្មោះ​AMPHAN​ស្ថិត​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​បឹង​ហ្គា​ល់ ហើយ​ត្រូវ​បោកបក់​ដល់​ដែនដី​ភាគ​ខាងកើត​ឥណ្ឌា និង​ភាគ​ខាងត្បូង​បង់​ក្លា​ដែ​សនា​ថ្ងៃ​ទី​២០​ឧសភា ជាមួយ​កម្លាំង​ខ្យល់​ដល់​ទៅ​១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ព្យុះ​នេះ​មាន​កម្លាំង​ស្មើនឹង​ព្យុះសង្ឃរា​ប្រភេទ​ទី​៥​។

ផ្នែក​ឧតុនិយម​ឥណ្ឌា​ព្យាករណ៍​ថា រលក​សមុទ្រ​អាច​មាន​កម្ពស់​ពី​៣​ទៅ​៥​ម៉ែត្រ ដែល​អាច​បំផ្លាញ​ផ្ទះ​​សម្បែង នៅ​តាម​បណ្ដោយ​មាត់សមុទ្រ​និង​បំផ្លាញ​បណ្ដា​អង់​តែ​ន គមនាគមន៍ និង​ទឹក​ជន់​លិច​បណ្ដា​ផ្លូវថ្នល់​និង​ផ្លូវដែក​។

ចំការ​និង​ដំណាំ​ដាំ​ដុះ​ក្នុង​រដ្ឋ​បឹង​ហ្គា​ល់​ខាងលិច និង​រដ្ឋ​អូ​ឌី​សា​អាច​ជួប​ប្រទះ​ការ​ខូចខាត​ច្រើន ចំណែក​បណ្ដា​នាវា​ទោះបីជា​ធំ​ក្ដី អាច​ត្រូវ​កម្លាំង​ខ្យល់​បោក​បើក​។

នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ជិតខាង ការ​គំរាមកំហែង​រឹតតែ​ខ្លាំងក្លា​ព្រោះ មួយ​ផ្នែក​ធំ​នៃ​ប្រទេស​នេះ​អាច​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​នេះ​។ អាជ្ញាធរ​ភ័យ​ខ្លាច​មាន​ទឹកជំនន់​ដ៏​ធំ​មក​ពីរ​លក​ធំ​ៗ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ