ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វត្ត​​២៥​រាជធានី​-​ខេត្ត​ ​មិន​ត្រូវ​ផ្តល់​កន្លែង​គង់​​អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ឡើយ

3 ឆ្នាំ មុន
  • តាកែវ

រាជធានី​ភ្នំពេញ ៖ សម្តេច ន​ន្ទ ងែ​ត ព្រះសង្ឃ​នាយក​នៃ​គណៈមហានិកាយ បាន​ប្រគេន​ដល់​ព្រះ​មេគណ​ទាំង​២៥​រាជធានី​-​ខេត្ត​ឱ្យចាត់ការ​បន្ត​លើ​អធិករណ៍​ភិក្ខុ​ឡុ​ង ច​ន្ថា ដោយ​មិន​ត្រូវ​ផ្តល់​កន្លែង​គង់​អាស្រ័យ ​ដល់​ភិក្ខុ​អង្គ​នេះ​ទៀត​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ សម្តេច ន​ន្ទ ងែ​ត ព្រះសង្ឃ​នាយក​នៃ​គណៈមហានិកាយ បាន​ប្រគេន​ដល់​ព្រះ​មេគណ​ទាំង​២៥​រាជធានី​-​ខេត្ត​ឱ្យចាត់ការ​បន្ត​លើ​អធិករណ៍​ភិក្ខុ​ឡុ​ង ច​ន្ថា ដោយ​មិន​ត្រូវ​ផ្តល់​កន្លែង​គង់​អាស្រ័យ ​ដល់​ភិក្ខុ​អង្គ​នេះ​ទៀត​នោះ​ឡើយ ហើយ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ចាត់វិធានការ​ឱ្យ​លាចាក​សិក្ខាបទ​តាម​កិច្ច​សន្យា​​ដែល បាន​ធ្វើ​កន្លង​មក ។ សូមរំលឹកថា៖ គណៈសង្ឃ​នាយក ឲ្យ​ព្រះ​មេគណ​ទូ​ទាំង​ប្រទេស បើ​ឃើញ​ភិក្ខុ ឡុ​ង ច​ន្ថា ទីណា​ចាប់​ផ្សឹក​នៅ​ទីនោះ

នៅ​ក្នុង​សង្ឃ​លិខិត​ប្រគេន​ទៅ​ព្រះ​មេគណ​ទាំង​២៥​រាជធានី​-​ខេត្ត ចុះ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ២០២០​នេះ សម្តេច​សង្ឃនាយក ន​ន្ទ ង៉ែត បាន​គូសបញ្ជាក់​ថា វិធានការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ភិក្ខុ ឡុ​ង ច​ន្ថា ពុំ​បាន​អនុវត្ត​តាម​កិច្ចសន្យា​របស់​ខ្លួន​ដែល​ថានឹង​លាចាក​សិក្ខាបទ​(​សឹក​)​នៅ​ថ្ងៃ​ទី​១៤ ឧសភា ដែល​បាន​ធ្វើ​ជាមួយ​សាលា​គណ​ខេត្តតាកែវ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​ខុស​វិន័យ​នា​ពេល​កន្លង​ទៅ ។

សម្តេចព្រះ​សង្ឃនាយក បាន​ចាត់​ទុក​ការ​មិន​ធ្វើ​តាម​កិច្ចសន្យា​របស់​ភិក្ខុ ឡុ​ង ច​ន្ថា ជា​កាយវិការ​មិន​លុះ​ក្នុង​ធម៌​វិន័យ និង​ការ​អប់រំ ជា​កាយវិកា​ប្រទូស្ត​រ៉ា​យ​សាសនា ជា​អ្នក​មិន​ចម្រើន​ដល់​សាសនា និង​ជា​អ្នក​ទម្លុះ​រដ្ឋបាល​សង្ឃ ដែល​ពុំ​អាច​ឱ្យ​ស្ថិត​នៅ​ក្នុង​ភេទ​ជា​បព្វជិត​ក្នុង​ព្រះពុទ្ធ​សាសនា​បន្ត​ទៀត​បាន​ឡើយ ។

សូម​បញ្ជាក់​ថា ភិក្ខុ ឡុ​ង ច​ន្ថា ដែល​គង់នៅ​វត្ត​ភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ ធ្លាប់​បាន​សន្យា​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ ព្រះ​មេគណ​ខេត្តតាកែវ ថា​នឹង​លាចាក​សិក្ខាបទ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា កន្លង​ទៅ​នេះ បន្ទាប់​ពី​បែកធ្លាយ​សារ​សំឡេង​ឆ្លើយឆ្លង​ជាមួយ​នារី​ភេទ​ក្នុង​ទំនាក់ទំនង​ស្នេហា ដែល​ការ​ធ្វើ​កិច្ចសន្យា​នោះ​ភិក្ខុ​អង្គ​នេះ​ថា​ខ្លួន​ព្រម​លាចាក​សិក្ខាបទ​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ដល់​ថ្ងៃ​បក​ស្បង់​ចីវរ បែរជា​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា​ខ្លួន​មិន​អាច​សឹក​បាន​ទេ ព្រោះ​មិន​ទាន់​អស់​និស្ស័យ​ពី​ព្រះពុទ្ធ​សាសនា ។

មិន​ត្រឹមតែ​មិន​បាន​លាចាក​សិក្ខាបទ​នោះ​ទេ ភិក្ខុ​អង្គ​នេះ​ក៏​បាន​និមន្ត​ចេញពី​វត្ត​មិនដឹង​ដាក់​មេ​ប្រូច​ដល់​ទីណា​ទេ ហើយ​គេចខ្លួន​បាត់​មក​ដល់​បច្ចុប្បន្ន មិនដឹង​ថា​ស្ថិត​នៅ​ទីណា​ឡើយ ។អ្នក​តាមដាន​បញ្ចេញមតិ​ថា ការ​ឡើង​ក្តី​ជា​អធិករណ៍​របស់​ភិក្ខុ ឡុ​ង ច​ន្ថា នេះ មិន​មានទោស អ្វី​ត្រូវ​ចាប់ខ្លួន​នោះ​ទេ ហើយ​បើ​សឹក​ជា​គ្រហ​ស្គ​ទៀត​គឺ​ចប់ អាច​ទាក់ទង​ស្នេហា​អូន​បង​ជង្គង់​បួន​ម៉ា​សេរី តែ​ការ​មានះ​រហូត​ក្បត់​កិច្ចសន្យា​ខ្លួនឯង​វា​ជា​កំហុស​កាន់តែ​ធ្ងន់​ទៅ​ៗ ។

រហូត​មក​ដល់​ពេល​នេះ​មិន​មាន​វត្ត​សម្រាប់​ការ​គង់​នៅទេ សួរ​ថា​តើ​ក្នុង​ភេទ​ជា​សង្ឃ​គង់នៅ​ទីណា ស្មានថា​ដើរ​ជួល​ផ្ទះសំណាក់​គង់​បាន​ឬ ? តាម​អាត្មា​ដឹង ប្រាកដជា​គ្មាន​ទីជម្រក​សុខសាន្ត​ឡើយ​…​ឯវំ​ទៅ​ហោង ៕