ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ស្មាន​មិន​ដល់​ទាំងនេះ​ហើយ​ដែល​បង្ក​បញ្ហា​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ​ផ្សារ​ភ្ជាប់​នឹង​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​រួម​បញ្ចូល​ទាំង​ជំងឺ​បេះដូង ជំងឺហឺត ជំងឺ​រលាក​ពោះវៀន ជំងឺមហារីក និង​ជំងឺ​ទឹកនោមផ្អែម​ដែល​តម្រូវ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​របប​អាហារ​និង​របៀបរបប​រស់នៅ​ដើម្បី​ចៀសវាង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។ ថា​តើ​ការ​កត្តា​អ្វីខ្លះ​ដែល​បង្ក​បញ្ហា​នេះ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​កត្តា​ស្មាន​មិន​ដល់​នៃ​បញ្ហា​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ ៖ ១….

ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ​ផ្សារ​ភ្ជាប់​នឹង​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​រួម​បញ្ចូល​ទាំង​ជំងឺ​បេះដូង ជំងឺហឺត ជំងឺ​រលាក​ពោះវៀន ជំងឺមហារីក និង​ជំងឺ​ទឹកនោមផ្អែម​ដែល​តម្រូវ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​របប​អាហារ​និង​របៀបរបប​រស់នៅ​ដើម្បី​ចៀសវាង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។ ថា​តើ​ការ​កត្តា​អ្វីខ្លះ​ដែល​បង្ក​បញ្ហា​នេះ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​កត្តា​ស្មាន​មិន​ដល់​នៃ​បញ្ហា​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ ៖

១. ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ពេក

ភាព​ស្ត្រេ​ស​ធ្វើ​ឱ្យ​រាង​កាយ​បញ្ចេញ​អ័រម៉ូន cortisol ដែល​ជួយ​ក្នុង​ការ​គ្រប់គ្រង​ការ​រលាក​។ ប៉ុន្តែ​ប្រសិនបើ​ស្ត្រេ​ស​ពេក​កម្រិត​នៃ​អ័រម៉ូន cortisol ក៏​កើនឡើង​ខ្ពស់​ដែល​យូរ​ទៅ​បង្ក​ជា​បញ្ហា​រាង​កាយ​មិនសូវ​ឆ្លើយ​តប ឬ​ប្រតិកម្ម​នឹង​វាទី​វិញ​។ ជា​លទ្ធផល​ការ​រលាក​ក្នុង​រាង​កាយ​ក៏​នឹង​កើតឡើង​ដោយ​អ័រម៉ូន cortisol ប្រែជា​គ្មាន​ប្រសិទ្ធភាព​អ្វី​ទៀត​។

២. ការ​ទទួលទាន​អាហារ​ដែល​អាច​បង្ក​ការ​រលាក​ក្នុង​រាង​កាយ

អាហារ​មួយ​ចំនួន​ដែល​អ្នក​ទទួលទាន​អាច​បង្ក​បញ្ហា​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ​គួរ​ឱ្យ​ព្រួយបារម្ភ​។ អាហារ​ទាំងនោះ​ភាគច្រើន គឺ​អាហារ​សម្បូរ​ខ្លាញ់​ឆ្អែត អាហារ​កែ​ឆ្នៃ និង​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។

៣. ឥទ្ធិពល​នៃ​ថ្នាំ​មួយ​ចំនួន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ថ្នាំ​មួយ​ចំនួន​អាច​បង្ក​បញ្ហា​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ​។ សូ​ម្បី​ថ្នាំ​ប្រឆាំង​ការ​រលាក​ក៏​អាច​បង្ក​ជា​បញ្ហា​រលាក​ថ្លើម​ដែរ​ប្រសិនបើ​ទទួលទាន​ច្រើន​និង​ក្នុង​រយៈពេល​យូរ​។

៤. ការ​ជក់បារី

ទម្លាប់​នៃ​ការ​ជក់បារី​មិន​ត្រឹមតែ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​និង​ជំងឺ​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្វីមួយ​ដែល​បង្ក​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ​ផង​ដែរ​៕ ប្រភព ៖ Health.com.kh