ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​បាប​មិន​ដែល​មើលឃើញ​អំពើ​ល្អ​របស់​អ្នក​ដទៃ​ទេ

3 ឆ្នាំ មុន

មនុស្ស​អាក្រក់ ឬ​បុគ្គល​បាប​មិន​ដែល​មើលឃើញ​ទ​ង្វើ​អ្នក​ដទៃ​ក្នុង​ផ្លូវ​ល្អ​ទេ គេ​តែង​ផ្គង​ចិត្ត​សម្លឹង​ទោស​កំហុ​ស​​អ្នក​ដទៃ​ជា​និច្ច ចំណែក​មនុស្ស​ល្អ​មិន​ដែល​ចាប់ទោស​អូស​ដំណើរ​អ្នក​ណា​ឡើយ ចិត្ត​របស់​លោក​ផុត​ស្រឡះ​​ពី​ផ្លូវ​អបាយ​ហើយ លោក​ជា​មិត្ត​ដ៏​ល្អ​នៃ​សព្វ​សត្វ ។ មនុស្ស​អាក្រក់​តែង​ដើរ​ពោលទោស​អ្នក​ដទៃ​ក្នុង​ទី​កំបាំង​មុខ ដោយ​មិន​មានចិត្ត​អាណិតអាសូរ មិន​ខ្លាច​កម្ម​ពៀរ​ឡើយ…

មនុស្ស​អាក្រក់ ឬ​បុគ្គល​បាប​មិន​ដែល​មើលឃើញ​ទ​ង្វើ​អ្នក​ដទៃ​ក្នុង​ផ្លូវ​ល្អ​ទេ គេ​តែង​ផ្គង​ចិត្ត​សម្លឹង​ទោស​កំហុ​ស​​អ្នក​ដទៃ​ជា​និច្ច ចំណែក​មនុស្ស​ល្អ​មិន​ដែល​ចាប់ទោស​អូស​ដំណើរ​អ្នក​ណា​ឡើយ ចិត្ត​របស់​លោក​ផុត​ស្រឡះ​​ពី​ផ្លូវ​អបាយ​ហើយ លោក​ជា​មិត្ត​ដ៏​ល្អ​នៃ​សព្វ​សត្វ ។

មនុស្ស​អាក្រក់​តែង​ដើរ​ពោលទោស​អ្នក​ដទៃ​ក្នុង​ទី​កំបាំង​មុខ ដោយ​មិន​មានចិត្ត​អាណិតអាសូរ មិន​ខ្លាច​កម្ម​ពៀរ​ឡើយ គេ​បាន​ផ្សែផ្សំ​រឿង​នេះ​បន្តិច រឿង​នោះ​បន្តិច ស្មាន​ខ្លះ ពិត​ខ្លះ មិន​ពិត​ខ្លះ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ស្តាប់​នោះ​ជឿ​ក្នុង​រឿង​អាក្រក់​ដើម្បី​ឱ្យ​គេ​វិនាស​ដោយ​ប្រការ​ផ្សេង​ៗ ។

ការ​វៀរ​មិត្ត​បាប​ហើយ​ងាក​មក​សេពគប់​មិត្ត​មានចិត្ត​បុណ្យ​គឺជា​រឿង​ប្រពៃ​ណាស់ បាន​សុខ​ចម្រើន បាន​ផលប្រយោជន៍ ព្រោះ​តាម​ធម្មតា​មិត្ត​ល្អ​នៅ​ពេល​គេ​មាន​ប្រយោជន៍​ណា ក៏​រមែង​អប់រំ​ណែនាំ​មិត្ត​ឱ្យ​ឋិត​ក្នុង​ប្រយោ​ជន៍​នោះ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ