ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​ខេត្តប៉ៃលិន​នាំ​គ្នា​សម្រុក​ធ្វើ​ឈៀករថយន្ត (មានវីដេអូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ច្រើន ដែល​មាន​រថយន្ត ទាំង​ធុន​តូច​និង​ធំ អ្នកខ្លះ​ហួស​សុពលភាព…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ច្រើន ដែល​មាន​រថយន្ត ទាំង​ធុន​តូច​និង​ធំ អ្នកខ្លះ​ហួស​សុពលភាព និង​អ្នកខ្លះ​ទៀត​ជិត​ផុត​កាលកំណត់ បាន​តម្រៀបជួរ​គ្នា​ទៅ​ធ្វើ​ឈៀក​យ៉ាង​មមាញឹក ខណ​:​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវ​បាន​រឹត​បន្តឹង ដើម្បី​ការពារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ។

ហេតុការណ៍​ក្រុមការងារ​ធ្វើ​ឈៀក​ចល័ត​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ចល័ត​សហ​ការ​ជា​មួយនឹង​ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​នេះ បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​បរិវេណ​សាលាខេត្ត​ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក ខ្វាន់ ភិ​រម្យ អនុប្រធាន​អង្គភាព​ចុះបញ្ជី​ផ្តល់​ប័ណ្ណបើកបរ និង​ត្រួត​លក្ខណ​:​បច្ចេកទេស​យានយន្ត​នៃ​មន្ទីរ​សាធារណ​:​ការ និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ខាង​មន្ទីរ​សហការ​ជាមួយ​ក្រុ ម​ការងារ​ក្រសួង​សាធារណ​:​ការ និង​ដឹក​ជញ្ជូន ទទួល​ធ្វើ​ឈៀករថយន្ត​គ្រប់​ប្រភេទ ដែល​ហួស​សុ​ព ល​ភាព​ចាប់ពី​ថ្ងៃ​ទី​១៨-២២ ខែឧសភា ឆ្នាំ​២០២០ ដោយ​គ្មាន​ការ​ផាកពិន័យ​ទៅ​លើ​រថយន្ត​ណាមួយ​នោះ​ទេ ទោះបីជា​ផុតកំណត់​រយ​:​ពេល​យូរ​ប៉ុន្មាន​ក៏​ដោយ ឱ្យ​តែ​នាំ​គ្នា​ទៅ​ធ្វើ​ឈៀក គឺ​ក្រុម​ការ​ងារ​ទទួល​ធ្វើ​ទាំងអស់​តែ​ម្តង ។

លោក​បានបន្ត​ថា ចំពោះ​ការ​បង់ពន្ធ​ឈៀក​នេះ គិត​ទៅ​តាម​ប្រភេទ​រថយន្ត ដោយ​រថយន្ត​តូច​ជា​លក្ខណ​:​គ្រួសារ ត្រូវ​បង់​ចំនួន​៤៨០០០​រៀល សេវា​ត្រូវ​បង់ គឺ​បង់​នៅ​កន្លែង​វី​ង​ដោយ​ខ្លួនឯង រថយន្ត​ទួ​រី​សបង់​ចំនួន​៥៤០០០​រៀល និង​រថយន្ត​ផ្សេង​ៗ​ទៀត គិត​តាម​ប្រភេទ​កៅអី​ដែរ ។ លោក​បញ្ជា​ក់ថា ចំពោះ​រថយន្ត​ប្រេះស្រាំ​កញ្ចក់ ដែល​ឡើង​លើ​កន្លែង​ឈៀក ជាប់ ឬ​ធ្លាក់ គឺ​អាស្រ័យ​ទៅ​លើ​ម៉ា​ស៊ី​ន​បច្ចេកទេស ជា​អ្នក​កំណត់ ខាង​លោក​គ្រាន់តែ​ជួយ​សម្រួល​ខាង​ផ្នែក​ឯកសារ​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​បន្ថែម​ថា កាលពី​ថ្ងៃ​ទី​១៨ ឧសភា ជា​ថ្ងៃ​ដំបូង ខាង​លោក​បាន​ធ្វើការ​ប្រគល់​ឈៀករថយន្ត​ដល់​ប្រជាពលរដ្ឋ សរុប​ចំនួន​៤៤​គ្រឿង ក្នុង​នោះ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ចំនួន​៤​គ្រឿ ង រថយន្ត​ដឹក​ទំនិញ​ធុន​តូច​១១​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​២​គ្រឿង និង​រថយន្ត​ទេសចរណ៍​ជា​លក្ខណ​:​គ្រួសារ ចំនួន​២៧​គ្រឿង ។ ចំណែក​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ រហូត​ដល់​ពេល​ល្ងាច ទើប​ក្រុមការងារ​ធ្វើការ​សរុប​លទ្ធផល ។

សូម​បញ្ជាក់​ថា ពេល​ធ្វើ​ឈៀករថយន្ត​នេះ គឺ​មាន​រថយន្ត​ជា​ច្រើន​បន្តកន្ទុយ​គ្នា​សម្រុក​ធ្វើ​ឈៀក ក្នុង​១​ថ្ងៃ​ៗ ចាប់តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ទើប​ឈប់​សម្រាក ទោះបីជា​អ្នកខ្លះ​មិន​ទាន់​ហួស​សុពលភាព ដោយនៅ​សល់​១​ខែ ឬ​២​ខែ​ទៀត ក៏​នាំ​គ្នា​មក​ធ្វើ​ទុកជា​មុន​ដែរ ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ